ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ក្រុម​ហ៊ុន Sandisk បាន​ចេញ​នូវ Flash ទំហំ 256GB សម្រាប់ iPhone និង iPad

ក្រុម​ហ៊ុន Sandisk បាន​ចេញ​នូវ Flash ទំហំ 256GB សម្រាប់ iPhone និង iPad

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុម​ហ៊ុន Sandisk គឺជា​ក្រុម​ហ៊ុន បច្ចេក​វិទ្យា មួយ​ដែល​ភាគ​ច្រើន​​ចេញ​តែ ផលិត​ផល សម្រាប់ ផ្ទុក​ទិន្នន័យ​ ប៉ុណ្ណោះ។​ ដែល​ក្នុង​​នោះ​រួម​មាន Flash Ram និង HDD ជា​ដើម។ ថ្មីៗ​នេះ​ផង​ដែរ ក្រុមហ៊ុន នេះ​​បាន​ចេញ​នូវ​ផលិត​ផល​ថ្មីរបស់ខ្លួន ថ្មី​មួ​យទៀតផងដែរ ដែលនោះគឺ ជា Flash Drive ស៊េរីថ្មី របស់ Sandisk សម្រាប់ រក្សា​ផ្ទុកទិន្នន័យ អោយ iPhone និង iPad។

cover

Final 1000x150 copy

Flash drive​ ដែលទើបនឹងចេញនោះមានឈ្មោះថា iXpand Flash Drive វាគឺជា ឧបករណ៍ផ្ទុក​ទិន្នន័យ​មួយ​​ដែល​អាច អោយយើង ភ្ជាប់ ជាមួយ iPhone និង iPad បានទៀតផង។ ពីព្រោះ iXpand Flash Drive នេះផ្នែកខាងក្រោយ វាបានភ្ជាប់ ជាមួយនឹងឌុយ lightning ដែលជាឌុយសម្រាប់ ភ្ជាប់ ទៅកាន់ iPhone និង iPad នោះ។ ម្យ៉ាង វិញទៀត Sandisk ផលិតឧករណ៍នេះឡើង គឺ ចង់ អោយ​អ្នកប្រើប្រាស់ ផលិត​ iPhone និង iPad កាន់​តែ​ងាយ ស្រួល​ចង់​រក្សា ផ្ទុកឯកសារ បន្ថែម ងាយស្រួលដាក់តាមខ្លួន រាល់ ការ​​​ពេញ​ទិន្នន័យ  ក្នុង iPhone និង iPad អ្នក​អាច​ត្រូវ​ការ iXpand Flash Drive បន្ថែម​បាន។

pic 1 pic 2

មិនត្រឹមតែប៉ុណ្ណោះ វាក៏មានឌុយ USB​ 3.0 ផងដែរ​ គឺងាយស្រួលអោយយើងធ្វើការ ចំលង ឯកសារ ពីកុំព្យូទ័រ យើងបានលឿន រឺ Copy រូបភាព ពីកុំព្យូទ័រ មកបើកមើលក្នុង iPhone និង iPad ក៏បាន។ ជាពិសេស នោះវាមានមុខងារ Streaming តាម ChromeCast  និង Amazon Fire ក៏បានទៀតផង។ សម្រាប់​តម្លៃ​របស់វា​វិញគឺ មានតម្លៃ លក់ដល់ទៅ​ 279 ដុល្លារ ក្នុងផ្សារ អនឡាញ Amazon និង Best Buy។
សរុបសេចក្ដីមកវារៀងថ្លៃ ខ្លាំងបន្តិចហើយ សម្រាប់ iXpand Flash Drive បើប្រៀបធៀប ជាមួយនឹង flash ពី​ក្រុមហ៊ុន ផ្សេងៗ​តម្លៃ​មិនដល់ 100 ដុល្លារនោះ។ ប៉ុន្តែប្រសិនបើមិត្តអ្នកអាន ស្រលាញ់នូវ ទំហំ​ផ្ទុករបស់វាធំ និងមានរាងតូច​ងាយ​ស្រួល​ដាក់​តាម​ខ្លួន​នោះ អាច​ពិចារណា​កម្ម៉ង់​ទិញ​វា​បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរី​ផត ដើម្បី​ទទួល​បាន​វីដេអូ​ថ្មីៗ!

subscribe1-23

  • ដោយ: Visal
  • 2:18 PM, 07 March
  • ប្រភព: Tweak Town
  • Tag: Accessories