ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ក្រុមហ៊ុន Kingston ចេញ Flash ទំហំ 2TB តម្លៃ​ជាង 2000 ដុល្លារ

ក្រុមហ៊ុន Kingston ចេញ Flash ទំហំ 2TB តម្លៃ​ជាង 2000 ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Kingston គឺជាក្រុមហ៊ុន ដ៏ល្បីមួយ ផ្នែក Hardware កុំព្យូទ័រ ដែលក្រុមហ៊ុន Kingston នេះ ល្បីល្បាញជាងគេនោះ គឺខាងផលិត Ram និង SSD អង្គផ្ទុកទិន្នន័យ របស់ កុំព្យូទ័រ ។ ថ្មីៗនេះ ផងដែរ ក្រុមហ៊ុន Kingston​ ក៏បានប្រកាសតម្លៃ Flash របស់ខ្លួន ពីរ ម៉ូឌែលផងដែរ ដែលតម្លៃ ខ្ទង់ពាន់ ដុល្លារ ឯណោះ។ Flash របស់ ក្រុមហ៊ុន Kingston ទើបតែចេញ នោះមាន ឈ្មោះថា Data Traveler GT ។ Data Traveler GT បង្កើតឡើងគឺជា Flash ធ្វើការចែករំលែក ដូចឯកសារ ផ្សេងៗ បានលឿនរហ័ស។ វាមានបែងចែក ជាពីរទំហំ ផងដែរ ដែលមួយម៉ូឌែល មានទំហំ 1TB និង មួយទៀត ទំហំ​ ដល់ទៅ 2TB។​

cover Final 1000x150 copy

សម្រាប់ល្បឿនរបស់វានោះគឺ វាលឿនមែនទែន ក្នុងការចែករំលែក ឯកសារទៅ​ ឧបករណ៍ ផ្សេងៗ ដែលល្បឿន Read និង Write វាលឿនមែនទែន គឺ Read 300MB/s និង Write ល្បឿន 200MB/s ឯណោះ។ ដូចទាំងទំហំ ផ្ទុកមាន រាងតូច និងល្បឿន ចែករំលែក ឯកសារលឿន នោះ យើងអាចនិយាយ បានថា Flash នេះគឺ Flash​ កំពូល​មួយ របស់ Kingston​ នៅដើមឆ្នាំ 2017 នេះហើយ។ មិនត្រឹមតែ ល្បឿនលឿន ក្នុងការចែករំលែក ឯកសារនោះទេ Data Traveler GT ទំហំ  2TB នេះក៏អាច ផ្ទុកវីដេអូ ដែលជា ប្រភេទកម្រិត 4K ដល់ទៅ 70 ម៉ោង ឯណោះ។ ប៉ុន្តែ បើនិយាយ អំពីតម្លៃវិញ ក៏មិនថោកប៉ុន្មាន នោះដែរ ដោយវារាង តូចសមត្ថភាព ខ្ពស់បែបនេះ គឺតម្លៃ ​ដល់ទៅ 1625​ ដុល្លារ សម្រាប់ ទំហំ ​1TB និង Data Traveler GT ដែលមានទំហំ 2TB​ មានតម្លៃ ​2273 ដុល្លារ ឯណោះ។ ម៉្យាងវិញទៀត ក្រុមហ៊ុន Kingston ធ្វើបែបនេះ ក៏ប្រហែលចង់ បំបាក់ដៃគូ ប្រជែង​ដែលផលិត External Hard Disk មានទំហំធំ ផងដែរ ដែលខ្លួន ផលិតត្រឹម Flash តូចមួយ មានទំហំ ផ្ទុកធំស្មើ ទៅហើយ។ គ្រាន់តែតម្លៃ វារៀងថ្លៃ ខ្លាំងពេក ដូច្នេះប្រសិន បើមិត្ត អ្នកអានមានលុយ ច្រើនចង់បាន Flash ដែលងាយស្រួល ដាក់តាមខ្លួន ហើយផ្ទុកបានធំ នោះប្រហែលជា Data Traveler GT ត្រូវចិត្ត ប៉ុន្តែ​ បើ អ្នកគិតថា Data Traveler GT វាថ្លៃនោះ សូមប្រើ External HDD ទៅ វាមានរូបរាង មិនធំប៉ុន្មានទេ ហើយទំហំផ្ទុក ក៏ធំ រីឯតម្លៃ សមរម្យទៀតផង។

pic 1

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!

subscribe1-23

  • ដោយ: Visal
  • 12:09 PM, 28 February
  • ប្រភព: WCCF Tech
  • Tag: Accessories