ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    ទិញ AMD Ryzen ប្រើ​មែន​ទេ? MSI ចេញ Motherboard 5 ស៊េរី​រួច​ជា​ស្រេច​សម្រាប់​អ្នក!

ទិញ AMD Ryzen ប្រើ​មែន​ទេ? MSI ចេញ Motherboard 5 ស៊េរី​រួច​ជា​ស្រេច​សម្រាប់​អ្នក!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Ryzen Ryzen Ryzen សម្រាប់អ្នកស្គាល់ កុំព្យូទ័រ​ច្រើន ឬតែង​តែ​តាម​ដាន​ពត៌មាន​កុំព្យូទ័រនោះ ប្រាកដ​ជា​បាន​ដឹង​ច្បាស់​អំពី​វា ទើប​នឹង​ប្រកាស​ចេញ​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ​បន្តិច​ប៉ុណ្ណោះ ក្រោមការ​ដឹកនាំ​របស់​ក្រុមហ៊ុនផលិតឈីប AMD ដែល​វា​គឺជាការវិលចូលទីផ្សារវិញបន្ទាប់ពី CPU របស់ AMD ធ្លាក់ទីផ្សារខ្លាំងប៉ុន្មានឆ្នាំកន្លងទៅនេះ។ ការវិល​ត្រឡប់​របស់ AMD​ លើកនេះបានធ្វើឲ្យឈីប CPU Ryzen ថ្មីនេះអាចប្រកួតប្រជែងជាមួយឈីប CPU របស់ Intel ជំនាន់ 6 និងជំនាន់ទី 7 បានផងដែរ ពិសេសគឺតម្លៃប្រកួតប្រជែងតែម្ដង មានន័យថា AMD សុខចិត្តចំនេញតិចតួច ដើម្បីដេញជើង Intel។

0cover

Final 1000x150 copy

អមមកជាមួយនឹងការវិលត្រឡប់មកវិញរបស់ AMD នេះទៀតសោត យើងឃើញថា ក្រុមហ៊ុនផលិត Motherboard ជាច្រើន​មានដូចជា Asus, Gigabyte, AsRock ហើយរួមមាន MSI មួយផងដែរនោះ បានបញ្ចេញនូវ Motherboard ជំនាន់ថ្មីភ្លាមៗផងដែរ បន្ទាប់ពី Ryzen ចេញបានជាង 2 សប្ដាហ៍ ដោយវាចែកចេញជា 5 ម៉ូឌែល​ផ្សេងៗ​គ្នា​មាន​ដូចជា៖

  • MSI X370 XPower Gaming Titanium

1 (2)

  • MSI X370 Gaming Pro Carbon

2

  • MSI B350M Mortar

3

  • MSI B350M Gaming Pro

4

  • MSI B350 Tomahawk

5 (2)

រាល់ Motherboard ទាំង 5 ម៉ូឌែលខាងលើ បង្កើតឡើងសម្រាប់ប្រើប្រាស់តែជាមួយ CPU Ryzen របស់ AMD ប៉ុណ្ណោះ​ប្រើប្រាស់ Socket ពពួក AM4 ថ្មី អាចប្រើប្រាស់បានទាំងនៅលើ Ryzen 3, 5 និង 7 ជាមួយ​នឹង​សមត្ថភាព​ខុស​គ្នា​ទៅ​តាមតម្លៃ ដែលមិនអាចយកទៅប្រើជាមួយឈីប CPU របស់ Intel នោះទេ។ រាល់ 5 ស៊េរីខាងលើមាន X370 គឺជាម៉ូឌែលខ្ពស់ជាងគេ ដែលយើងទទួលបានកន្លែងដាក់ RAM ដល់ទៅ 4 ចំនែកស៊េរី B350 Mortar គឺ​ជាម៉ូឌែល​កណ្ដាល អាចដាក់ RAM បាន 4 ដើមដូចគ្នា ចំនែក B350M Gaming Pro អាចដាក់ RAM បាន 4 ដើម​ប៉ុណ្ណោះ ជាស៊េរីទាបជាងគេបំផុត និងចុងក្រោយគេគឺ B350 Tomahawk គឺជាស៊េរី Edition មាន RAM 4 រន្ធ ដោយ​រាល់​ម៉ូឌែល​កំពូល កណ្ដាល និង Edition ទាំងអស់អាចធ្វើការបំពាក់ក្រាហ្វិចកាតបាន 2 ដើមពពួក SLI របស់ nVIDIA និង CrossFire របស់ AMD Radeon បាន តែសម្រាប់MSI B350 Gaming Pro ប្រើបានតែក្រាហ្វិចកាត​មួយដើម​ប៉ុណ្ណោះ។

6

Motherboard របស់ MSI ចេញមុខដើម្បីបំពេញសេចក្ដីត្រូវការរបស់ម្ចាស់ AMD Ryzen ទាំងអស់បានកំពុងធ្វើ​ចរាចរណ៍​ក្នុ​ង​ទីផ្សារហើយ ដែលអ្នកអាចស្វែងរកជាវបានតាមទីផ្សារ Online មួយចំនួន ដោយបច្ចុប្បន្នវា​នៅ​មិន​ទាន់​មាន​ហាង​លក់កុំព្យូទ័រណាមានលក់នៅឡើយទេ តែប្រហែលជាមួយរយៈខ្លីទៀត Motherboard ប្រើប្រាស់ Socket ថ្មី AM4 នឹងមានលក់ក្នុងស្រុកខ្មែរយើងហើយ ដោយរួមមាន MSI ទាំង 5 ស៊េរីនេះផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!

subscribe1-23

  • ដោយ: Por
  • 9:45 AM, 07 March
  • ប្រភព: MSI
  • Tag: កុំព្យូទ័រ