ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    នេះ​គឺ Range Rover Velar ស៊េរី 2018 ចេញ​ថ្មី​ក្ដៅ​ៗ! បើ​ថា​មិន​ស្អាត​ទៀត​ក៏​អត់​ដឹង​និយាយ​ម៉េច​ដែរ!

នេះ​គឺ Range Rover Velar ស៊េរី 2018 ចេញ​ថ្មី​ក្ដៅ​ៗ! បើ​ថា​មិន​ស្អាត​ទៀត​ក៏​អត់​ដឹង​និយាយ​ម៉េច​ដែរ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

រថយន្តរបស់ចក្រភពអង់គ្លេសម៉ាក Range Rover នៅក្នុង ស្រុកខ្មែរយើង បានទទួលបាន ការគាំទ្រច្រើនពី សំណាក់អ្នក បើកបរទូទៅ ដោយរួមមាន ទាំងស៊េរីចាស់ និងស៊េរីថ្មី ផងដែរ ហើយក៏មាន ច្រើនម៉ូឌែល ទៅតាមឆ្នាំ ទៀតផង ដែលសបង្ហាញ ឲ្យឃើញថានៅស្រុក យើងម៉ាក Range Rover នេះគឺទទួលបាន ការគាំទ្រច្រើន ផងដែរ។ ជាក់ស្ដែង រថយន្តម៉ាក Range Rover នេះទើបនឹង ប្រកាសចេញនូវ រថយន្តម៉ាក Range Rover នេះថ្មីមួយ ផ្សេងទៀតនា សប្ដាហ៍នេះ វាមានឈ្មោះថា Velar ជាមួយនឹងរូបរាង ថ្មីស្រឡាង ឃើញហើយ ទាក់ចិត្តខ្ញុំតែម្ដង ហើយបើថាអត់ ស្អាតទៀតនោះ ក៏មិនដឹង និយាយថា ម៉េចទៀតដែរ ព្រោះមុខ របស់វាកាច គូទប៉ោងថែមទៀត ពិតជាស្រស់ស្អាត ជាងពពួក Range Rover Sport និង Evogue ស៊េរី 2017 ឆ្ងាយ។

1 2 3 Final 1000x150 copy

Range Rover Velar ស៊េរី 2018 ជាប្រភេទរថយន្ត SUV លំដាប់ខ្ពស់ មានតួខ្លួនបង្កើតពី អាលុយមីញ៉ូមស្រាល បង្កើតឡើងដើម្បី ដាក់វាចូលក្នុង ខ្សែស្រឡាយរថយន្ត Range Rover ដែលកំពុងមាន វត្តមាន ក្នុងទីផ្សារបច្ចុប្បន្ន ដោយវាមានទំហំធំ ជាងស៊េរី Range Rover Evoque តែតូចជាង ស៊េរី Range Rover Sport បន្តិច។ រូបរាងរចនាបថ របស់វា ទាំងអស់ បានយកលំនាំ តាមស៊េរី Range Rover មុនផងដែរ កាន់តែ កាចសាហាវ ជាងមុន ដោយវាបំពាក់មក ជាមួយអំពូលភ្លើង LED មុខក្រោយ ទាំងអស់ អាចបញ្ចេញពន្លឺ បានខ្លាំង ដិតពណ៌ល្អ ទោះបីស្ថិតនៅក្រោម ពន្លឺថ្ងៃខ្លាំង ពេលមេឃភ្លៀង ចុះអាប់ ឬធ្លាក់ព្រិល ជាដើម។

ស៊េរី Velar ថ្មីនេះប្រើប្រាស់ម៉ាស៊ីន 3.0-liter ពពួក Supercharged មាន 6 ម៉ាស៊ីនខ្លាំង ជាមួយនឹងល្បឿន កម្លាំងសេះ ដល់ទៅ 380HP មានកម្លាំងបង្វិល ដល់ទៅ 332 lb-ft ដែលម្ចាស់របស់ វាអាចបង្កើន ល្បឿនពី 0 គីឡូម៉ែត្រ ក្នុងមួយម៉ោង ទៅដល់ 96.5 គីឡូម៉ែត្រក្នុងមួយម៉ោង ចំនាយពេលតែ 5.3 វិនាទីប៉ុណ្ណោះ ដែលអាចបង្កើនល្បឿន កប់បំផុតដល់ 250 គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ជាងនេះទៅទៀត ជាមួយបច្ចេកវិទ្យា កាន់តែទំនើប របស់ Range Rover បានធ្វើឲ្យ Velar ស៊េរី 2018 អាចបើកបរគ្រាប់ ស្ថានភាពផ្លូវ ដោយម្ចាស់របស់វា អាចបើកបរ ដោយប្រើប្រាស់ ចង្កឹះលេខ និងបើកបែប Auto បាន ពិសេសនោះ គឺមុខងារក្នុង ការបើកបរ ដែលអាចជ្រើសរើស បានជា ប្រភេទដូចជា៖

  • Standard
  • Gear Shift Timing
  • Suspension Stiffness
  • និង Power Steering Weight ជាដើម

