ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    តារាង​ចំណាត់​ថ្នាក់ Box Office ប្រចាំ​សប្តាហ៍​នេះ

តារាង​ចំណាត់​ថ្នាក់ Box Office ប្រចាំ​សប្តាហ៍​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មាន​រឿង​ទើប​ចាក់​បញ្ចាំង​មួយ​ចំនួន​ដែរ​នៅ​សប្តាហ៍​ដំបូង តែ​អាច​ឈរតំ​ណែង​កំពូល​នៅ​ក្នុង​តារាង Box Office មាន​តែ 1 រឿង​ប៉ុណ្ណោះ គឺខ្សែ​ភាពយន្ត Wolverine វគ្គ 3 ដែលមានចំណង ជើង​ថា Logan ហើយសាច់រឿង ចង់រៀបរាប់ពី អំឡុងឆ្នាំ 2029 ដែលចំនួនពពួក មនុស្សអច្ឆរិយៈមាន ការ​ថយចុះ ទើបធ្វើឲ្យរាជ រដ្ឋាភិបាល ស្វែងរកពពួក មនុស្សអច្ឆរិយៈ ទាំងនេះ យកមកធ្វើ ជាឃាតករ ទើប​ពួក​គេ​ប្រទះ ឃើញក្មេង​ស្រីម្នាក់ ឈ្មោះ Laura ហៅ X-23 ដែលជាមនុស្ស អច្ឆរិយៈដែរ ក៏ព្យាយាម​ចាប់ យក​ទៅ ប៉ុន្តែត្រូវ Wolverine បានដឹង នឹងការពារក្មេងស្រី ម្នាក់នេះ ដល់ទីបញ្ចប់ តែសាច់រឿង​ប្រែ​ជា​កំសត់​ខ្លាំង សម្រាប់​វគ្គ​ចុង​ក្រោយ​នេះ។ នេះជាសាច់រឿង ត្រួសៗ ដែលយើង ទទួលបាន។

cover

Final 1000x150 copy

បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 គឺខ្សែភាពយន្ត Get Out ជាប្រភេទរឿងរន្ធត់ បែបកំប្លែង ដែលឆ្លុះបញ្ចាំង​ពីបុរសជាសង្សារទៅរស់នៅជាមួយគ្រួសារខាងស្រ្តីជាសង្សារនាចុងសប្តាហ៍ ដោយអំឡុងពេលនោះ បុរស​ម្នាក់នោះ ធ្វើរឿងអ្វីប្លែកៗខុសពីធម្មតា និងចំណាត់ថ្នាក់លេខ 3 គឺខ្សែភាពយន្ត The Shack ជាប្រភេទ​រឿង​កំសត់ ដែលរៀបរាប់ពីបុរសម្នាក់ឈ្មោះ Mack Phillips រងផលប៉ះពាល់ពីក្រុមគ្រួសារ រហូតមាន​ជម្ងឺ​ផ្លូវ​ចិត្តធ្ងន់ធ្ងរ តែសំណាងគាត់អាចឆ្លងកាត់បញ្ហានោះបាន ដើម្បីដឹងពីដំណោះស្រាយ មានតែតាមដាន​ខ្សែ​ភាព​យន្ត​ពេញ។

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើសខ្សែភាពយន្តចំនួន 10 ដែលរកប្រាក់​ចំណូល​បានច្រើនគេ នាសប្តាហ៍នេះ ៖

  1. Logan

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 85 លានដុល្លារ និងសរុប 85 លានដុល្លារ សម្រាប់សប្តាហ៍​នេះ​។

 1

  1. Get Out

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 26 លានដុល្លារ និងសរុប 75 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

 2

  1. The Shack

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 16 លានដុល្លារ និងសរុប 16 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

 3

  1. The LEGO Batman Movie

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 11 លានដុល្លារ និងសរុប 148 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

4 

  1. Before I Fall

ចាក់បញ្ចាំងនាសប្តាហ៍ទី 1 បានប្រាក់ចំនូល 4,9 លានដុល្លារ និងសរុប 4,9 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

 5

  1. John Wick: Chapter Two

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 4,7 លានដុល្លារ និងសរុប 82 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

6 

  1. Hidden Figures

ចាក់បញ្ចាំងនាសប្តាហ៍ទី 11 បានប្រាក់ចំនូល 3,8 លានដុល្លារ និងសរុប 158 លានដុល្លារ សម្រាប់​សប្តាហ៍​​នេះ។

7 

  1. The Great Wall

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 3,5 លានដុល្លារ និងសរុប 41 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

 8

  1. Fifty Shades Darker

ចាក់បញ្ចាំងនាសប្តាហ៍ទី 4 បានប្រាក់ចំនូល 3,4 លានដុល្លារ និងសរុប 109 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

9 

  1. La La Land

ចាក់បញ្ចាំងនាសប្តាហ៍ទី 13 បានប្រាក់ចំនូល 2,9 លានដុល្លារ និងសរុប 145 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ​។

 10

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងសប្តាហ៍នេះ គឺ Logan ហើយខ្សែភាពយន្តនេះ មានចាក់បញ្ចាំងនៅក្នុងប្រទេសយើងហើយ ដូចនេះប្រសិនបើអ្នកចាប់អារម្មណ៍​អាច​រកទស្សនា​បាន​នៅ​តាម​រោងភាពយន្តដែលនៅជិតផ្ទះអ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!

subscribe1-23

  • ដោយ: Hong
  • 9:54 AM, 07 March
  • ប្រភព: Box Office Mojo
  • Tag: ភាពយន្ត