ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ទី​បំផុត Galaxy S6 និង S6 edge បើក​ឲ្យ​ឡើង​ទៅ Nougat ជា​ផ្លូវ​ការហើយ!

ទី​បំផុត Galaxy S6 និង S6 edge បើក​ឲ្យ​ឡើង​ទៅ Nougat ជា​ផ្លូវ​ការហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បច្ចុប្បន្នប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ចុងក្រោយគេ 7.0 ហៅថា Nougat បានកំពុងពង្រីកវិសាលភាព របស់ខ្លួនកាន់តែ ធំឡើងៗហើយ ខណៈក្រុមហ៊ុន ជាច្រើនបាន កំពុងបំពាក់ Nougat នៅលើស្មាតហ្វូន ក៏ដូចជាថេប្លេត របស់ខ្លួនជាច្រើន ដើម្បីដេញស៊េរី ទៅតាមឆ្នាំ និងសេចក្ដីត្រូវការ របស់អ្នក ប្រើប្រាស់។ ក្នុងនោះ Samsung ក៏បាននាំយក Nougat ទៅកាន់ស្មាតហ្វូន ស៊េរីចាស់ៗ បានច្រើនម៉ូឌែល ផងដែរ ដោយដំបូងឡើយ Samsung បានខិតខំនាំយក ប្រព័ន្ធប្រតិបត្តិការ Android Nougat មកកាន់ កំពូលស្មាតហ្វូន Galaxy S7 និង S7 edge កាលពីខែមករា ដើមឆ្នាំ 2017 កន្លងទៅ ហើយកាលនោះ មានប្រិយមិត្ត ជាច្រើបាន Comment ហើយ Chat សួរក្រុមការងារ Cambo Report ថាតើថ្ងៃណា ម៉ូឌែលនេះ ម៉ូឌែលនោះ របស់ខ្លួនអាច ឡើងទៅ Nougat បាន? ពិសេស Galaxy S6 និង S6 edge ជាកំពូលស្មាតហ្វូន កាលពីឆ្នាំ 2015 កន្លងទៅ!

0cover Final 1000x150 copy

ថ្ងៃនេះដំណឹងល្អ ហើយក៏ជាដំណឹងផ្លូវការបានធ្លាក់ មកដល់ហើយ ព្រោះ Samsung បានបើកឲ្យអតិថិជន របស់ខ្លួនទាំងអស់ ដែលជា ម្ចាស់របស់ Galaxy S6 និង S6 edge ធ្វើការឡើង ទៅកាន់ Android Nougat 7.0 ហើយ ដោយដំបូងឡើយ គឺមានតែអ្នក ប្រើប្រាស់នៅ ចក្រភពអង់គ្លេសប៉ុណ្ណោះ ដែលអាច Update បានមុនគេ ជាមួយនឹងទំហំ 1.3GB ហើយនឹង បើកបន្តឲ្យ Update ទៅកាន់ប្រទេស នៅប៉ែកអឺរ៉ុប ផ្សេងទៀត ពិសេសនឹងមក ដល់អាស៊ីយើង ឆាប់ៗនេះឯង។ សម្រាប់ប្រិយមិត្ត ជាម្ចាស់របស់ S6 និង S6 edge​ ទាំងអស់ណា កំពុងប្រើប្រាស់ ម៉ូឌែលផលិតនៅ វៀតណាម ឬផលិតផល សម្រាប់តំបន់ អាស៊ីយើង ប្រហែលជាត្រូវ រង់ចាំ មួយរយៈទៀត តែសម្រាប់ប្រិយមិត្ត ដែលកំពុងប្រើប្រាស់ ម៉ាស៊ីនមក ពីស្រុកក្រៅ ពិសេសមកពីប្រទេស នៅតំបន់អ៊ឺរ៉ុប អ្នកអាចទាញ យក Firmware មក Update ដោយខ្លួន ឯងបាន ដោយគ្រាន់តែចូល ទៅកាន់ SamMobile ហើយវ៉ៃម៉ូឌែល ឲ្យបានត្រឹមត្រូវ ជាការស្រេច។

1

គួរបញ្ជាក់ប្រាប់ប្រិយមិត្តទាំងអស់ថា សម្រាប់ថ្ងៃដែល Nougat នឹងធ្លាក់មកដល់ អាស៊ីរបស់យើង គឺនៅមិនទាន់ ច្បាស់ការ នៅឡើយទេ ដូច្នេះក្រុមការងារ យើងខ្ញុំក៏មិន ហ៊ាននិយាយថា ថ្ងៃណានោះទេ ទើប Firmware ធ្លាក់មកដល់ ជាផ្លូវការ! ម្យ៉ាងវិញទៀត សម្រាប់ S6 edge Plus ក៏ពុំមានដំណឹង ផ្លូវការ ដូចគ្នា ហេតុនេះអ្នកប្រហែល ជាត្រូវរង់ចាំយូរ ទៀតហើយ មើលទៅ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 12:55 PM, 10 March
  • ប្រភព: Sam Mobile
  • Tag: ទូរស័ព្ទ