ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    Outlast 2 ចេញ​ខែ​មេសា​ខាង​មុខ​នេះ (លេង​ដឹង​តែ​បះ​សក់ហ្មង)

Outlast 2 ចេញ​ខែ​មេសា​ខាង​មុខ​នេះ (លេង​ដឹង​តែ​បះ​សក់ហ្មង)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីឆ្នាំ 2016 កន្លងទៅ ហ្គេមដែលព្រឺព្រួច ហើយរន្ធត់ភ័យ ខ្លាចនោះគឺ Resident Evil 7 ដែលមានអ្នក លេងច្រើន ហើយក៏សរសើរផងដែរ ជុំវិញសាច់រឿងនៃ ហ្គេមទាំងមូល ដោយអ្នកលេងម្នាក់ៗ គឺបះសក់ មិនធម្មតា នោះទេ។ ជាងនេះទៅទៀត សម្រាប់ឆ្នាំ 2017 នេះវិញ សម្រាប់អ្នកចូលចិត្ត លេងហ្គេមបែប ព្រឺព្រួច បះសក់នោះ នឹងទទួលបាន រសជាតិថ្មីហើយ ប្លែកមួយទៀត ជាមួយនឹងហ្គេម មានឈ្មោះថា Outlast 2 ដែលវា គឺជាវគ្គទី 2 ថ្មីចេញជំនួស តំណែង Outlast វគ្គ 1 ចេញកាលពីប៉ុន្មាន ឆ្នាំកន្លងទៅនេះ

1cover Final 1000x150 copy

Outlast 2 គឺជាហ្គេម First-Person បែបដើរផ្សងព្រេង តែម្នាក់ឯង នៅទីកន្លែងដ៏ គ្រោះថ្នាក់ និងពោរពេញទៅដោយ អាថ៌កំបាំងជាច្រើន ធានាថាបើបាន លេងគឺភ័យលស់ព្រលឹង ម្ដងៗផងដែរ មិនចាញ់ហ្គេម បែបភ័យខ្លាច ផ្សេងៗទៀតឡើយ។ សម្រាប់វគ្គទី 2 នេះ ក្រុមហ៊ុនផលិត Red Barrels បានប្រកាសអ្នក លេងហ្គេម Outlast 2 ទាំងអស់នឹង ត្រូវដើរតួរជា អ្នកកាន់ កាមេរ៉ាម្នាក់ ដែលត្រូវចូល ទៅតំបន់តម្រូវ ឲ្យស្រាវជ្រាវ ទៅលើឃាតកម្មមួយ ធ្វើឡើងទៅលើ ស្ត្រីមានផ្ទៃ ពោះម្នាក់ ដោយសាច់ហ្គេមទាំងមូល នឹងដឹកនាំអ្នក ទៅកាន់ទីកន្លែង ជាច្រើន ដែលអ្នកនឹងបាន ដឹងនៅពេល លេងផ្ទាល់។ Red Barrels ក៏នឹងចេញ លក់ជា Edition ពិសេសដោយ រាប់បញ្ចូលហ្គេម Outlast ចំនួន 3 វគ្គបញ្ចូលគ្នា រួម មានដូចជា៖

  • Outlast
  • Outlast Whistleblower DLC
  • និង Outlast វគ្គ 2

ដោយមួយឈុតវានេះមានឈ្មោះថា Outlast Trinity ពិសេសសម្រាប់អ្នក នឹង​ត្រៀមចេញ លក់នៅថ្ងៃទី 25 ខែមេសា ឆ្នាំ 2017 ខាងមុខនេះឯង ជាមួយនឹងតម្លៃ 30$ ក្នុងទីផ្សារ Online អាចលេង នៅលើម៉ាស៊ីន Console ដូចជា Xbox One និង PS4 ក៏ដូចជា កុំព្យូទ័រផងដែរ។

2 3

សម្រាប់ប្រិយមិត្ត ដែលចូលចិត្តលេងហ្គេម បែបភ័យខ្លាច អាចពិចារណា ទៅលើហ្គេមនេះ បានសម្រាប់អ្នកលេង លើម៉ាស៊ីនហ្គេម ចំនែកឯអ្នកលេង លើកុំព្យូទ័រ អ្នកអាចរង់ចាំ Crack បាន ដែលវានឹងធ្លាក់ មកដល់ក្នុង ពេលឆាប់ៗ ខាងមុខ នេះឯង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:41 AM, 13 March
  • ប្រភព: PC Gamer
  • Tag: កម្មវិធី & ហ្គេម