ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Lenovo Tab 4 គឺជា ថេប្លេត​​ថ្មី​រូបរាង​​ធំ សាមញ្ញ និង​​មាន​​តម្លៃ​​ថោក​​ទៀត​ផង

Lenovo Tab 4 គឺជា ថេប្លេត​​ថ្មី​រូបរាង​​ធំ សាមញ្ញ និង​​មាន​​តម្លៃ​​ថោក​​ទៀត​ផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្នុងឱកាសព្រឹត្តិការណ៍ ពិព័រណ៍ MWC 2017 មាន​ក្រុម​ហ៊ុន ល្បីៗ ផ្នែក​បច្ចេក​វិទ្យា​ច្រើន បាន​ប្រកាស​ចេញនូវ​ស្មាត​ហ្វូន​ និង​ថេប្លេត ផង​ដែរ។ ដែល​ក្នុង​នោះ​មាន​ក្រុម​ហ៊ុន Samsung បាន​ប្រាប់​ដំណឹង​ថា​ខ្លួន​នឹង​ចេញ​ថេប្លេត​របស់​ខ្លួន​នៅ​ថ្ងៃ​នេះហើយក៏ដូចពាក្យសន្យាមែន។

cover

Final 1000x150 copy

 ដូច្នេះហើយ មិនត្រឹមតែក្រុមហ៊ុន Samsung ទេដែលបានចេញនូវថេប្លេត​ស៊េរីថ្មីនោះ គឺក្រុមហ៊ុន Lenovo ក៏បានចេញនូវថេប្លេតស៊េរីថ្មីរបស់ខ្លួនផងដែរក្នុងឱកាសព្រឹត្តិការណ៍ ពិព័រណ៍ MWC 2017 នេះ​។ ក្រុមហ៊ុន Lenovo ទើបតែបានប្រកាស ចេញនូវ Lenovo Tab 4 គឺជា ថេប្លេត ស៊េរីថ្មីសម្រាប់ដើមឆ្នាំ 2017។ Lenovo Tab 4 នេះគឺចេញសម្រាប់​មនុស្សទូទៅប៉ុណ្ណោះ​ដែលវាពុំខ្លាំង ប៉ុន្មាននោះទេ សម្រាប់​កម្លាំង​ម៉ាស៊ីនរបស់វានោះ​ ហើយវាមានការបែងចែកជាពីរ ម៉ូឌែលទៀត ផង គឺ Lenovo Tab 4 8 Plus និង Tab 4 10 Plus។

pic 1 2

 ដែលមួយមានទំហំអេក្រង់តូច គឺសម្រាប់ Tab 4 8 Plus មានទំហំអេកេ្រង់ 8 អ៊ីញ និង Tab 4 10 Plus មានទំហំ អេក្រង់ 10 អ៊ីញ។ Lenovo Tab 4 8 Plus និង Tab 4 10 Plus មានកម្លាំង​ម៉ាស៊ីន​ស្មើរគ្នា​ពីព្រោះ ថេប្លេតទាំងពីរ   ប្រើប្រាស់ ដោយបន្ទះឈីប ដូចគ្នា គឺ  Snapdragon 625  និងបំពាក់ មកមាន Ram ទំហំ 2GB  ទាំងពីរទៀតផង​។ រីឯកម្រិតបង្ហាញរូបភាពវិញនោះគឺ ថ្វីត្បិតតែ​ទំហំអេក្រង់ខុសទំហំគ្នា មាន​មួយតូចជាមួយក៏ពិតមែន ប៉ុន្តែកម្រិតបង្ហាញរូបភាព​ប៉ុនគ្នា គឺ  1280 x 800 ភិចសែល។ ថែមទៀត​នោះ ថាមពលថ្ម​ របស់ ថេប្លេត ទាំងពីរម៉ូឌែល  គឺមានថាមពលថ្មខុសៗគ្នា​ ដោយ Tab 4 8 Plus មាន​ថាមពលថ្ម 4850mAh អាចបានពេញមួយថ្ងៃ​ និង Tab 4 10 Plus មានថាមពលថ្មធំណាស់ គឺ 7000mAh អាចប្រើប្រាស់ធម្មតា បានយូរ ដល់ទៅ 1 ថ្ងៃជាងឯណោះ។ មិនត្រឹមតែប៉ុណ្ណោះ​សម្រាប់តម្លៃ​ចេញ​លក់ វិញនោះគឺ ថេប្លេត ម៉ូឌែលទាំងពីរនេះ មាន តម្លៃទីផ្សារ អន្តរជាតិ ប្រហាក់ប្រហែល Tab 4 8 Plus មានតម្លៃ 149 ដុល្លារ និង Tab 4 10 Plus តម្លៃ 249 ដុល្លារ។  សរុបសេចក្ដីមកថេប្លេតនេះ​សមត្ថភាព​រាងអន់បន្តិចមែនប៉ុន្តែមានថាមពលថ្មប្រើបាន​យូរសាកសម នឹងអ្នកប្រើប្រាស់ធម្មតាទូទៅ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 5:06 PM, 27 February
  • ប្រភព: Tech Radar
  • Tag: ថេបប្លេត