ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    Microsoft Surface Book Porche Design រចនា​រូបរាង​យ៉ាង​ប្រណីត តម្លៃ​ជាង 3000 ដុល្លារ

Microsoft Surface Book Porche Design រចនា​រូបរាង​យ៉ាង​ប្រណីត តម្លៃ​ជាង 3000 ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Porche ​គឺជាក្រុមហ៊ុនផលិតរថយន្តដ៏​ល្បី​ឈ្មោះ​មួយនា​បច្ចុប្បន្ន​នេះ ហើយ​ត្រូវ បានក្រុមហ៊ុន នានា​សហាការ យកការឌីហ្សាញតាមខ្លួនតែម្ដង។ ថ្មីៗនេះ ក្រុមហ៊ុន Microsoft ក៏​បាន សហការ ជាមួយ Porche ដែរ ​ដោយ​​​ឌីហ្សាញបែប Porche។ ​Surface Book Porche Design ដែលផលិត​ឡើង​ ពីក្រុម​ហ៊ុន Microsoft  ហើយមានការ ឌីហ្សាញបែប Porche ទៀតនោះគឺមិនថោកឡើយ។ គឺ​តម្លៃក្នុង​ទីផ្សារ អាមេរិច​នោះ ដល់ទៅ 3250 ដុល្លារ​ឯណោះ គ្រាន់​តែ​តម្លៃនេះនៅប្រហាក់ប្រហែល​នៅ​ឡើយ​នោះទេ គឺ​មិន​ទាន់ចេញច្បាស់ពីក្រុមហ៊ុន Microsoft អាចខ្ពស់ជាងនេះបន្តិច។

cover

Final 1000x150 copy

Surface Book Porche Design នេះមានតម្លៃ​ខ្ពស់នោះ គឺមិនមែនដោយសារ មានការឌីហ្សាញបែប Porche ទើប​ថ្លៃ​បែបនេះនោះទេ មកពីលក្ខណៈសម្បត្តិខ្លះក៏ល្អផងដែរ ។ ដោយកម្លាំង ម៉ាស៊ីន Surface Book Porche Design ត្រូវបាន​ប្រើប្រាស់ CPU ប្រភេទ  Core i7 -7500U​ ដែលជាប្រភេទ CPU ជំនាន់ទី​ 7​  មិន​ឆាប់​ក្ដៅ និងស្ងាត់ផងដែរ រីឯក្រាហ្វិច កាត វិញនោះគឺ Intel HD Graphics 620​ ​ដែលជា​ក្រាហ្វិច ល្មម មិនមែនជា ក្រាហ្វិចកាតអាចលេងហ្គេម ធំៗបានឡើយប៉ុន្តែ អាចបង្ហាញរូបភាព បាន​ច្បាស់ ល្អសម្រាប់ ការឌីហ្សាញអីក៏សមរម្យ។ បើនិយាយពីទំហំអេក្រង់ Surface Book Porche Design មានទំហំ អេក្រង់ 13 អ៊ីញ ប្រភេទ កញ្ចក់ IPS រាងអន់បន្តិច ប៉ុន្តែ អាចធ្វើការ បង្ហាញរូបភាព​កម្រិត​ 3200 x 1800 ភិចសែល គឺច្បាស់ល្អមែនទែន។​

pic 1

សម្រាប់ទំហំ Ram វិញត្រឹមតែ 16GB រីឯ អង្គផ្ទុកទិន្នន័យ នោះ មានទំហំ  512GB ប្រភេទ SSD ពោល​គឺ​  SSD នេះ​ជាប្រភេទ អង្គផ្ទុកទិន្នន័យ ល្អលឿនដូចជាការ បិទបើក រហ័យ និងចែកចាយ ការ Copy លឿន​ និងមានតម្លៃថ្លៃ ជាង HDD ផងដែរ។ ការរចនារូបរាង របស់ Surface Book Porche Design មានការរចនាឡើងស្រោបដោយ លោហៈធាតុ អាលុយមីញ៉ូម រឹងមាំល្អ​ ហើយបានភ្ជាប់មក​នូវរន្ធដោត USB Type C នៅខាងឆ្វេង 1  រន្ធដោយ USB 3.0 ចំនួន 3 និងរន្ធដោយ SD Card មួយទៀតផង​ងាយ​ស្រួល​អោយ​យើងធ្វើការផ្ទេរ​ឯកសារ​បាន​លឿន​។ អ្វីដែលពិសេសជានេះទៅទៀតនោះ Surface Book Porche Design អាច​ធ្វើការបត់អេក្រង់បាន 180 ដឺក្រេផងដែរ។  សរុបសេចក្ដីមក Surface Book Porche Design គឺមិនមានអ្វីអស្ចារច្រើនឡើយដូច្នេះវាមិនសាកសមនឹងអ្នកប្រើប្រាស់ទូទៅឡើយ អាច​ថា​​បាន​ បើសិន លោក អ្នកមានលុយចាយច្រើនអោយចូលចិត្តនូវ រចនាបែប Porche Design នោះ​គឺ​អាច​​ពិចារណា​ទិញវាបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 5:07 PM, 28 February
  • ប្រភព: Tech radar
  • Tag: កុំព្យូទ័រ