ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Apple ចាប់​ផ្តើម​ដាក់​លក់ MacBook Pro 2016 ជួស​ជុល​រួច​លើ​គេហទំព័រ​របស់ខ្លួន!

Apple ចាប់​ផ្តើម​ដាក់​លក់ MacBook Pro 2016 ជួស​ជុល​រួច​លើ​គេហទំព័រ​របស់ខ្លួន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Apple បានចាប់ផ្តើមលក់កុំព្យូទ័រយួរដៃ MacBook Pro គ្មាន Touch bar  ចេញខែតុលា ឆ្នាំ 2016 ដែលជួសជុលរួច លើគេហទំព័រ ផ្លូវការ របស់ខ្លួន ដោយមានចំនួន អ្នកទិញប៉ុន្មាន នាក់ហើយ។ សម្រាប់អ្នកដែល រស់នៅ ស្រុកគេ តែងឆ្មក់ចាប់ឱកាសនេះ ដើម្បីទិញ បានផលិត Apple ក្នុងតម្លៃមួយ ដែលថោកជាង របស់លក់ថ្មី ជិតដល់ 300 ដុល្លារឯណោះ។

cover Final 1000x150 copy

ផលិតផលដែលជួសជុលចេញពី Apple មកនេះ គឺវេចខ្ចប់ ដូចថ្មីអញ្ចឹង ដូចនេះ អ្នកប្រើប្រាស់ មួយចំនួន តែងចាំទិញ តាមនេះ​ និងថែមទាំងមាន ការធានាពីលើ ទៀតផង។ ភាគច្រើន ផលិតផល ជួសជុលរួច មានចំនួនតិចប៉ុណ្ណោះ ដូចនេះប្រើប្រាស់ ដែលដឹង គឺចាំតាមដាន ពត៌មាន ចេញផ្សាយ និងចូលទៅមើល គេហទំព័រ Apple ដោយខ្លួនឯង តែម្តង ដើម្បីដឹងថាមាន ផលិតជួសជុលរួច ដាក់លក់ថ្មី មានអ្វីខ្លះ ដែលពួកគេអាច ពេញចិត្ត ទិញ ភ្លាម ទាន់អ្នកដទៃ មិនទាន់ ទិញអស់។

MacBook Pro ឆ្នាំ 2016 ជួសជុលរួច ដែលទើបដាក់លក់នោះ មានស៊ីភីយូ Intel Core i5, 2.0GHz Dual Core, ជីភីយូ Intel Iris Graphic 540, រ៉េម 8GB, 256GB SSD និងអេក្រង់ 13.3 អ៊ីញ តម្លៃ 1,269 ដុល្លារ ថោកជាង តម្លៃថ្មី 230 ដុល្លារ សន្សំលុយបាន 15 ភាគរយ។​ មានពណ៌ទឹកប្រាក់ និងពណ៌ខ្មៅប្រផេះ។

1

ការទិញតាមគេហទំព័រផ្លូវការរបស់ Apple បែបនេះ ពិតជាពិបាក សម្រាប់តំបន់ដែលគ្មាន ហាងសាខារបស់ Apple តែអ្នកក៏អាច ពឹងបងប្អូន ដែលរស់នៅ តំបន់ ដែលមានហាង សាខា Apple នៅក្បែរ ជួយទិញ អោយក៏បាន ឬពឹងឈ្មួញ ជួយទិញអោយ ក៏បានដែរ។ ចុចទីនេះ ដើម្បីទៅកាន់ គេហទំព័រ លក់នោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:40 AM, 11 March
  • ប្រភព: Apple
  • Tag: កុំព្យូទ័រ