ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    iPad Pro 10.5 អ៊ីញ អាចបំពាក់អេក្រង់ដែលមាន​កំរិត​បង្ហាញ​រូបភាព 2224×1668 ភិចសែល ជាមួយ​នឹង​ដង់ស៊ីតេ ដូច​ទៅ​នឹង​ម៉ូឌែល 9.7 អ៊ីញ​ដែរ

iPad Pro 10.5 អ៊ីញ អាចបំពាក់អេក្រង់ដែលមាន​កំរិត​បង្ហាញ​រូបភាព 2224×1668 ភិចសែល ជាមួយ​នឹង​ដង់ស៊ីតេ ដូច​ទៅ​នឹង​ម៉ូឌែល 9.7 អ៊ីញ​ដែរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

លោក Rhoda Alexander ដែល​ជា​នាយក​ក្រុម​ហ៊ុន HIS Markit និង​ជាអ្នក​ទទួល​បន្ទុក​ខាង​ផ្នែក ថេប្លេត​និង​កុំព្យូទ័រ​​នោះ បាន​ចែករំលែកនូវការតាមដានរបស់ខ្លួនខ្លះៗទាក់ទងទៅនឹងពត៌មានបែកធ្លាយអំពី iPad Pro ជំនាន់ថ្មីរបស់ Apple ផងដែរ។ ហើយក៏មានការវិភាគផ្សេងទៀតបានលើកឡើងថា iPad Pro 10.5 អ៊ីញ​គឺ​មានវិមាត្រតួខ្លួនប៉ុនទៅនឹង iPad 9.7អ៊ីញដដែល។

Both-iPad-Pro

Final 1000x150 copy

iPad Pro ជំនាន់ថ្មីនេះគួរតែមានអេក្រង់​ 2224×1668 ភិចសែល​និងមានដង់ស៊ីតេអេក្រង់ដូចទៅនឹង iPad 9.7 អ៊ីញ​ដែរ។ ចំពោះ iPad Pro 12.9 អ៊ីញ​ជំនាន់​ដំបូងនោះ​មាន​កំរិត​បង្ហាញ​រូប​ភាព 2732 x 2048 ភិច​សែល​ជា​ប្រភេទ Retina display រួម​ជាមួយដង់ស៊ីតេអេក្រង់ 264 ppi ហើយចំពោះ 9.7​អ៊ីញ​វិញ​មាន​ទំហំ 2048 x 1536 ភិចសែល​និង​ស៊ី​តេ​អេក្រង់ 264 ppi​ ដូចគ្នា។ ហើយគាត់សង្ឃឹមថា iPad Pro 10.5 អ៊ីញ​ជំនាន់ថ្មីនេះអាចនឹងមកដល់ក្នុងខែ មីនា រឺ មេសាខាងមុខ​ផងដែរ។

ចំនែកឯក្រុមហ៊ុន Apple ក៏នឹងមានព្រឹត្តិការណ៏របស់ខ្លួនមួយ នៅក្នុងខែមីនា​នេះដែរ ដែល Apple នឹង​ប្រកាស​ពី ថេប្លេតជំនាន់ថ្មី, iPhone 7 ពណ៌ក្រហម,​ និង iPhone SE ទំហំ 128GB។ តាមអ្នកផ្គត់ផ្គង់​អោយ​ក្រុមហ៊ុន Apple បានប្រាប់អោយដឹងខ្លះដែរថា​ ​ Apple នឹងប្រកាសចេញនូវ iPad ជំនាន់ថ្មីរបស់​ខ្លួន​ចំនួន បួនម៉ូឌែល ប៉ុន្តែចំពោះ iPad Pro ម៉ូឌែល 10.5 និង 12.9អ៊ីញនឹងមិនចេញមុនខែឧសភា រឺ​មិថុនា​នេះទេ។

នេះជាវីដេអូបង្ហាញពី iPad Pro ជំនាន់មុន៖

ប្រសិនបើ iPad Pro ជំនាន់ថ្មីនេះ នៅរក្សាទំហំរូបរាង វិមាត្រនៅដដែល នោះ display របស់វាអាច​កើន​ឡើង​ពី 1.33 ទៅ 1.55អ៊ីញ ហើយផ្នែកអេក្រង់របស់វាកើនដល់ 31ភាគរយផងដែរ។ តែទោះជាយ៉ាងណា​ក៏​​វា​​នៅតែមាន​ផ្ទៃអេក្រង់ទាំងមូលខាងមុខ ទំហំ 11.2អ៊ីញ ដូចទៅនឹង iPad 9.7 អញ្ចឹងដែរ។​ ក្រៅពីនេះ​ក៏មាន​គិតផ្សេងផងដែរ ដែលថា iPad Pro​ ជំនាន់ថ្មីនេះគួរតែមាន កំរិតបង្ហាញរូបភាព 2732​ × 2048​ភិច​សែល​ដូចទៅនឹង iPad Pro 12.9 អ៊ីញ និងមានដង់ស៊ីតេអេក្រង់ 326ppi ដូចទៅនឹង iPad mini 4 ទើប​ប្រសើរ។

10.5-inch-iPar-Pro-Dan-Provost

សំរាប់អ្នកទាំងអស់គ្នាតើមានមតិយោបល់យ៉ាងណាដែរចំពោះ iPad Proជំនាន់ថ្មីនេះ? បើក្រុមហ៊ុន Apple ចេញនូវ iPad Pro 10.5 នេះ​មែន​ ហើយ​នៅ​តែ​រក្សា​វិមាត្រ​ប៉ុន iPad 9.7 ដដែល នោះអេក្រង់​របស់​វា​អាច​លាតធំ រហូតជិតនឹងដល់គែមខាងក្រៅក៏ថាបាន។ ទោះជាយ៉ាងណាវាមិនទាន់ច្បាស់លាស់ និង​អាច​យក​ជាការបាន នៅឡើយនោះទេ អញ្ចឹងបើប្រិយមិត្តទាំងអស់គ្នាចង់ដឹងច្បាស់នោះ មានតែរង់ចាំ​រហូត​ដល់​ថ្ងៃដែលវាប្រកាសចេញជាផ្លូវការតែប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!

subscribe1-23

  • ដោយ: Makara
  • 3:48 PM, 01 March
  • ប្រភព: idownloadblog
  • Tag: ថេបប្លេត