ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    Deadpool វគ្គ 2 ចេញ Teaser ដំបូង! ទើស ហើយ​សាំ​ចិត្ត​ទៀត តែ​ក៏​កំប្លែង​កប់ដែរ

Deadpool វគ្គ 2 ចេញ Teaser ដំបូង! ទើស ហើយ​សាំ​ចិត្ត​ទៀត តែ​ក៏​កំប្លែង​កប់ដែរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្ត ដែលចូលចិត្តទស្សនាខ្សែភាពយន្ត Hollywood ល្បីៗប្រាកដជាបាន ទស្សនាខ្សែ ភាពយន្ត Deadpool ដែលចេញ កាលពីឆ្នាំ 2016 កន្លងទៅ ជាក់ជាមិនខាន ដែលវាជាខ្សែ ភាពយន្តខ្នាតធំ ដ៏ល្បីល្បាញមួយ និយាយអំពីបុរស ម្នាក់ឈ្មោះ Wade Wilson ត្រូវបានគេបោក ប្រាស់ថាយក គាត់ទៅព្យាបាលជម្ងឺ តែធាតុពិត គឺយកគាត់ទៅ ពិសោធន៍ទៅវិញ តែក៏សំណាង ណាស់ដែរ គាត់ត្រូវបានទទួល នូវឥទ្ធិពលពិសេស ម្យ៉ាងដែលមិន ចេះស្លាប់ ដាច់ដៃ ដុះដៃ ដាច់ជើងដុះជើង មកវិញ ថែមទាំងរហ័សរហួន បាញ់កាំភ្លើងត្រង់ ទៀតផង ដែលយើងម្នាក់ៗ ស្គាល់រហ័សនាម គាត់ថា Deadpool។

1cover Final 1000x150 copy

Deadpool សម្រាប់ឆ្នាំ 2017 នេះ ត្រូវបានចេញ Teaser ដំបូងគេបង្អស់ហើយ ដោយវីដេអូនោះ ត្រូវបានបង្ហោះ ឡើងក្នុង Channel គណនី YouTube របស់លោក Ryan Reynolds ដែលជាអ្នក ដើរតួជា Deadpool ក្នុងខ្សែភាពយន្ត នោះតែម្ដង ដោយគាត់ដាក់ ចំណងជើងថា “No Good Deed” និយាយអំពី Wade Wilson ដើរតាមផ្លូវ ហើយក៏ឃើញ ហេតុការជម្រិត ទារប្រាក់ដោយប្រើ កាំភ្លើង ហើយក៏ចង់ ជួយដោយទៅផ្លាស់ ប្ដូរឈុតប្រយុទ្ធ របស់គាត់ ក្នុងទូទូរស័ព្ទ ដោយការផ្លាស់ប្ដូរ ឈុតនោះគឺ យូរមែនទែន ហើយក៏កំប្លែង ណាស់ដែរ រហូតលាន់ឮ សម្លេងមួយកើតឡើង ទើបរួចរាល់ ដូចវីដេអូខាង ក្រោមនេះ៖

No Good Deed

គួរបញ្ជាក់ផងដែរថា Deadpool 2 នឹងមិនចេញ ក្នុងឆ្នាំ 2017 នេះនោះទេ ដូចអ្នកឃើញ ស្រាប់នៅពាក្យ Not Soon Enough ពេលចប់វីដេអូ ខាងលើ ព្រោះខ្សែភាពយន្ត ខ្នាតធំនេះ នឹងអាចចេញ នាឆ្នាំក្រោយនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!

subscribe1-23

  • ដោយ: Por
  • 3:02 PM, 05 March
  • ប្រភព: YouTube
  • Tag: ភាពយន្ត