ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    នេះ​ម៉ាក​រថយន្ត​ដែល​ល្អ និង​អន់​បំផុត​នៅ​សហរដ្ឋ​អាមេរិច

នេះ​ម៉ាក​រថយន្ត​ដែល​ល្អ និង​អន់​បំផុត​នៅ​សហរដ្ឋ​អាមេរិច

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អាមេរិចគឺជាទីផ្សាររថយន្តដ៏ធំមួយ ដែលក្រុមហ៊ុន ផលិតរថយន្ត ធំៗបានធ្វើការ វិនិយោគ រោងចក្រផលិតនៅទីនោះ ផ្ទាល់តែម្តង ព្រោះអីប្រជាជន គ្រប់គ្រួសារ សុទ្ធតែមាន លទ្ធភាពទិញ រថយន្តផ្ទាល់ខ្លួន។​ ដោយសារតែ វាមានទីផ្សារ ធំយ៉ាង ដូច្នេះហើយ បានជាវាមាន ការប្រកួត ប្រជែងខ្លាំងណាស់ ដែលបច្ចុបន្នមាន ម៉ាករថយន្ត មិនតិចជាង 30 នោះទេ កំពុងធ្វើការ ចរាចរណ៍លក់ ក៏ប៉ុន្តែយើង ពិតជា ចង់ដឹងណាស់ថា តើម៉ាក រថយន្តអ្វី ទទួលបានការ កោតសរសើរ និងមានទំនុក ចិត្តខ្ពស់ ជាងគេពីអ្នក បើកបរហើយ ម៉ាកអ្វី ដែលអ្នកបើកបរ ចៀសវាងទិញ ជិះនោះ?

covver Final 1000x150 copy

ដោយយោងទៅតាមទិន្នន័យចុងក្រោយបង្អស់ របស់ Consumer Report បានបង្ហាញ ថា រថយន្តរបស់អាឡឺម៉ង់ និងជប៉ុនគឺ ដណ្តើមបាន លេខរៀង ច្រើនជាងគេ នៅក្នុងចំណាត់ថ្នាក់ ទាំងដប់ ខណៈម៉ាករថយន្តរបស់ អាមេរិចគឺនៅ លេខរៀងខ្ពស់ៗ ទាំងអស់។ លេខរៀងទីមួយ នោះគឺបាន ទៅលើ ម៉ាក Audi ទៀតហើយ នៅក្នុងឆ្នាំនេះ ហើយចំណែក លេខរៀង បន្ទាប់នោះ គឺបាន ទៅលើ Porsche, Lexus និង BMW។​ ទាំងបួនលេខរៀង ដំបូងនេះ សុទ្ធតែជា ម៉ាករថយន្ត ប្រណិតទាំងអស់ ហើយវាពិតជា សមហេតុ ផលណាស់ ដែលអតិថិជន ជឿជាក់ ទៅលើ សមត្ថភាព និងបច្ចេកវិទ្យា របស់វា។ ដោយឡែក សម្រាប់លេខរៀង បន្តបន្ទាប់នោះ គឺមានដូចជា Subaru, Kia និង Mazda និង Tesla។

2

1

ឆ្នាំនេះ Toyota បានខ្ទាតចេញពីលេខរៀង Top 10 ហើយ ពោលធ្លាក់ទៅ ដល់លេខ 11 នេះក៏ដោយសារតែ ខ្លួនមានកំហុស ឆ្គងមួយ ជាមួយការផលិតរថយន្ត Tacoma។ ចំណែកម៉ាករថយន្ត នៅសហរដ្ឋអាមេរិច ផ្ទាល់វិញ ក៏ធ្លាក់ទៅបាត តារាងច្រើនដែរ ដូចជា Lincoln បានលេច 15, Chevrolet លេច 17, Ford លេខ 21, Cadillac លេខ 18th, Chrysler លេច 19 និង Fiat បាតតារាងលេខ 31។

ទិន្នន័យនេះ គ្រាន់តែជាការស្រង់មតិរបស់ អ្នកបើកបរនៅ សហរដ្ឋមេរិចប៉ុណ្ណោះ ថាពួកគេមាន ទំនុកចិត្ត ទៅលើ ម៉ាកសញ្ញា ណាជាងគេ តែមិនបាន វាយតម្លៃ អំពីគុណភាព និងការពេញ និយមរបស់ ម៉ាកសញ្ញានោះទេ។ ជាក់ស្តែង Toyota នៅតែទទួលបាន ការគាំទ្រខ្ពស់ ព្រោះអីវាមាន តម្លៃធូរថ្លៃ​ ហើយចំណែកម៉ាក Audi, BMW និង Porches ជាដើមនោះ មានគេកោតសរសើរ ច្រើន តែមិនអាចលក់ បានច្រើន នោះទេ ព្រោះអី វាមានតម្លៃខ្ពស់ បន្តិចហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 11:24 AM, 04 March
  • ប្រភព: Business Insider
  • Tag: យានយន្ត