ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    អ្នកចង់ទិញ Gaming Monitor ល្បឿន 144Hz និង​មាន Free-Sync អាច​ពិចារណា AOC នេះ​បាន​ត្រឹម 209$ ប៉ុណ្ណោះ!

អ្នកចង់ទិញ Gaming Monitor ល្បឿន 144Hz និង​មាន Free-Sync អាច​ពិចារណា AOC នេះ​បាន​ត្រឹម 209$ ប៉ុណ្ណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

AOC គឺជាម៉ាកល្បីមួយផងដែរក្នុង ទីផ្សារ​កុំព្យូទ័រ ពិសេស​ផ្នែក​ផ្គត់​ផ្គង់​ទីផ្សារ Monitor តែ​ម្ដង ដោយ​ហេតុ​ថា​គុណ​ភាព​របស់​វា​គឺ​អាច​ទទួល​យក​បាន អមមកជាមួយនឹង​សមត្ថភាព​អាចប្រកួត​ប្រជែង​ជាមួយ​នឹង​ម៉ាក​ដទៃផ្សេងទៀតបាន និងមានតម្លៃធូរថ្លៃទៀតផង។ ក្នុងនោះ AOC ទើបនឹងប្រកាសចេញលក់នូវ Monitor ស៊េរីថ្មីមួយទៀតម៉ូឌែល G2460PF ដែលបច្ចុប្បន្នកំពុងចរាចរណ៍ក្នុងទីផ្សារអន្តរជាតិ ហើយ ជាប្រភេទ Monitor បង្កើត​ឡើងសម្រាប់ Gamer តែម្ដង ដោយវាមានសមត្ថភាពបញ្ចូនរូបភាពបានដល់ល្បឿន 144Hz មាន​ទំហំអេក្រង់ដល់ 24 អ៊ីញ។

1

Final 1000x150 copy

AOC G2460PF នេះមានសមត្ថភាពបង្ហាញរូបភាពបានក្នុងកម្រិត FullHD ប៉ុណ្ណោះ តែមិនមែនអន់​នោះ​ទេ គឺវាអាចបញ្ចេញរូបភាពបានដុតពណ៌ច្បាស់ល្អ មានកម្រិត Brightness ខ្ពស់ដល់ 350nit ជាមួយ​កម្រិត Dynamic Contrast Ratio ដល់ 80,000,000:1។ កាន់តែពិសេស គឺវាបានបំពាក់មកជាមួយ​នឹង​បច្ចេកវិទ្យា FreeSync របស់ AMD ថែមទៀតផង ធ្វើឲ្យម្ចាស់របស់ Monitor នេះទាំងអស់ទទួលបាន​បទពិសោធន៍​ខ្ពស់ក្នុងការលេងហ្គេម ជាមួយនឹងការប្រើប្រាស់ក្រាហ្វិចកាតរបស់ AMD ដែលអាច​ប្រើប្រាស់​ជាមួយមុខងារ FreeSync នេះ មានន័យថាបើអ្នកទិញ G2460PF មកប្រើប្រាស់ គឺអ្នកត្រូវ​ប្រើ​ក្រាហ្វិច​កាត AMD ដែល Support មុខងារ FreeSync ទើបអាចលេងហ្គេមជាមួយក្រាហ្វិច​រលូន​ហួស​និស្ស័យ ដូចទៅនឹងមុខងារ G-Sync របស់ nVIDIA ដែរ។

2cover 3 4 5

Monitor នេះក៏បានបំពាក់មកជាមួយនឹង Speaker បំពងសម្លេង 2 គ្រាប់ និងមានរន្ធតំណរភ្ជាប់ផ្សេងៗ​ផងដែរមានដូចជា VGA, DVI, HDMI និង DisplayPort សម្រាប់ភ្ជាប់ពីកុំព្យូទ័រ និងមានរន្ធ USB 2.0 ចំនួន 2 ទៀតផង។ G2460PF បច្ចុប្បន្នកំពុងលក់ដាច់ក្នុងទីផ្សារ Online Amazon និងទីផ្សារ Online ផ្សេង​ទៀត ដែលវាមានតម្លៃត្រឹម 209$ ប៉ុណ្ណោះ តែ Cambo Report សូមបញ្ជាក់ថា អ្នកដែលគប្បីទិញ​វា​យក​​មកប្រើប្រាស់នោះ សូមពិនិត្យឲ្យមែនទែន ព្រោះវាល្អសម្រាប់តែអ្នកប្រើក្រាហ្វិចកាតម៉ាក AMD Radeon ប៉ុណ្ណោះ សម្រាប់អ្នកប្រើ GeForce GTX គប្បីទិញ Monitor ណាដែលមានបច្ចេកវិទ្យា G-Sync វិញ​ល្អ​ជាង ហើយសម្រាប់តម្លៃ 200$ អ្នកអាចស្វែងរកបានផុយៗតែម្ដង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!

subscribe1-23

  • ដោយ: Por
  • 10:07 AM, 07 March
  • ប្រភព: PCGamers
  • Tag: កុំព្យូទ័រ