ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    ទាំង​នេះ​គឺ​ជា GTX 1080Ti គ្រប់​ម៉ាក ដែល​អ្នក​អាច​ពិចារ​ណា​បាន ថា​គួរ​ទិញ​មួយ​ណា?

ទាំង​នេះ​គឺ​ជា GTX 1080Ti គ្រប់​ម៉ាក ដែល​អ្នក​អាច​ពិចារ​ណា​បាន ថា​គួរ​ទិញ​មួយ​ណា?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រាហ្វិចកាត ដែលខ្លាំងជាងគេសម្រាប់លេងហ្គេម នាពេល បច្ចុប្បន្នគឺ nVIDIA GeForce GTX 1080Ti ដែលត្រូវបាន ប្រកាសចេញ ជាផ្លូវការ កាលពី 2 សប្ដាហ៍មុន ជាមួយនឹងតម្លៃ 699$ ក្នុងទីផ្សារ អន្តរជាតិ ជាមួយនឹងរូបរាង រក្សានៅដដែល សម្រាប់ពពួក Founder Edition ដោយ nVIDIA បានអះអាងថា GTX 1080Ti គឺមានកម្លាំង ខ្លាំងជាង GTX 1080 ដល់ទៅ 35% ចេញពីប្រអប់។ ជាងនេះ ទៅទៀត 1080Ti នៅមិនទាន់អស់ កម្លាំងត្រឹមនេះ នោះទេ មានន័យថា វាអាចមាន កម្លាំងខ្លាំងជាង GTX 1080 ដល់ទៅ 50% ឯណោះ នៅពេល យើងធ្វើការ Overclock នេះគឺជាអ្វី ដែលនាយក ប្រតិបត្តិរបស់ nVIDIA បានប្រាប់ នៅពេល ថ្ងៃប្រកាស។

0 Final 1000x150 copy

ជាក់ស្ដែងមកដល់ថ្ងៃនេះ GTX 1080 Ti បានកំពុងចរាចរណ៍ ក្នុងទីផ្សារអន្តរជាតិ យ៉ាងគគ្រឹកគគ្រែងហើយ ដោយនៅស្រុកខ្មែរ យើងក៏ចាប់ផ្ដើម មានលក់បណ្ដើរៗ ហើយដែរ ជាមួយនឹងតម្លៃ ខុសពី ទីផ្សារអន្តរជាតិច្រើន ទៅតាមម៉ាក ដែលក្រុមហ៊ុន ផលិតមក ដោយក្នុងនោះ រួមមាន ដូចជា Asus, MSI, Zotac, EVGA, Inno3D និង Colorful ជាដើម ដែលបានយក GTX 1080 Ti ទៅច្នៃបន្ថែម ដូចជាការផ្លាស់ប្ដូរ ដែកត្រជាក់ ការបន្ថែមមក ជាមួយនូវកង្ការ បន្ថយកម្ដៅ កាន់តែច្រើន ពិសេសធ្វើការ កែប្រែល្បឿន បន្តិចបន្តួច ពីលើទៀតផង ធ្វើឲ្យវាមានការ ផ្លាស់ប្ដូរ រូបរាងផ្សេងៗគ្នា ហើយក្នុងអត្ថបទ ពត៌មាននេះ Cambo Report នឹងបង្ហាញនូវ GTX 1080 Ti គ្រប់ម៉ាកឲ្យ ប្រិយមិត្តបាន ដឹងដូច ខាងក្រោម៖

ASUS GeForce GTX 1080Ti

សម្រាប់ GTX 1080 Ti របស់ Asus ចែកចេញជា 2 ម៉ូឌែលគឺ Strix Gaming និង Gaming OC ដោយមួយ មានកង្ការ 3 គ្រាប់ និងមួយផ្សេង ទៀតកង្ការតែ 1 គ្រាប់ប៉ុណ្ណោះ តែវាមិនមែន ជាបញ្ហាធ្វើឲ្យ ក្រាហ្វិចកាត របស់អ្នកឡើង កម្ដៅខ្លាំងនោះទេ ទោះបីមាន កង្ការត្រឹម 1 គ្រាប់ក្ដី ដោយសារតែ Asus បានបំពាក់ក្រាហ្វិច កាតរបស់ខ្លួន មកជាមួយនឹង បច្ចេកវិទ្យា Blower Cooler ធ្វើឲ្យវារត់ បានយ៉ាង ចាស់ដៃ ថែមទាំងមិន ចាំបាច់ភ័យ ខ្លាចថា Overheat នោះទេ (តែយល់ល្អ អ្នកគួរជ្រើសរើស កង្ការ 3​ ទៅល្អជាង ព្រោះនៅពេល Overclock យើងមិនចាំបាច់ ភ័យព្រួយច្រើន)។

1

Zotac GeForce GTX 1080Ti

Zotac នៅស្រុកខ្មែរយើងមិនសូវល្បីនោះទេ តែក៏មិនមែន មានន័យថាគ្មាន អ្នកប្រើដែរ ដោយសារតែម៉ាកនេះ វាផលិតក្រាហ្វិចកាត មកក្នុងតម្លៃ ធូរថ្លៃជាង ម៉ាកផ្សេងទៀត រីឯកម្លាំង ក៏ប្រសើរ អមមកជាមួយ គុណភាពអាច ទទួលយកបាន ទៀតផង តាមរយៈការធានា ពីរោងចក្រផ្ទាល់។ Zotac ក៏ទើបនឹង ប្រកាសចេញ ក្រាហ្វិចកាត GTX 1080​ Ti របស់ខ្លួន ផងដែរ កាលពីពេលថ្មីៗ កន្លងទៅ ដោយដាក់ ឈ្មោះឲ្យវាថា Prime Gamer Force ឬហៅកាត់ថា PGF ដែលមានកង្ការ បន្ថយកម្ដៅ ដល់ទៅ 3 គ្រាប់ និងប្រើប្រាស់ ឌុយភ្លើង 8 pin ចំនួន 2 គ្រាប់។

