ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ហ្គេម Mass Effect: Andromeda ជិត​ចេញ​ហើយ! សូម​កុំ​មើល​រំលង​ព្រោះ​ឡូយ​ហួស​និស្ស័យ!

ហ្គេម Mass Effect: Andromeda ជិត​ចេញ​ហើយ! សូម​កុំ​មើល​រំលង​ព្រោះ​ឡូយ​ហួស​និស្ស័យ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

0 Final 1000x150 copy

អ្នកលេងហ្គេមទូទៅប្រហែលជាបានស្គាល់នូវឈ្មោះ ហ្គេមហៅថា Mass Effect ជាក់ជាមិនខាន ព្រោះវាគឺជា Title ហ្គេមល្បីល្បាញមួយ ក្នុងឆាកអន្តរជាតិ តែសម្រាប់ប្រិយមិត្ត មិនទាន់ បានស្គាល់ Cambo Report នឹងប្រាប់អំពី ពត៌មានខ្លះៗ ឲ្យអ្នកទាំងអស់គ្នា បានដឹង អំពីវា។ Mass Effect​ គឺជាហ្គេមបែប ផ្សងព្រេង បែបវិទ្យាសាស្ត្រ នាថ្ងៃអនាគត ដោយធ្វើដំណើរ ឆ្លងភពទៀតផង ជាមួយនឹងការចូល ប្រយុទ្ធជាមួយ សត្រូវជាបីសាច មនុស្សយន្ត និងពពួក Alien ទៅតាម ជាតិសាសន៍ ដែលវាបានចេញចំនួន 3 វគ្គរួចទៅហើយ ជាមួយការគាំទ្រ យ៉ាងពេញទំហឹង ពីសំណាក់អ្នក លេងហ្គេម ពិសេសក៏មានលេង នៅលើប្រព័ន្ធ ប្រតិបត្តិការ Android, iOS និង BlackBerry ទៀតផង។

1

មកដល់ឆ្នាំ 2017 នេះក្រុមផលិតហ្គេម BioWare ដែលបានចំនាយពេល រាប់ឆ្នាំក្នុង ការកសាង ផលិតឡើងនូវ កំពូលហ្គេម Mass Effect វគ្គថ្មីចាប់តាំង ពីបាតដៃទទេ រហូតលេច ចេញរូបរាង ដោយឲ្យឈ្មោះ វគ្គក្រោយ នេះថា Andromeda នឹងត្រៀមចេញ ជាផ្លូវការហើយ នៅថ្ងៃទី 21 ខែមីនា ឆ្នាំ 2017 នេះនៅអាមេរិក ខាងជើង ដែលត្រូវនឹងថ្ងៃទី 22 ខែនេះនៅកម្ពុជា។ Mass Effect វគ្គ Andromeda គឺជាហ្គេម ស្ថិតនៅក្រោមការ គ្រប់គ្រង របស់ក្រុមហ៊ុន EA ដែលជាវគ្គបន្តពី Mass Effect 3 ចេញកាលពីឆ្នាំ 2012 កន្លងទៅ និយាយអំពីការ ផ្សងព្រេងបែបថ្មី ហើយប្លែកមួយ ផ្សេងទៀត ធានាថា អ្នកបានលេងនឹង សរសើរហ្គេមនេះ ពេញមាត់តែម្ដង ដោយវាមាន ក្រាហ្វិចសាហាវ និងរស់រវើក ដូចពិតៗ អញ្ចឹងដែរ អាចឲ្យយើងលេង ហ្គេមនេះនៅក្នុង កម្រិតរូបភាព ដល់ទៅ 4K ឯណោះ។

2cover

Mass Effect Andromeda នឹងនាំអ្នកលេងទាំងអស់គ្នា ទៅកាន់សតវត្សរ៍ទី 22 នៅក្នុង កាឡាក់ស៊ី Milky Way ដែលផែនដី យើងស្ថិតនៅ ដោយពិភពលោក ទាំងមូលកំពុងស្វែង រកភពថ្មី សម្រាប់ស្នាក់ អាស្រ័យ ដែលជា កាឡាក់ស៊ី Andromeda នេះតែម្ដង ដែលអ្នកលេងហ្គេម ត្រូវដើរតួជា Scott ឬ Sara Ryder ដើម្បីផ្សងព្រេង យ៉ាងសប្បាយ ជាមួយវគ្គថ្មីនេះ ដូចវីដេអូ ខាងក្រោម៖

ហ្គេមនេះមានលេងតែនៅលើម៉ាស៊ីនហ្គេម Xbox One, PS4 និងកុំព្យូទ័រប៉ុណ្ណោះ ដែលយើង អាចលេងតាមវគ្គ ក៏បាន ឬលេង Online បែប Multi-player ក៏បាន។ យ៉ាងណាមិញ សម្រាប់អ្នករង់ចាំ Crack សម្រាប់លេង លើកុំព្យូទ័រ យើងមិនទាន់ដឹង ថាហ្គេមនេះ ងាយស្រួល Crack ឬក៏អត់នោះទេ បើងាយនោះ យើងនឹងអាចលេង វាបានឆាប់ៗ ផងដែរ តែបើពិបាក Crack ប្រហែលជាដេកចាំ ហើយមើលទៅ។

3

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 11:40 AM, 11 March
  • ប្រភព: EA
  • Tag: កម្មវិធី & ហ្គេម