ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Galaxy Book គឺ​ជា​កុំព្យូទ័រ យួរ​ដៃ​កូន​កាត់ ថ្មី​របស់ Samsung រូប​រាង​ស្ដើង​ស្អាត លក្ខណៈ​សម្បត្តិ​គ្រាន់​បើ

Galaxy Book គឺ​ជា​កុំព្យូទ័រ យួរ​ដៃ​កូន​កាត់ ថ្មី​របស់ Samsung រូប​រាង​ស្ដើង​ស្អាត លក្ខណៈ​សម្បត្តិ​គ្រាន់​បើ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បន្ទាប់ពី Samsung ប្រកាស​ចេញ​នូវ ថេប្លេត Samsung Galaxy Tab S3 ជា​ផ្លូវ​ការ​ហើយ ស្របពេល ភ្លាមៗ នោះ Samsung ក៏​បាន​ប្រកាស​ផលិត​ផល​បន្ថែម របស់ខ្លួនមួយទៀតផងដែរ ​នោះ​គឺ កុំព្យូទ័រ​យួរដៃ​កូនកាត់ ថ្មីស្រឡាងមួយ ។ ពោល កុំព្យូទ័រ យួរដៃកូនកាត់នោះគឺមានឈ្មោះថា Galaxy Book។ ខាងក្រោមគឺជាពត៌មានផ្លូវការ រ៉ាយរ៉ាប់ ពីលក្ខណៈសម្បត្តិ និង រូបរាងទាំងអស់  ដែលក្រុមការងារ Cambo Report ទទួលបាន ហើយសង្ឃឹមថាប្រិយមិត្តកំពុងអានអត្ថបទពត៌មាននេះពេញចិត្ត ​៖

cover 2 3

Final 1000x150 copy

រូបរាងរចនាបទ

pic 4

នេះគឺជា Galaxy Book គឺជាកុំព្យូទ័រយួរដៃកូនកាត់ទើបតែចេញថ្មី ដើមឆ្នាំ 2017 របស់ក្រុមហ៊ុន Samsung​។  ដើម្បីធ្វើការប្រកួតប្រជែង ជាមួយកុំព្យូទ័រយួរដៃ កូនកាត់ ដទៃទៀតនោះ ដូចជា ក្រុមហ៊ុន Lenovo និង Microsoft ជាដើម។ ក្រុមហ៊ុន Samsung បានធ្វើការសម្រិតសម្រាំង ជាមួយនឹង​ការ​រចនា​រូបរាង​ដូច​ទៅនឹង Tablet ដទៃទៀតអញ្ចឹង ដែលមាន​រាងតូច ងាយស្រួលដាក់តាមខ្លួនផងដែរ ដោយ​កម្រាស់​របស់វាត្រឹម 8.9 មីលីម៉ែត្រ។ Galaxy Book បែងចែក ជាពីរទំហំអេក្រង់ ដែល 10.6 អ៊ីញ​មាន​ទំងន់ 650 ក្រាម និង ទំងន់ 750 ក្រាមសំរាប់ Galaxy Book ទំហំ អេក្រង់ 12​ អ៊ីញ។  រូបរាងរចនាបទ​ទាំង​មូល​របស់ Galaxy Book ភាពស្ដើងជាងមុន បែប Unibody និងមានសន្ទះខាងក្រោយស្រោបដោយ លោហៈធាតុ។ ក្រលេកមកមើលរូបខាងមុខវិញនោះ Galaxy Book ពុំមាន Home ប៊ូតុង ដូច ថេប្លេត​ដទៃ​ទៀតឡើយ ហើយក៏គ្មានប៊ូតុងគ្រប់គ្រង សម្លេងផងដែរ។

5

រាល់ការ គ្រប់សម្លេង គឺអាចបញ្ជាតាមក្ដារចុច រឺ គ្រប់គ្រងតាម ប្រត្តិបត្តិ ការណ៍ Windows 10 ដែលមានភ្ជាប់មកស្រាប់។ សម្រាប់រន្ធភ្ជាប់ វិញផ្សេងមានដូចជា ក្នុងនោះរន្ធដោតកាស មួយនៅខា​ង​ឆ្វេង​ពី​ក្រោម  បន្ទាប់មករន្ធដូចគ្នាជិតៗគ្នា ពីរនឹងគឺជា USB  Type C  អមមកជាមួយរន្ធបំពងសម្លេង​នៅផ្នែក​ខាង​ស្ដាំ រាងវែងតែម្ដង។ អ្វីដែលពិសេសនោះគឺ Galaxy Book បានភ្ជាប់មកនូវ S Pen របស់ត្រកូល Galaxy Note ថែមផងដែរ។

6 7

អេក្រង់

8

Galaxy Book បានបែងចែក ចេញជាពីរទំហំ អេក្រង់ធំបន្តិចមួយ នឹងមួយទៀតរាងតូចជាងគ្នាបន្តិច។ ដោយ​ការធ្វើបែបនេះសម្រាប់ផ្ដល់ជំរើសច្រើនដល់អតិថិជន គឺសម្រាប់ទំហំតូច មានទំហំ​ 10.6 អ៊ីញ ប្រើប្រាស់ អេក្រង់ TFT LCD គឺអេក្រង់ ទូរទៅនៃកុំព្យូទ័រភាគច្រើនបានបំពាក់រួចមកហើយ។ និងមួយ​ទៀត​នោះគឺមានទំហំ អេក្រង់ 12 អ៊ីញប្រើប្រាស់ ប្រភេទល្អច្បាស់ Super Amoled មិនត្រឹមតែប៉ុណ្ណោះ​អាច​បង្ហាញកម្រិតរូបភាព  2,160 x 1,440 គឺកម្រិត ធំមួយមធ្យម ត្រឹម Full HD។

