ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    អ្នកដំឡើង​​កុំព្យូទ័រ​​ហ្គេម​​ត្រៀម​​ខ្លួន​​ទៅ! GTX 1080 Ti ចេញ​ហើយ ខ្លាំង​​មិន​ធម្មតា តម្លៃ​មិន​ថ្លៃ​ខ្លាំង​នោះទេ

អ្នកដំឡើង​​កុំព្យូទ័រ​​ហ្គេម​​ត្រៀម​​ខ្លួន​​ទៅ! GTX 1080 Ti ចេញ​ហើយ ខ្លាំង​​មិន​ធម្មតា តម្លៃ​មិន​ថ្លៃ​ខ្លាំង​នោះទេ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអាន ដែល​ជា​អ្នក​ឌីហ្សាញ និង​​អ្នក​លេង​ហ្គេម​ក្រា​ហ្វិច​ធំៗ ជាពិសេស នោះ​អ្នក​ដែល​ចូល​ចិត្តឡើង​ស៊េរី ក្រាហ្វិចកាតកុំព្យូទ័រ ច្បាស់​ជា​ស្គាល់និងបាន​ដឹងហើយលឺហើយ នូវក្រាហ្វិចកាត GTX 1080 ថា​ខ្លាំង​ជាង​គេ​រ​បស់ ក្រុមហ៊ុន Nvidia។  ក្រុមហ៊ុន Nvidia ទើបតែប្រកាសចេញនូវក្រាហ្វិច កាតដ៏ខ្លាំង នូវ​ប៉ុន្មាន​ខែមុន​នេះ​​ទេ។ ហើយថ្មីៗនេះវិញ ក្រុមហ៊ុន Nvidia ក៏បានចេញនូវ ក្រាហ្វិចកាតដ៏ខ្លាំងជាងគេ របស់ខ្លួន គឺ GTX 1080 Ti ដែលជាជំនាន់ របស់ GTX 1080  គ្រាន់តែចេញពាក្យ Ti បន្ថែមប៉ុណ្ណោះ។

cover

Final 1000x150 copy

ដែលការ បូកបញ្ចូល​នូវ ពាក្យ Ti នេះ​គឺ​ពុំ​មែន​ថែមតែឈ្មោះនោះទេ ថែមទាំង លក្ខណៈសម្បត្តិ ខ្លាំង ជាង​មុន​ផង​ដែរ។ ក្រាហ្វិច កាត GTX 1080 Ti គឺត្រូវបានប្រកាសចេញប៉ុន្មានម៉ោង មុននេះបន្តិចនោះទេ ដែល Nvidia បានបញ្ជាក់ ប្រាប់ថា ក្រាហ្វិចកាត មួយនេះគឺ​ខ្លាំង ជាង  GTX 1080 ដើម 35% ឯណោះ ហើយ បើនៅ Overclock ទៀតនោះគឺ ​50% ហើយ។ ដូចច្នេះ បើចង់ដឹងថា ម៉េចបានជា វាខ្លាំង ជាង ​GTX 1080 ដើមយ៉ាងនេះនោះ តោះតាមដាន ការបកស្រាយពីយើងខ្ញុំទាំងអស់គ្នា។ ក្រាហ្វិចកាត GTX 1080 Ti មានគ្រាប់ CUDA Core ដល់ទៅ  3584 ខណៈ ដែល  GTX 1080 ដើមនេះ មានត្រឹមតែ 2560 គ្រាប់ នៃ CUDA Core គឺតិចជាង GTX 1080 Ti ឆ្ងាយណាស់។ 

