ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    កម្មវិធី​ថតរូប​ជំនាញ Microsoft Pix អាប់​ដេត​ថ្មី​ពាំនាំ​មុខងារ​ថ្មី​មួយ​ចំនួន!

កម្មវិធី​ថតរូប​ជំនាញ Microsoft Pix អាប់​ដេត​ថ្មី​ពាំនាំ​មុខងារ​ថ្មី​មួយ​ចំនួន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កម្មវិធី Microsoft Pix ដែល​បង្កើត​ដោយ Microsoft មួយ​នេះ វាពិត​ជា​អាច ផ្តិត​យក រូបភាព បាន​ល្អ និង​ពិសេស ជាង​កម្មវិធី Camera មាន​ស្រាប់​ក្នុង iPhone ណាស់ ដោយ​រូបភាព និង​វីដេអូមាន កម្រិត​ពន្លឺ​ច្បាស់ គ្រប់​គ្រាន់ ថត​បាន​លឿន ហើយ​យើង មិន​ចាំ​បាច់ បើក មុខងារ HDR  នោះទេ។

cover

Final 1000x150 copy

Microsoft និយាយរ៉ាយរ៉ាប់ពីកម្មវិធីនេះយ៉ាងខ្លីបំផុត គឺ “កាមេរ៉ាដែលមាន ភាពកាន់តែ ឆ្លាតវៃ (smarter camera app) ព្រោះ​អី វិធី​ប្រើប្រាស់ មានភាព សាមញ្ញបំផុត គ្រាន់តែ ចុចថត គឺហើយ មិនចាំ​បាច់​សម្រួល​ អ្វី​នោះ​ទេ។ កម្មវិធីនេះ មានមុខងារ កែសម្រួល Setting ដោយស្វ័យប្រវត្តិ មុខងារបង្កើន គុណភាព​រូបភាព និងជ្រើសរើស រូបមួយ ដែលល្អ ក្នុងចំណោម រូបជាច្រើន ដែលវាបាន លួចថត ដោយ​ខ្លួន​វា ជាដើម។ មានន័យថា ទោះបីជាយើង ចុចថត តែមួយបុស្តិ៍ក្តី តែវានឹងលួច ថតអោយ បានច្រើន សន្លឹក ហើយស្វែង រករូបណា ដែលល្អបំផុត មិនដាច់ក្បាល រឺមានមនុស្ស បិទភ្នែក ជាដើម។

បើពិនិត្យមើលរូបភាពខាងលើទាំងអស់ យើងឃើញថា Microsoft Pix ជួយបង្កើនពន្លឺ ពណ៌ និងកម្រិត Exposure របស់រូប យើងអោយ មានភាពដិត ជាងមុនខ្លាំង បន្ថយភាព ស្លេកចេញ បានច្រើន។ នៅក្នុង​កម្មវិធី Microsoft Pix នេះ វាក៏ មានមុខងារ ពិសេសជា ច្រើនទៀត ផងដែរ ដូចជាថតរូបភាព មាន​ចលនា ថតវីដេអូ និងធ្វើការ Edit ថែមជាដើម។  យ៉ាងណាមិញ មិនមែន អ្នកថតរូប ទាំងអស់នឹង ពេញ​ចិត្ត នឹងវា ប៉ុន្មានទេ ព្រោះអីរូបខ្លះ អាចនឹងមាន ពណ៌រាងឆេះ ហើយក៏បាត់បង់ គុណភាព ពណ៌ដើម ជាដើម។

***ចុចត្រង់នេះ សម្រាប់ iOS

screen696x696 (2)

អាប់ដេតថ្មី៖ កម្មវិធី Microsoft Pix នេះ ដល់ជំនាន់ 1.0.28 ដោយបន្ថែមនូវមុខងារថ្មីៗមួយចំនួនដូចជា Flash, Timer, Grid ជាមួយ Toolbar ងាយស្រួលចុចប្រើបានរហ័ស និងមានសម្រួលដល់ការបើក​ដំនើរការ​លឿនជាងមុន និងកាត់បន្ថយទំហំកម្មវិធីកុំឲ្យស៊ីទំហំម៉ាស៊ីនច្រើន។

បញ្ជាក់៖ សម្រាប់អ្នកកំពុងប្រើប្រាស់ ឧបករណ៍ iDevice ដែលមានដូចជា iPhone 5s ឡើងទៅ និង iPad Mini 2 ឡើងទៅ  ដំណើរការប្រព័ន្ធប្រតិបត្តិការ iOS9 ឡើងទៅ គឺអាចទាញ យកវា មកប្រើប្រាស់ បាន​ដោយ ឥតគិតថ្លៃ។

សម្រាប់ប្រិយមិត្ត ដែលចូលចិត្តធ្វើការ ថតរូប នឹងមិនចូលចិត្ត ភាពសាំញ៉ាំ ក្នុងការ កែសម្រួល Setting រឺ​ធ្វើ​ការ Edit រូបភាពតាម ក្រោយនេះ គួរសាកល្បង ជាមួយកម្មវិធីនេះ ទាំងអស់ គ្នាណា​ ព្រោះអីវា មាន​ភាព សាមញ្ញ ក្នុង​ការ ប្រើបំផុត តែមុខងារ វាមានភាព ឆ្លាតវៃ ជាងយើង គិតទៅទៀត។ ថ្មីត្បិតតែ Microsoft ជាដៃគូ ប្រជែងជាមួយ Apple ក្តី តែវាតែងតែ បង្កើតកម្មវិធី ​អោយអ្នកប្រើ iOS ជានិច្ច ខណៈ Apple មិនដែល រវីរវល់ឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរី​ផត ដើម្បី​ទទួល​បាន​វីដេអូ​ថ្មីៗ!

subscribe1-23

  • ដោយ: Hong
  • 8:47 AM, 08 March
  • ប្រភព: App Store
  • Tag: កម្មវិធី & ហ្គេម