ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    កំពុង​រក​ហ្គេម​ហក់​លោត​ដោយ​ប្រើ​សម្លេង​មែនទេ? នេះ​ដោនឡូត​បាន​នៅ​ទីនេះ!

កំពុង​រក​ហ្គេម​ហក់​លោត​ដោយ​ប្រើ​សម្លេង​មែនទេ? នេះ​ដោនឡូត​បាន​នៅ​ទីនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពីរបីថ្ងៃនេះ យើងសង្កេតឃើញថា មានហ្គេមថ្មីមួយ បានកំពុងតែ ធ្វើអោយ អ្នកលេងបណ្តាញ សង្គម Facebook នៅក្នុងប្រទេស កម្ពុជាយើង មានការ ចាប់អារម្មណ៍ យ៉ាងច្រើន គឺគ្រាន់តែលេង ដោយប្រើ សម្លេងបញ្ជា តែប៉ុណ្ណោះ មិនពិបាកបញ្ជា ច្រើនឡើយ។ ក៏ប៉ុន្តែ វាអាចនឹង ពិបាកដែរ ប្រសិនបើ អ្នកមិនចេះ ទប់លំនឹង នៃសម្លេង របស់អ្នក ព្រោះវាអាច បណ្តាលអោយ លោតហួស ឬធ្លាក់ចូល រណ្តៅជាដើម។

Cover Final 1000x150 copy

ចំពោះហ្គេមនេះដែរ ខ្ញុំមិនដឹងថា វាមានឈ្មោះ អីអោយប្រាកដទេ ដោយប្រភពខ្លះថា Scream Go ខ្លះទៀតថា វាឈ្មោះ Kill Eight Node។ តែទោះជាយ៉ាង ណាក៏ដោយ នេះមិនមែនជា បញ្ហានោះទេ ត្រូវហ្អេ? សំខាន់អោយតែ អាចដោនឡូត មកលេងបាន …ហើយអ្នក ទាំងអស់គ្នា អាចដោនឡូត និងតម្លើង នៅលើ ស្មាតហ្វូនរបស់អ្នក ទាំងអស់គ្នា បាន តាមរយៈ តំណរ Link ខាងក្រោមនេះ៖

  • សម្រាប់ប្រព័ន្ធ Android
  • សម្រាប់ប្រព័ន្ធ iOS

1 2

សរុបមកវិញ តើអ្នកទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះហ្គេមនេះ? សូមបញ្ជាក់ថា មុននឹងចាប់ផ្តើម លេង ហ្គេមនេះ អ្នកត្រូវតែ បិទ Silent ចោល និងបើកសម្លេង Volume អោយអស់សិន ចៀសវាង បញ្ហា បច្ចេកទេស កើតឡើង ជាយថាហេតុ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 10:56 AM, 03 March
  • ប្រភព: Facebook
  • Tag: កម្មវិធី & ហ្គេម