ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    សាហាវ​មែន Tomb Raider លេង​នៅ​លើ PC ឥឡូវ​មាន​លេង​នៅ​លើ Android ហើយ

សាហាវ​មែន Tomb Raider លេង​នៅ​លើ PC ឥឡូវ​មាន​លេង​នៅ​លើ Android ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បើប្រិយមិត្តជាអ្នកស្នេហាវិស័យហ្គេមនោះ អ្នកប្រាកដជានៅចាំកំពូល ហ្គេមផ្សេងព្រេង ដ៏ល្បីល្បាញមួយ កាលពីឆ្នាំ 2013 ជាក់ជាមិនខាន ដែលវាមាន ឈ្មោះថា Tomb Raider ដោយកាលនោះ វាទទួលបានពាន រង្វាន់ជាច្រើន ថែមទាំងមាន អ្នកគាំទ្រមិន តិចនោះទេ រួមទាំងខ្ញុំ មួយដែរ ព្រោះវាគឺជា ហ្គេមមានក្រាហ្វិច ស្រស់ស្អាត ហើយថែមទាំង មានសកម្មភាព រស់រវើក ថែមទៀតផង និយាយអំពីការ ផ្សងព្រេងរបស់ នារីម្នាក់ឈ្មោះ Lara Croft នៅលើកោះ អាថ៌កំបាំងមួយ ពោរពេញទៅដោយ គ្រោះថ្នាក់។

1cover Final 1000x150 copy

ខ្ញុំនៅចាំបានថាកាលនោះ កុំព្យូទ័រដែលអាចអូស ហ្គេមនេះបាន ក៏តម្រូវឲ្យមានកម្លាំង ខ្លាំងផងដែរ គួបផ្សំ ជាមួយនឹង CPU, RAM និង GPU ហើយបើអ្នកធ្លាប់ បានលេងប្រាកដជា បានដឹងថាវាឡូយ កម្រិតណា។ អ្វីដែលភ្ញាក់ផ្អើល សម្រាប់ដើមឆ្នាំ 2017 នេះនោះគឺថា ក្រុមផលិតហ្គេម Square Enix បានពាំនាំមក នូវទស្សនីយភាព ប្លែកមួយផ្សេង ទៀតហើយ សម្រាប់ប្រព័ន្ធ ប្រតិបត្តិការ Android ដោយហ្គេម Tomb Raider ឆ្នាំ 2013 ដែលមានលេង នៅលើ Xbox 360, Xbox One, PS3, PS4 និង PC ឲ្យមកលេងលើ nVIDIA Shield TV បានហើយ ហើយវាអាចលេង បានតែនៅលើ nVIDIA Shield ស៊េរីចុងក្រោយ សម្រាប់យកទៅប្រើ ជាមួយទូរទស្សន៍ប៉ុណ្ណោះ ដោយហេតុថា ម៉ាស៊ីនរបស់ វាខ្លាំង អរគុណទៅដល់ ឈីប Tegra X1 អាចរត់ហ្គេមនេះ បានក្នុងកម្រិត 720p ឬ HD ជាមួយនឹង ល្បឿន 30fps។

2

ដូច្នេះនេះគឺជាការបោះជំហ៊ានមួយយ៉ាងខ្លាំង ដែលម៉ាស៊ីន nVIDIA Shield TV មួយគ្រឿងតូច អាចអូសហ្គេម នេះបាន ជាមួយនឹងទំហំ ត្រឹមតែ 5.5GB ក្រោយពីមានការ កែច្នៃរួចរាល់។ គួរបញ្ជាក់ ផងដែរថា រាល់ក្រាហ្វិច និងសកម្មភាពលេង ហ្គេមរបស់ហ្គេមនេះ ត្រូវបានផ្លាស់ប្ដូរ បន្តិចបន្តួច មិនទាំងស្រុង នោះទេ ដើម្បីតម្រូវទៅតាម ប្រព័ន្ធប្រតិបត្តិការ តែរាល់សាច់រឿង ទាំងមូលរបស់ហ្គេម នៅតែរក្សា នៅដដែល មានន័យថា កុំព្យូទ័រ ឬម៉ាស៊ីនលេង ហ្គេមរបៀបម៉េច គឺអ្នកអាច លេងនៅលើ nVIDIA Shield TV បានដូចគ្នាអញ្ចឹង តែក៏មិនទូលំទូលាយ នោះដែរ ដោយយើង អាចលេង Tomb Raider នេះតែតាម វគ្គតម្រូវប៉ុណ្ណោះ សម្រាប់របៀប លេងបែប Multiplayer និង Co-op ពុំមានបញ្ចូល ឡើយ។

3

Tomb Raider ដំណើរការលើ Android មានលក់នៅក្នុង ទីផ្សារ nVIDIA តម្លៃ 14.99$ ហើយក៏ពុំមានលក់ ក្នុង Play Store ដែរ ដោយហេតុថា វាតម្រូវឲ្យយើង មានដៃហ្គេម មួយបញ្ជា ទើបលេងបាន ពេញលេញ ហើយកម្លាំងកំពូល ស្មាតហ្វូនជាច្រើន បច្ចុប្បន្ន ក៏មិនអាចអូស ក្រាហ្វិចហ្គេមនេះ ក្នុងកម្រិត 720p បានដែរ ទោះបីអ្នកមាន Snapdragon 835 ក៏ដោយ!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!

subscribe1-23

  • ដោយ: Por
  • 8:51 AM, 11 March
  • ប្រភព: Slash Gear
  • Tag: កម្មវិធី & ហ្គេម