ដោយមុខងារទាំងនេះធ្វើឲ្យ Velar អាចបើកបរ តាមផ្លូវជាតិ ផ្លូវដី ផ្លូវខ្សាច់ កាត់ទឹក កាត់ភក់ ចូលព្រៃ ឡើងភ្នំ ចុះភ្នំដោយ គ្មានបញ្ហា អមមកជាមួយនឹង តាបឡូខាងក្នុង ល្អឥតខ្ចោះមាន ផាសុកភាព និងទំនើប មានកៅអីអាច ម៉ាស្សាបាន ក៏ដូចជាកម្ដៅជាដើម សម្រាប់ប្រទេស ធ្លាក់ទឹកកក ក៏ដូចជា អេក្រង់ទំហំ 10 អ៊ីញ បែប Touchscreen សម្រាប់ឲ្យម្ចាស់ របស់វាកំណត់មុខងារ ដ៏ច្រើនសំបូរបែប របស់រថយន្តផ្ទាល់ ពិតជាពិសេស មែនទែន។

ទាំងអស់នេះនៅមិនទាន់អស់នៅឡើយទេ រថយន្តនេះក៏នៅមាន មុខងារវៃឆ្លាត ផ្សេងទៀតដូចជា 36០ ឌឺក្រេ Parking ដែលរថយន្តនឹង ចតដោយ ស្វ័យប្រវត្តិ ពុំចាំបាច់មានអ្នក បញ្ជាឡើយ ពិតជាល្អ សម្រាប់ ស្រុកខ្មែរយើង ព្រោះអ្នកបើកបរ មួយចំនួនចត រថយន្តឥត សណ្តាប់ធ្នាប់ ដូច្នេះបើយើង ចូលទៅចត ក្រោយគេ គឺពិបាក បន្តិចហើយ តែសម្រាប់ Velar គឺគ្មាន បញ្ហាឡើយ។ ម្ចាស់របស់វា ទាំងអស់ ក៏ទទួលបាន កាមេរ៉ាភ្ជាប់មក រួចជាស្រេច ផងដែរ ទាំងមុខ ទាំងក្រោយ សម្រាប់មើល ទៅក្រោយ និងមើលមុខ នៅពេលចត នៅទីតាំង ចង្អៀតនានា។ កាន់តែអស្ចារ្យ ទៀតនោះគឺ Velar អាចប្រើប្រាស់ជាមួយ មុខងារ Real-Life Traffic ជុំវិញស្ថានភាព ចរាចរណ៍ជាក់ស្ដែង ដែលយើងអាច ដឹងអំពីការ ស្ទះចរាចរណ៍ នៅតាមផ្លូវ ក្នុងប្រទេស និងតាមតំបន់បាន តែមុខងារនេះ អាចប្រើបានតែ នៅក្នុង ប្រទេសមួយ ចំនួនប៉ុណ្ណោះ ស្រុកខ្មែរប្រហែល ជាអត់ ច្រើនជាង។

4 5 6

គួរបញ្ជាក់ផងដែរថា Range Rover Velar នេះក៏មានមុខងារ ពិសេសៗច្រើន ទៀតជុំវិញ សេវាអ៊ីនធឺណែត ដូចជា ចែករំលែក WiFi ប្រព័ន្ធសម្លេង ក្នុងរថយន្តបង្កប់ មកជាមួយឧបករណ៍ បំពងសម្លេង ដល់ទៅ 17 គ្រាប់ បញ្ចេញសម្លេងបាន 1600W អាចឲ្យយើង ដោយឌុយ USB ប្រើ Flash សាកថ្ម ហើយក៏ អាចប្រើឌុយ HDMI បានទៀតផង ពិតជាទំនើប ហួសពីការ ស្មានមែន ដែលវាគ្រោង នឹងចេញលក់ ក្នុងឆ្នាំ 2017 នេះតែម្ដងក្នុង ទីផ្សារសហរដ្ឋ អាមេរិកមុនគេ ជាមួយនឹង តម្លៃចាប់ពី៖

  • 49,900$ សម្រាប់ Velar ធនដំបូង ប្រើម៉ាស៊ីន 2.0-liter
  • 56,200$ សម្រាប់ Velar ធនមធ្យម ស៊េរី Velar S ប្រើម៉ាស៊ីន 3.0-liter
  • 64,200$ សម្រាប់ Velar ធនកណ្ដាល ប្រើម៉ាស៊ីន 3.0 liter V6
  • 89,300$ សម្រាប់ Velar លំដាប់កំពូល ម៉ាស៊ីនខ្លាំង និងទំនើបជាងគេបំផុត

តម្លៃនេះគឺជាតម្លៃក្នុងទីផ្សារអន្តរជាតិ ហើយវាក៏អាចនឹងមកដល់ ស្រុកខ្មែរយើង ផងដែរ ព្រោះមានអ្នកគាំទ្រ រថយន្តម៉ាក Range Rover នេះច្រើនដែរ ហើយតម្លៃវិញ ប្រិយមិត្ត ដឹងហើយ គឺអាចនឹងថ្លៃ ជាងនេះបន្តិច គួបផ្សំជាមួយនឹង តម្លៃបង់ពន្ធ ទៀតនោះ គឺឡាននេះ កប់ហើយ!

7 8

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!

subscribe1-23

  • ដោយ: Por
  • 9:58 AM, 03 March
  • ប្រភព: Slash Gear
  • Tag: យានយន្ត