ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Samsung សម្រេច​បោះ​បង់​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​លើ​ទូរស័ព្ទ​ខ្លួន​ហើយ​មែនទេ?

Samsung សម្រេច​បោះ​បង់​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​លើ​ទូរស័ព្ទ​ខ្លួន​ហើយ​មែនទេ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទ្រនាប់ស្កេនម្រាមដៃ បានផ្ទុះការគាំទ្រជាថ្មី ម្តងទៀត នៅចុងឆ្នាំ 2013 បន្ទាប់ពី Apple បានកែច្នៃបំពាក់ វានៅលើ iPhone 5s ហើយវាពិតជាបាន វិវត្តន៍អោយកាន់តែ ល្អឡើងពីមួយ ឆ្នាំទៅមួយឆ្នាំ។ ដំបូងឡើយ ទ្រនាប់ ស្កេនម្រាមដៃ មានបំពាក់ តែនៅលើ ទូរស័ព្ទលំដាប់កំពូល និងតម្លៃថ្លៃប៉ុណ្ណោះ ក៏ប៉ុន្តែចាប់ តាំងពី ស្មាតហ្វូនមក ពីប្រទេសចិន មានទីផ្សារកើនឡើង ខ្ពស់មក ឥលូវនេះទោះទូរស័ព្ទ តម្លៃក្រោម 100$ ក៏មានបំពាក់ ទ្រនាប់នេះដែរ។ មូលហេតុនេះហើយ បានជាក្រុមហ៊ុនធំៗ ដូចជា Samsung និង Apple ជាដើមនោះ បានត្រៀមខ្លួន រួចហើយ ដើម្បីរំកិលទៅមុខ ក្នុងការ រកបច្ចេកវិទ្យា រក្សាប្រព័ន្ធ សុវត្ថិភាព ថ្មី និងពិសេស ផ្សេងទៀត។

cover Final 1000x150 copy

ប្រិយមិត្តមួយចំនួនធំ ប្រាកដជានៅរង់ចាំបានថា កន្លះឆ្នាំមុន ក្រុមហ៊ុន Samsung បានដាក់បង្ហាញ Note 7 ដែលវាមានបំពាក់ បច្ចេកវិទ្យាស្កេន ប្រស្រីភ្នែក អាចធ្វើ បានលឿន និងមានភាព ត្រឹមត្រូវបំផុត។ យ៉ាងណាមិញ ប្រភពចចាមអារ៉ាម មួយចំនួន បានលើកឡើង អោយដឹងថា បច្ចេកវិទ្យា ស្កេនប្រស្រី ភ្នែកនេះ វានៅរាងស្ទក់ នៅឡើយទេ អាចនឹងមិនទាន់ តម្រូវការ ​របស់អ្នក ប្រើប្រាស់បាន។ ជំនួសអោយ ការ ស្កេនប្រស្រី ភ្នែកនេះវិញ Samsung អាចនឹងងាក ទៅប្រើបច្ចេកវិទ្យា ស្កេនទម្រង់មុខវិញ ដែលវាមានភាព ត្រឹមត្រូវខ្ពស់ និងលឿនត្រឹម 0.01 វិនាទីបំផុត ស្មើទៅនឹង ការស្កេន ម្រាមដៃនៅ លើទូរស័ព្ទ។ បន្ថែមពី លើពាក្យចចាម អារ៉ាមនេះទៀត បុគ្គលិកនៅ Samsung ក្នុងប្រទេសចិន ​ម្នាក់ក៏បានលើកឡើង ដែរថា ក្រុមហ៊ុនខ្លួន នឹងបោះបង់ចោល បច្ចេកវិទ្យា ស្កេនម្រាមដៃចោល ព្រោះអីវាហួសសម័យ កាលទៅហើយ។​

ពាក្យចចាមអារ៉ាមនេះ ពិតជាស៊ីគ្នាជាមួយនឹងរូបរាង របស់ Galaxy S8/ S8 Edge ដែលបានបែកធ្លាយណាស់ ព្រោះអី Samsung បានសម្រេចលុប បំបាត់ទ្រនាប់ស្កេន ម្រាមដៃ នៅផ្ទៃខាងមុខ ទូរស័ព្ទចោលហើយ និងជំនួសទៅទុក ខាងក្រោយវិញ។ ហេតុដូច្នោះហើយ ការដោះសោរ ភាគច្រើន នឹងពឹងអាស្រ័យទៅលើ បច្ចេកវិទ្យាស្កេនទម្រង់ មុខថ្មីនេះវិញ។

1

ឆ្នាំនេះមិនមែនមានតែ Samsung ទេ ដែលរំកិលខ្លួនទៅមុខ ក្នុងការបំពាក់ បច្ចេកវិទ្យា ប្រព័ន្ធសុវត្ថិភាព ថ្មី នៅលើទូរស័ព្ទ ខ្លួននោះ ក៏ប៉ុន្តែ Apple ក៏អាចដូចគ្នា ព្រោះអីមាន ពត៌មន លេចចេញពីប្រភព ជាច្រើន បង្ហាញថា Apple និងបង្កើត iPhone 8 អោយមានអេក្រង់ លាតធំជាងមុន ហើយលែងមាន កន្លែងដាក់ទ្រនាប់ ស្កេនម្រាមដៃ ទៀតហើយ ពោលអាចជំនួស ដោយកាមេរ៉ា ខាងមុខដែលអាច ដោះសោរដោយប្រើ ទម្រង់មុខវិញ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 11:35 AM, 13 March
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