2

MSI GeForce GTX 1080Ti

មិនសូវខុសគ្នាប៉ុន្មានពី GTX 980 និង 1080 នោះទេ MSI បានរក្សារូបរាង រចនាបថបែប Classic របស់ក្រាហ្វិចកាត ខ្លួនឲ្យ នៅដដែល ដូចរូបភាព ខាងក្រោម វាគឺជា GeForce GTX 1080Ti របស់ MSI ដែលទើបនឹង ប្រកាសចេញ កាលពីដើម សប្ដាហ៍នេះប៉ុណ្ណោះ ជាមួយនឹងកង្ការ 2 គ្រាប់ និងភ្ជាប់មកជាមួយ បច្ចេកវិទ្យា Twin Frozr VI Cooler ថែមទាំង មានភ្លើង RGB មកជាមួយ ទៀតផង ធ្វើឲ្យក្រាហ្វិច កាតនេះ រត់មិន ចេះហត់ ហើយក៏មិនឡើង កម្ដៅរហូត ខូចឈីបដែរ។

3

EVGA GeForce GTX 1080Ti

EVGA នៅស្រុកខ្មែរគឺពិបាករកទិញម៉ាកនេះណាស់ បើមានក៏មានលក់ តែផលិតផល មួយទឹកដែរ ឬបើចង់ទិញ ទាល់តែ កុម្ម៉ង់តាម Online ទើបបាន។ EVGA ក៏មាន GTX 1080Ti FTW3 របស់ខ្លួនផងដែរ ដោយក្រាហ្វិចកាត នោះបំពាក់មក ជាមួយកង្ការ ដល់ទៅ 3 គ្រាប់ ទំហំ 100 មីលីម៉ែត្រ អាចជួយកាត់បន្ថយ កម្ដៅបាន យ៉ាងប្រសើរ ជាមួយបច្ចេកវិទ្យា បន្ថយកម្ដៅ iCX Cooling Solution ធានាថាត្រជាក់ ហើយបើ Overclock ក៏គ្មាន បញ្ហាដែរ។

4

Inno3D GeForce GTX 1080Ti

ម៉ាកនេះគឺពុំដែលមានលក់នៅស្រុកខ្មែរនោះទេ បើមានគឺជា ផលិតផលមួយទឹក មកពី ស្រុកក្រៅ តែកុំថាវា អន់ឲ្យសោះ ព្រោះម៉ាកនេះ ទទួលបានពាន រង្វាន់ផ្នែកកែច្នៃ ប្រព័ន្ធបន្ថយកម្ដៅ លើក្រាហ្វិចកាតបាន យ៉ាងប្រសើរ សូម្បីតែរូបរាង ក៏មើលទៅប្លែក ដូចមនុស្សយន្ត ទៀតផង។ លក្ខណៈពិសេស របស់ Inno3D GeForce GTX 1080Ti នេះគឺត្រង់ថា ប្រព័ន្ធបន្ថយកម្ដៅ របស់វាតែម្ដង ដោយវាបំពាក់ មកជាមួយ កង្ការធំៗ 3 គ្រាប់ អមមកជាមួយ កង្ការតូចនៅពី ចំហៀងមួយ គ្រាប់ទៀត ធ្វើឲ្យវា រត់បានត្រជាក់ ស្រួល ទោះបីបើក ក្រាហ្វិចកប់ក៏មិនភ័យ ថាវាឆេះខូចនោះដែរ។ បើចង់ទិញ ម៉ាកនេះ គឺត្រូវកុម្ម៉ង់ទិញ Online ទើបបាន!

5

Colorful GeForce GTX 1080Ti

Colorful ក៏ជាម៉ាកល្បីផងដែរ តែមិនល្បីខ្លាំងនោះ ទេបើប្រៀបធៀប ជាមួយម៉ាក ដទៃក្នុង ទីផ្សារ ថ្មីៗកន្លង ទៅនេះ Colorful ក៏បាន ប្រកាសចេញ GTX 1080Ti របស់ខ្លួន ផងដែរ ដែលវាគឺ ជាប្រភេទ Founder Edition ដូចទៅនឹង Founder Edition ចេញពី nVIDIA ផ្ទាល់ផងដែរ ជាមួយនឹងកង្ការ 1 ភ្ជាប់មក ជាមួយដែក ត្រជាក់ធំមួយ ដោយវាចាប់ផ្ដើម ចេញលក់ ចាប់ពីថ្ងៃទី 10 ខែមីនា នេះតទៅ ហើយ។

6

គួរបញ្ជាក់ផងដែរថា ទាំង 6 ម៉ាកនេះនៅមិនទាន់អស់ នៅឡើយទេ គឺនៅមានក្រុមហ៊ុន ផ្សេងៗទៀត ដែលត្រៀមនឹង ប្រកាសចេញ GTX 1080Ti របស់ខ្លួន ក្នុងពេលឆាប់ៗ ខាងមុខនេះរួម មានដូចជា Gigabyte, PNY, Palit, KFA3, Gainward និង GALAX ជាដើម។ សម្រាប់ស្រុក ខ្មែរយើង ប្រិយមិត្តអាចស្វែង រកម៉ាក Asus និង MSI ងាយស្រួល ជាងគេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 12:00 PM, 13 March
  • ប្រភព: ខេមបូរីផត
  • Tag: កុំព្យូទ័រ