ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Case ការពារ Brand Brand សម្រាប់ iPhone 7 និង 7 Plus ម៉ាក LV មាន​តម្លៃ​កប់​ពពក!

Case ការពារ Brand Brand សម្រាប់ iPhone 7 និង 7 Plus ម៉ាក LV មាន​តម្លៃ​កប់​ពពក!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

យើងធ្លាប់តែឃើញ iPhone មួយចំនួនតូច បង្កើតឡើងសម្រាប់ អ្នកមានលុយ ចាយមិនអស់ ប្រើប្រាស់ ដោយធ្វើការ ផ្លាស់ប្ដូរសំបក ធម្មតាចេញ ពីរោងចក្រ ទៅបំពាក់មក ជាមួយនឹងសំបក មាសសុទ្ធ ច្នៃឡើងដោយ ជាងជំនាញៗ ដោយលក់វា នៅក្នុងតម្លៃថ្លៃ ដល់ទៅ ពាន់ដុល្លារ។ ប៉ុន្តែប្រិយមិត្ត មានធ្លាប់បាន ដឹងទេថា មិនចាំបាច់ទាល់តែ iPhone ស្រោមខ្លួនដោយ មាសនោះទេ ដែលមាន តម្លៃថ្លៃ សូម្បីតែស្រោមការពារ ឬយើងហៅថា Case ពេញៗមាត់នោះ ក៏មានតម្លៃថ្លៃ កប់ពពកដែរ ហើយខ្ញុំជឿថា មានអ្នកទិញ យកទៅប្រើប្រាស់ តិចតួចណាស់។

0cover Final 1000x150 copy

សំបកការពារ iPhone នោះមានឈ្មោះថា Eye-Trunk ផលិតឡើង ក្រោមស្នាដៃ ស្លាកយីហោក្រុមហ៊ុន LV ឬហៅពេញថា Louis Vuitton ដែលវាមាន សម្រាប់ ប្រើប្រាស់ចាប់តាំង ពីជំនាន់ iPhone 6 និង 6 Plus ឯណោះ ហើយក៏បន្តចេញ ដល់ជំនាន់ iPhone 7 និង 7 Plus ដែរ ជាមួយនឹងតម្លៃថ្លៃ និងមានរូបរាង រចនាម៉ូតដដែល ដូចរូបខាងក្រោម នេះអញ្ចឹង វាគឺជា Case ការពារដ៏មាន គុណភាព Brand Brand មួយរបស់បារាំង ឈ្មោះថា Eye-Trunk Monogram  មានតម្លៃ ដល់ទៅ 1180$ សម្រាប់ iPhone 7 និង 1250$ សម្រាប់ iPhone 7 Plus អាចការពារ iPhone បានជុំវិញតួ ខ្លួនតែម្ដង ជាមួយនឹងស្បែក មានគុណភាពខ្ពស់ មានរចនាបថ បែបប្លែក និងមានអក្សរ តំណាង LV នៅពីក្រោយ ទៀតផង។

1

ប្រិយមិត្តកំពុងអានអត្ថបទពត៌មាននេះអាចកំពុងតែ ភ្ញាក់ផ្អើល ហើយក៏ កំពុងគិតផងដែរថា បើមានលុយ 1000$ ជាងអញ្ចឹងដដែល យកទៅទិញ ម៉ាស៊ីន iPhone មកប្រើវិញ គឺប្រសើរជាជាង ហើយខ្ញុំក៏គិត អញ្ចឹងដូចគ្នា តែវានៅមិនទាន់ អស់នៅ ឡើយទេ ដោយខាង ក្រោមវាគឺជា Case ម៉ាក LV ដដែល មានឈ្មោះថា Eye-Trunk in Crocodile ជាផលិតផល លំដាប់កំពូល (Top Grade) ហើយក៏កម្រនឹង អាចទិញយកមក ប្រើប្រាស់បានដូចគ្នា ដែលវាត្រូវបាន រចនាឡើងយ៉ាង ពិសេសសម្រាប់ អ្នកមានបែប High Class និងអភិជន ជាមួយនឹង តម្លៃដល់ទៅ 5050$ សម្រាប់ប្រើជាមួយ iPhone 7​និង 5500$ សម្រាប់ iPhone 7 Plus ដោយវាត្រូវបាន បង្កើតឡើងដោយ ប្រើប្រាស់ស្បែក ក្រពើសុទ្ធសាធ ធានាថាស្វិត និងមានគុណភាពខ្ពស់ មិនស្អុយពេល ត្រូវទឹក ហើយក៏ មិនងាយហើប ឬខូចដែរ។

2

សម្រាប់ប្រិយមិត្ត គិតថាស្រលាញ់ Case មួយណាក្នុងចំនោម Case ទាំង 2 ខាងលើ ហើយចង់ទិញ វាយកមក ប្រើប្រាស់នោះ អ្នកអាចស្វែងរក ទិញវាតាម ទីផ្សារ Online មួយចំនួន តែសូមប្រយ័ត្ន ប៉ះចំផលិតផល ក្លែងក្លាយ ដូច្នេះយល់ល្អ អ្នកអាច ចូលទៅកាន់ គេហទំព័រ Louis Vuitton ផ្ទាល់តែម្ដង ហើយកម្មង់ទិញ តាមរយៈ Link ខាងក្រោមជា ការស្រេច។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!

subscribe1-23

  • ដោយ: Por
  • 10:25 AM, 09 March
  • ប្រភព: LV
  • Tag: Accessories