ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    The Fate of the Furious ចេញ​ឈុត​ខ្លី​ទី 2 មើល​ហើយ​ញាក់​សាច់!

The Fate of the Furious ចេញ​ឈុត​ខ្លី​ទី 2 មើល​ហើយ​ញាក់​សាច់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ខ្សែភាពយន្ត​ បែបឧក្រិដ្ឋកម្ម បែបបាញ់ប្រហារ និងមាន ឈុតឆាក សម្លាប់គ្នាគ្មាន ត្រាប្រណី សាហាវៗជាច្រើន ជាពិសេសនោះ មានការប្រណាំងឡាន ដ៏ជក់ចិត្ត ដូចនេះអ្នកទស្សនា ត្រូវមានអាយុ ចាប់ពី 13 ឆ្នាំឡើង ទើបអាច ទស្សនាបាន។ រឿងនេះ បានចេញ ឈុតខ្លីដំបូង ដែលជាវគ្គមាន ចំណងជើងថា The Fate of the Furious ឬយើងអាច ហៅបានថា Fast 8 ឬ The Fast and the Furious 8 ក៏បានដែរ។ ដោយ​ ខេមបូរីផត ធ្លាប់ចេញផ្សាយម្ដង រួមកហើយ នៃឈុតខ្លីដំបូង ថ្មីៗនេះ ផងដែរ។ រឿង The Fate of the Furious ត្រូវបានចេញ ឈុតខ្លីថ្មី ទី 2 ហើយ ដែលក្នុងឈុតថ្មី នេះផងដែរ គឺបានបន្ថែម សាច់រឿងចូល អោយយើង ដឹងច្រើន ជាងមុន កាន់តែអស្ចារ្យ ខ្លាំងមែនទែន តែម្ដង។

cover Final 1000x150 copy

នៅក្នុងសាច់រឿងលើកនេះ យើងបានឃើញ ខុសប្លែកពី សាច់រឿងមុនៗ ទៀតហើយ ដោយ តួអង្គសំខាន់ Dominic ដែលដើរ តួដោយលោក Vin Diesel បានក្លាយជា តួចិត្តអាក្រក់ ក្បត់ក្រុម របស់គាត់ ដែលធ្លាប់ឆ្លង កាត់ឧបសគ្គ ជាមួយគ្នានោះ នាពេលកន្លង បែរជាក្បត់ គ្រួសារខ្លួន ឯងដោយមិន ដឹងមូលហេតុ ទៅតាម នារីម្នាក់ ដែលទើប បង្ហាញ មុខក្នុង សាច់រឿងនេះ គឺ Charlize Theron ។

1 2

ចំនែកឯ Deckard Shaw ដើរតួដោយ Jason Statham មកជួយក្រុម Dom ដើម្បីស្វែង រកការ ពិត និង​បញ្ឈប់ Dom។ ក្នុងឈុតខ្លី ថ្មីមួយនេះ បង្ហាញពី ឈុតឆាក បាញ់ប្រហារគ្នា យ៉ាងខ្លាំង រវាងក្រុមចាស់ របស់ Dominic តតាំងជាមួយ គាត់វិញ មិនត្រឹមតែ ប៉ុណ្ណោះ បន្ថែមទៀតនោះ មានការ ដាក់បញ្ចូលនូវ រថយន្តចំបាំង ទំនើប ទីតាំង ប្រយុទ្ធ និង បច្ចេកវិទ្យា ដែលអាច បញ្ជា រថយន្ត រាប់ម៉ឺនគ្រឿង បើកំទេចចោល ទៀតផង ។ ទោះជាយ៉ាង ណាយើងមិន ទាន់ដឹងថា សាច់រឿង ចុងក្រោយ ទៅជាយ៉ាងណា នៅឡើយទេ មានតែរង់ចាំ តាមដាន ពេលចាក់បញ្ចាំង។

រឿងនេះនឹងចាក់បញ្ចាំងនៅថ្ងៃទី 12 ខែមេសា ឆ្នាំ 2017 ខាងមុខ នៅលើទឹកដី ប្រទេស បារាំង មុនគេ បន្ទាប់មក ប៉ុន្មានថ្ងៃទៀត នឹងទៅដល់ ប្រទេស ផ្សេងៗទៀត។ ចំណែកឯ នៅប្រទេសកម្ពុជា យើងវិញ នឹងចាក់បញ្ចាំង នៅថ្ងៃទី 13 មេសា ខាងមុខនេះផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:47 PM, 10 March
  • ប្រភព: Fast & Furious
  • Tag: ភាពយន្ត