1 2

ក្រុមហ៊ុន Nvidia បានធ្វើការ បន្ថែមនូវសមត្ថភាព ជាច្រើន ទៀតនោះ គឺដើម្បីអោយខ្លាំង ឆ្ងាយ ពី GTX 1080 ដើម ។ ដោយក្រុមហ៊ុន Nvidia  បានធ្វើការ បន្ថែមនូវ Texture Units 224  ស្មើរនឹង GTX Titan X ទៅហើយ និងអាច  Streaming បាន 28 នៃ multiprocessors ។ ប៉ុន្តែ ក្រុមហ៊ុន Nvidia នៅ​តែ​ប្រើ​ប្រាស់ GDDRX5​ ដែលមាន ទំហំ 352 bit ដដែលនោះទេ ជាពិសេស គឺបច្ចេកវិទ្យា Pascal architecture ដែលជាបច្ចេកថ្មីសម្រាប់ ទប់កម្លាំងភ្លើង មិនអោយស៊ីខ្លាំង នោះឡើយ ដូច្នេះជា​អូស​ត្រឹម​កម្លាំង​ភ្លើង​ 240W។

Pic 3

4

សម្រាប់  Vram របស់ ក្រាហ្វិចកាត GTX 1080 Ti ទំហំ ធំណាស់ដល់ទៅ 11GB  បើប្រៀបធៀបទៅ នឹង GTX 1080 ដើម របស់វាវិញកឺមានត្រឹមតែ 8GB នោះទេ​ដូច្នេះគឺ GTX 1080 ដើម មិនអាចយកឈ្នះ បាន​នោះ​ឡើយ មិនត្រឹមតែ ប៉ុណ្ណោះ ដោយហេតុតែ GTX 1080 Ti បង្កើតជាសម្រាប់ ក្រាហ្វិច កាត Overclock បាននោះគឺ ក្រុមហ៊ុន Nvidia បានបង្ហើបអោយដឹងថា ក្នុងរាល់ការ Overclock ម្ដងៗ គឺឡើង​ខ្លាំង​ អូសបាន 25% បន្ថែមទៀតផងដែរ ដោយការ Overclock នោះអូសបានកម្លាំង រត់បាន 2000 MHz ។

5 6 7

បើនិយាយពីរូបរាងនៃការរចនានោះគឺមិនខុសគ្នា ទៅនឹង GTX​ 1080​ ដើមនោះទេ គ្រាន់ តែ​បន្ថែម ពាក្យ Ti បន្ទាប់ ពីលេខ 0 ប៉ុណ្ណោះ។ រីឯការចេញលក់ វិញក្រុមហ៊ុន Nvidia បានប្រកាស តម្លៃ​ដាក់លក់ និងថ្ងៃ​ដាក់​លក់​ហើយគឺមានតម្លៃ 700$ ក្នុងទីផ្សារ អាមេរិច និង ចេញលក់នៅសប្ដាហ៍ក្រោយ នេះ ថ្ងៃ ទី 6។ និយាយរួមទៅ ក្រាហ្វិចកាត GTX 1080 Ti នេះគឺខ្លាំងហូសនិស្ស័យ ទៅហើយអាចលេងហ្គេមធំៗ ដោយ​មិ​ន​បាច់​ខ្លាច​នោះ​ទេ ដូច្នេះ ប្រសិនបើមិត្តអ្នកអាន មានក្រាហ្វិច ល្មមៗ ត្រឹមត GTX 1060 ដែលអ្នកគិត​ថា​លេង​ហ្គេម​ស្រួល ហើយ នោះ ពុំមានលុយ ទិញដូរថែមនោះទេ គឺមិនបាច់ក៏បានដែរ ប៉ុន្តែ សម្រាប់ មិត្តអ្នក​អាន ដែលចូលចិត្តលេងហ្គេមក្រាហ្វិច ធំៗ ជាមួយនឹងអេក្រង់  4K រឺ ក៏ចង់បានការលេងហ្គេម FPS ខ្ពស់ នោះ​គឺ ហើយស្រលាញ់ប្រភេទក្រាហ្វិចខ្លាំងៗ បែបនេះ នោះ គឺ អាមួយនេះហើយត្រូវចិត្តនោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!!

subscribe1-23

  • ដោយ: Visal
  • 3:18 PM, 01 March
  • ប្រភព: Nvidia
  • Tag: Accessories