ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Rolls-Royce ចេញ​រថយន្ត​ស៊េរី​ថ្មី មាន​ការ​រំលាយ​ពេជ្រ​ស្រោប​តួ​ខ្លួន​រថយន្ត​តែម្ដង

Rolls-Royce ចេញ​រថយន្ត​ស៊េរី​ថ្មី មាន​ការ​រំលាយ​ពេជ្រ​ស្រោប​តួ​ខ្លួន​រថយន្ត​តែម្ដង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Rolls-Royce គឺជាក្រុមហ៊ុន ល្បីល្បាញមួយ ក្នុងការ ចេញរថយន្ត លំដាប់ Luxury ថ្លៃៗ ជាងគេនោះ។ មិត្តអ្នកអាន មួយចំនួន ច្បាស់ជាជ្រាប ថាក្រុមហ៊ុន Rolls-Royce មួយនេះ គឺ ក្រុមហ៊ុន ដែលចេញ រថយន្តមក សម្រាប់តែ សេដ្ឋីជិះ ប៉ុណ្ណោះ បើរថយន្ត ស៊េរីថ្មីមួយៗ សុទ្ធតែមានតម្លៃ រាប់សែន ដុល្លារឯណោះ។ ថ្មីៗនេះ ផងដែរក្រុមហ៊ុន Rolls-Royce ក៏បានប្រកាស ចេញនូវ រថយន្ត ល្អប្រណិត តម្លៃ រាប់សែនដុល្លារ ទៀតផងដែរ។ រថយន្ត នោះត្រូវ បានគេអោយ ឈ្មោះថា Diamond Stardust Ghost ដែលទើបតែ ដាក់ បង្ហាញ នៅក្នុងព្រឹត្តិការណ៍ ពិព័រណ៌ Geneva Motor Show។

Cover Final 1000x150 copy

Diamond Stardust Ghost គឺ មានការរចនា ឡើងជារថយន្ត ប្រណីត ស៊ីវីល័យ ដែលសមជារថយន្ត មានតម្លៃ​ថ្លៃ តែម្ដង។ ដោយតួខ្លួន​របស់ វាពុំមែន ស្រោបដោយ លោហៈ និងពណ៌ថ្នាំ ធម្មតា នោះទេ គឺស្រោបដោយ ពណ៌រំលេចចាំង នៃគ្រាប់ពេជ្រ ទៀតផង។ ពោលគឺថាពណ៌ រំលេចចាំង នៃគ្រាប់ពេជ្រ គឺ ក្រុមហ៊ុន Rolls-Royce ប្រើអស់ គ្រាប់ពេជ្រ 1000 គ្រាប់ គឺជាពេជ្រមែនទែន ធ្វើការរំលាយ អោយម៉ត់ ដើម្បី លាបពណ៌ ជាមួយថ្នាំពណ៌ នៅលើរថយន្ត Diamond Stardust Ghost តែម្ដង។ មិនត្រឹម តែប៉ុណ្ណោះ រីឯផ្នែកខាងក្នុង របស់រថយន្ត នេះវិញក៏ មិនណយ ផងដែរ គឺមានការរចនា ឡើង សុទ្ធតែឈើ ប្រណីតទៀតផង។

2 pic 1

ដូច្នេះហើយ Diamond Stardust Ghost ស៊េរីថ្មី រូបរាង ល្អប្រណីត មួយនេះ ច្បាស់ជាមានតម្លៃ រាប់សែនដុល្លារ ទៀតហើយ ។ ទោះជាយ៉ាងណា នេះគ្រាន់ ជាការ ដាក់ បង្ហាញសិនប៉ុណ្ណោះ គឺក្រុមហ៊ុន មិនទាន់ចេញលក់ នៅឡើយ នោះទេ អញ្ចឹងហើយ តម្លៃ ក៏ក្រុមហ៊ុន Rolls-Royce មិនទាន់ បញ្ចេញនោះទេ។ សរុបមក សេចក្ដីមក ក្រុមហ៊ុន Rolls-Royce អាចនឹងចេញ តែប៉ុន្មាន គ្រឿងប៉ុណ្ណោះ ​សម្រាប់ ស៊េរីមួយនេះ ​ពីព្រោះវា មានការតម្លើង មកជាមួយ គ្រាប់ពេជ្រ អាចនឹងមាន តម្លៃថ្លៃ ដូច្នេះហើយ ការផលិត អាចនឹងមាន កំណត់។

subscribe1-23

  • ដោយ: Visal
  • 11:38 AM, 09 March
  • ប្រភព: Tweak Town
  • Tag: យានយន្ត