ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    Facebook ប្រកាស​ជា​សកល​ពី​ការ​បន្ថែម​មុខងារ Stories ក្នុង Messenger

Facebook ប្រកាស​ជា​សកល​ពី​ការ​បន្ថែម​មុខងារ Stories ក្នុង Messenger

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មុខងារ Stories នេះ មានដាក់ឲ្យ ប្រើប្រាស់នៅលើ កម្មវិធីបណ្តាញសង្គម Snapchat យូរណាស់ មកហើយ ទើបឃើញវត្តមាន មុខងារនេះ មាននៅ ក្នុងកម្មវិធី Instagram ដែលជាអ្នក គ្រប់គ្រងដោយ Facebook ទើបមកដល់ ពេលថ្មីៗនេះ Facebook បានប្រកាស ជាសកល ថានឹងដាក់មុខងារនេះ ​ចូលទៅ ក្នុងកម្មវិធី Messenger ដែរ ដើម្បីឲ្យអ្នក ប្រើប្រាស់កម្មវិធី Messenger បានប្រើប្រាស់ និងស្គាល់ កម្មវិធីនេះដែរ។

cover Final 1000x150 copy

រំលឹកម្តងទៀតដែលថា មុខងារ Stories នេះ សម្រាប់ឲ្យអ្នក ប្រើប្រាស់បង្ហោះ វីដេអូខ្លី ឬរូបភាព ដោយចាំបាច់ត្រូវ ឲ្យអ្នកមើល ចុចចូលមើល ដោយខ្លួនឯង និងគ្មានការ Like ឬ Share ឡើយ ជាពិសេស រូបភាព និងវីដេអូដែលបាន បង្ហោះនោះ នឹងលុបទៅវិញ ដោយស្វ័យប្រវត្តិ ក្នុងរយៈពេល 24 ម៉ោង បន្ទាប់ពី ការបង្ហោះ។ លើសពីនេះ ទៅទៀត អ្នកប្រើប្រាស់ អាចបន្ថែម Sticker ឬសរសេរអក្សរ ពីលើរូបភាព ឬវីដេអូទាំងនោះ បានទៀតផង។

1

វីដេអូខាងក្រោម៖

មុខងារនេះ Facebook បានហៅថា Messenger Day សម្រាប់កម្មវិធី Messenger និង Instagram Stories សម្រាប់ Instagram ។ Messenger Day នេះ មានពាំនាំមកជាមួយ ស៊ុមស្អាតៗចំនួន 5000 ម៉ូត សម្រាប់ឲ្យអ្នក ប្រើប្រាស់បាន ប្រើបន្ថែមលើ រូបភាពពួកគេ ដែលបានបង្ហោះ ទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:58 AM, 11 March
  • ប្រភព: iPhone Hacks
  • Tag: កម្មវិធី & ហ្គេម