ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Sony ទើប​តែ​ដាក់​បង្ហាញ​នូវ​ឧបករណ៍​ដែល​អាច​ធ្វើឱ្យ​តុ​ធម្មតា​កា្លយ​ជាតុ Touchscreen បាន

Sony ទើប​តែ​ដាក់​បង្ហាញ​នូវ​ឧបករណ៍​ដែល​អាច​ធ្វើឱ្យ​តុ​ធម្មតា​កា្លយ​ជាតុ Touchscreen បាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះមិនមែនជាឧបករណ៍​បញ្ជាំង រូបភាព​ធម្មតា​នោះ​ទេ តែវា​គឺ​ជា​ឧបករណ៍​ដ៏ អស្ចារ្យ ឫ​អាច​និយាយថា ជា​ឧបករណ៍​នៅ​ក្នុង ការ​ស្រម៉ៃ​របស់​មនុស្ស ជាច្រើន។ Sony Xperia Projector ថ្មីដែលត្រូវបានបំពាក់ មក​នូវបច្ចេកវិទ្យាដែល អាចបញ្ចាំងនូវ រូបភាពទំហំ 21 អ៊ីងនិង អាចឱ្យយើងធ្វើការបញ្ជា ដោយគ្រាន់តែប៉ះ បានដូចជាអេក្រង់ Touchscreen នេះទើបតែបានដាក់ បង្ហាញមុននេះបន្តិចប៉ុណ្ណោះ។ គម្រោងមួយនេះ​ត្រូវ​បាន​គេបង្ហើបតាំង ពីចុងឆ្នាំមុនតែវាស្ថិត នៅក្នុងក្តីស្រម៉ៃ រហូតមកដល់ចុងខែពីរ ដើមឆ្នាំ​នេះ​ទើប​ក្រុមហ៊ុន Sony បង្ហាញរូបរាងពិតប្រាដក របស់វា។

Cover

Final 1000x150 copy

ឧបករណ៍ខាងលើនេះ អាចជួយឱ្យតុ ជញ្ជាំង របស់អ្នក អាចធ្វើការ Touchscreen បានយ៉ាងអស្ចារ្យ ​និង​អាច​បង្ហាញរូបភាព បានទំហំ 21 អ៊ីង ។ និយាយឱ្យងាយទៅ វាស្រដៀងនឹងឧបករណ៍ បញ្ជាំងស្លាយ តែ​វា​ពិសេសត្រង់ថាវាអាច ឱ្យយើងប៉ះលើរូបភាព ដើម្បីធ្វើការបញ្ជាបាន។

តាមការបញ្ជាក់ ឧបករណ៍នេះដើរដោយ Android ហើយវាអាច ហើយក៏អាចធ្វើការតភ្ជាប់ ជាមួយ​នឹង​ស្មាតហ្វូន បានផងដែរ។ កាន់តែពីសេសនោះសម្រាប់ហ្គេម កម្មវិធី និង មុខងារនានា ទាំងអស់របស់​ស្មាតហ្វូន គឺអាចបញ្ជាដោយ ឧបករណ៍នេះបានទាំងស្រុងតែម្តង តែវាបានតែចំពោះ Android Mobile ប៉ុណ្ណោះ​ទេ។ តាមការបញ្ជាក់នេះ មានន័យថាយើងអាចធ្វើការ លេង Facebook ,IG និង Tweeter ឫបើក​មើលវីដេអូ មើលក៏បានដូចគ្នា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ មួយទៀតនោះគឺវាក៏ អាចតភ្ជាប់ជាមួយ នឹង PS4 បានថែមទៀតផង (ដែលពេលនោះវាដើរ តួជា PS4 Remote Play)។ ចំពោះការធ្វើតេស្ត របស់​អ្នក​ចូលរួមវិញ គឺវាទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន ព្រោះថាវាពិតជាឆ្លើយ តាមបាន​យ៉ាង​រហ័ស ជាមួយ​នឹង​ការប៉ះបញ្ជា ហើយរូបភាពរបស់វាក៏បង្ហាញ បានដិតស្អាតថែមទៀតផង។ គួរបញ្ជាក់ផង​ដែរ​ថា Xperia Projector នេះ​វា​អាច​ធ្វើ​ការ​បញ្ជាំង​នៅ​លើ​ផ្ទៃរៀបស្មើរ គ្រប់ប្រភេទ។

2 3

ពិតជាពិសេស សម្រាប់ខ្ញុំវាជាជំហ៊ានថ្មី មួយរបស់វិទ្យាសាស្រ្ត ដែលក្រុមហ៊ុនដ៏ល្បី គឺក្រុមហ៊ុន Sony បាន​ធ្វើវា។  តែអ្វីដែលយើងដឹង នៅពេលនេះនៅមាន ចំណុចស្រពិចស្រពិល ខ្លះៗ​នេះ​ក៏​ដោយសារតែវា ទើប​តែ​ត្រូវបានដាក់ បង្ហាញដូច្នេះយើង ត្រូវការពេលបន្តិចទៀត ដើម្បីធ្វើការប្រមូលពត៌មានបន្ថែម និង ធ្វើ​ការស្វែងយល់ ហេតុនេះសូមប្រិយមិត្ត មេត្តាអធ្យាស្រ័យ ផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Panhabot
  • 4:41 PM, 27 February
  • ប្រភព: Mashable
  • Tag: Accessories