ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    លើក​នេះ​កាន់​តែ​ច្បាស់ Galaxy S8 និង S8+ ផ្ទឹម​គ្នា​ជាមួយ Note 7 និង S7 edge

លើក​នេះ​កាន់​តែ​ច្បាស់ Galaxy S8 និង S8+ ផ្ទឹម​គ្នា​ជាមួយ Note 7 និង S7 edge

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្ងៃដែលកំពូលស្មាតហ្វូន Galaxy S8 និង S8+ ត្រៀមប្រកាសចេញ ជាផ្លូវការ កាន់តែខិតជិត ចូលមកដល់ហើយ ដូច្នេះពត៌មានជុំវិញ កំពូលស្មាតហ្វូនរបស់ ក្រុមហ៊ុនយក្ស Samsung បានកំពុងរីកដុះដាល ដូចផ្សិតអញ្ចឹងដែរ ដោយមួយរយៈ កន្លងមកនេះ យើងទទួលបាន ពត៌មាន ជាច្រើនជុំវិញ S8 និង S8+ ពិសេសរូបភាព បែកធ្លាយជាច្រើន បង្ហាញឲ្យយើងបាន ដឹងអំពីរូបរាង រចនាបថរបស់ កំពូលស្មាតហ្វូននោះ កាន់តែច្បាស់ ហើយមកដល់ថ្ងៃ នេះទៀតសោត Galaxy S8 និង S8+ បានបែកធ្លាយសា ជាថ្មីម្ដង ទៀតហើយ ដោយលើកនេះ គឺកាន់តែច្បាស់ តែម្ដង ដោយវាត្រូវបាន យកមកផ្ទឹមគ្នាជាមួយ នឹង Galaxy Note 7 និង Galaxy S7 edge ដូចរូប ខាងក្រោមនេះ៖

1 2 Final 1000x150 copy

រូបភាពខាងលើ និយាយទៅគឺមិនមានអ្វីថ្មី ហើយប្លែកនោះទេ ដោយយើងឃើញ កាន់តែច្បាស់ បន្ថែមទៀតជុំវិញ រូបរាងផ្នែក ខាងមុខរបស់ Galaxy S8 និង S8+ ដែល Galaxy S8 មានអេក្រង់ធំដល់ 5.8 អ៊ីញ រីឯ S8+ នៅពុំទាន់ដឹង នៅឡើយទេ តែអាចលើស 6 អ៊ីញ ខណៈ Note 7 អេក្រង់ដល់ 5.7 ទៅហើយ ហើយអេក្រង់ 8+ ធំជាងច្រើន គួរសមដែរ ដូច្នេះវាអាចត្រឹម 6 ទៅ​ 6 អ៊ីញស្ដើងប៉ុណ្ណោះ។ រូបភាពខាងលើ អាចឲ្យយើងធ្វើការ សន្និដ្ឋានបានថា វាគឺជា Galaxy S8 និង S8+ ពិតប្រាកដមែន ព្រោះនេះមិនមែន ជាលើកទីមួយ នោះទេ ដែលយើងឃើញ រូបភាពបែកធ្លាយ មុនថ្ងៃប្រកាស ម្យ៉ាងវាគឺជាម៉ាស៊ីន ពិតដំណើរការដោយ Android Nougat ថែមទៀត។

3 4 5 6

ហេតុដូច្នេះសម្រាប់ប្រិយមិត្ត ដែលជាអ្នកគាំទ្រ ផលិតផល Samsung នោះ​ហើយ រង់ចាំកំពូល ស្មាតហ្វូនឆ្នាំ 2017 នេះកុំភ្លេចរង់ចាំ មើលពត៌មានផ្លូវការ​ និងលម្អិតពី ក្រុមការងារ Cambo Report ដែលយើងនឹង ចេញផ្សាយឲ្យ បានរហ័សតាម ដែលអាចធ្វើ ទៅបាន ព្រោះថាឆ្នាំនេះ Samsung លេងខ្លាំងដៃ ណាស់ដែរ ដើម្បីស្ដារ មុខមាត់មកវិញ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!

subscribe1-23

  • ដោយ: Por
  • 11:44 AM, 10 March
  • ប្រភព: VR Zone
  • Tag: ទូរស័ព្ទ