កម្លាំងម៉ាស៊ីន​

9

កម្លាំងម៉ាស៊ីន របស់ អេក្រង់ 10.6 អ៊ីញ

  • បន្ទះឈីប CPU : Core M3-7Y30 (1.00GHz base clock speed and 2.60GHz max turbo frequency, 2 cores and 4 threads) គឺជាប្រភេទ CPU រាងយឺតបន្តិច តែវាត្រជាក់​នឹង​មិន​ស៊ីថាមពលថ្មច្រើន។
  • ទំហំ RAM: 4GB
  • ទំហំផ្ទុកទិន្នន័យ: 128GB eMMC

កម្លាំងម៉ាស៊ីន របស់ អេក្រង់ 12.6 អ៊ីញ

  • បន្ទះឈីប CPU : Core i5-7200U (2.50GHz base clock speed and 3.10GHz max turbo frequency, 2 cores and 4 threads) នេះគឺជាបន្ទះឈីប CPU ស៊េរីថ្មីរបស់ក្រុមហ៊ុន Intel ហើយជាប្រភេទ U ផងនោះគឺជាប្រភេទ ត្រជាក់ស្ងាត់ មិនសូវស៊ីថ្មខ្លាំងផងដែរ។
  • ទំហំ RAM: 4GB (អាចធ្វើការជ្រើសរើស យក ទំហំ 8GB ក៏បាន)
  • Internal storage: 128GB SSD (អាចធ្វើការជ្រើសរើស យក ទំហំ 256GB ក៏បាន)

សមត្ថភាពកាមេរ៉ា

10

Galaxy Book នេះក៏មានការរចនាមក មានសមត្ថភាពដូចទៅនឹង ថេប្លេត ផងដែរ ការមេរ៉ាមានទាំ​ងមុខ​នឹង​ក្រោយ តែ​ម្ដង។

លក្ខណៈសម្បត្តិពិសេសៗគោលៗរបស់កាមេរ៉ា

  • ការមេរ៉ា Galaxy Book 12 អ៊ីញ ខាងក្រោយមានទំហំ 13 មេហ្កាភិចសែល អាចធ្វើការ Auto Focus​ បាន ខាង​មុខវិញ គឺជាមានទំហំ 5 មេហ្កាភិចសែល
  • ការមេរ៉ា Galaxy Book 10.6 អ៊ីញ គឺមានតែខាងមុខប៉ុណ្ណោះ ទំហំ 5 មេហ្កាភិចសែល

ប្រព័ន្ធប្រតិបត្តិការ

ដោយ Galaxy Book គឺជាកុំព្យូរទ័រយួរដៃកូនកាត់ ​ដូច្នេះហើយ វាបានប្រើប្រាស់ នូវប្រព័ន្ធប្រតិបត្តិការ​Windows 10 ​ដូចទៅនឹងកុំព្យូទ័រ យួរដៃ ដទៃទៀតអញ្ចឹង។

11

ថ្ងៃចេញលក់ក្នុងទីផ្សារ និងតម្លៃអន្តរជាតិ

Galaxy Book និងមានការចេញលក់ឆាប់ៗនេះផងដែរ ដែលក្រុមហ៊ុន​មិនទាន់បញ្ជាក់ច្បាស់​នៅឡើយ​អំពី​ការចេញលក់ជាផ្លូវការនៅឡើយទេ។

ចំណាប់អារម្មណ៍

សម្រាប់ចំណាប់អារម្មណ៍ពីក្រុមការងារ Cambo Report យើងខ្ញុំ គឺយើងខ្ញុំមានការចាប់​ចិត្តនូវការ​រចនាថ្មី​នៃ​រូបរាងបែបនេះ គឺវាស្ដើង តូចងាយស្រួលយកតាមខ្លួនមែនទែន។ ជាពិសេសនោះសមត្ថភាពវាក៏គ្រាន់​បើ​ងាយស្រួល ​យកតាមខ្លួន ​ការប្រើប្រាស់មើលភាពយន្ត ក្នុថពេលធ្វើដំណើរ ជាពិសេសនោះ មាន​ក្ដារ​ចុច​សម្រាប់វាយឯកសារ ការងារ ថែមទៀតផង។ ប៉ុន្តែអ្វីដែលយើងខ្ញុំរៀងអន់ចិត្តបន្តិចនោះគឺ Samsung ពុំព្រម បំពាក់អេក្រង់ AMOLED នៅលើម៉ូឌែលទាំងពីរនោះទេ ហើយយ៉ាងហោចណាស់ ក៏គួរប្រើអេក្រង់ IPS LCD ដែរ មិនមានអេក្រង់ស្លេក TFT នោះទេ។ ។ ទោះជាយ៉ាងក៏ អរគុណដល់ Samsung ដែល​បាន​ចេញនូវកុំព្យូរទ័រយួរដៃកូនកាត់ លើកនេះ ធ្វើអោយមានកភាពងាយស្រួលដល់អ្នកដែលចង់បាន​នូវ កុំព្យូរទ័រយួរដៃកូនកាត់ តូចដាក់តាមខ្លួន សំរាប់វាយឯកសារ រឺ មើលភាពយន្តកំសាន្ត និង អាចគូររូបលេង តាមរយៈ S Pen បានទៀតផង។

ចុះសម្រាប់ ប្រិយមិត្តទាំងអស់គ្នាវិញ តើមានចំណាប់អារម្មណ៍យ៉ាងណាដែរ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

subscribe1-23

  • ដោយ: Visal
  • 2:40 PM, 27 February
  • ប្រភព: Samsung
  • Tag: ថេបប្លេត