ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    Huawei Watch 2 នាឡិកា​ឆ្លាត​ជំនាន់​ថ្មី ចេញ​ក្ដៅ​ៗ​យប់​មិញ​ជាមួយ P10 និង P10 Plus

Huawei Watch 2 នាឡិកា​ឆ្លាត​ជំនាន់​ថ្មី ចេញ​ក្ដៅ​ៗ​យប់​មិញ​ជាមួយ P10 និង P10 Plus

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញនេះ បន្ទាប់ពីក្រុមហ៊ុន Huawei បានប្រកាសចេញនូវ កំពូលស្មាតហ្វូនម៉ូឌែល P10 និង P10 Plus រួច ក្រុមហ៊ុនចិន មួយនេះ ក៏បានធ្វើការ ប្រកាសចេញនូវ នាឡិកាឆ្លាតជំនាន់ថ្មី មួយផ្សេងទៀត មានឈ្មោះ ដ៏សាមញ្ញថា Watch 2 ដែលជា Smartwatch ជំនាន់ទី 2 ថ្មី ចេញមុខ ជំនួស Watch 1 កាលពីឆ្នាំ ទៅមិញ។

1 2 3cover Final 1000x150 copy

ជាមួយ Huawei Watch 2 គឺកាន់តែទំនើប និងទាក់ទាញ ជាងមុន ដោយរូបរាងរបស់វា បានផ្លាស់ប្ដូរថ្មី មើលទៅទាក់ទាញ សាកសមបំផុត សម្រាប់បុរសពាក់ ជាជាងនារី មានច្រើនពណ៌ សម្រាប់ជ្រើសរើស ដោយពណ៌របស់វា ខុសត្រង់តែក្បាល នាឡិកាប៉ុណ្ណោះ ពិសេសបំផុត នោះគឺថា ម្ចាស់របស់នាឡិកា ឆ្លាតនេះទាំងអស់ អាចធ្វើការ ផ្លាស់ប្ដូរខ្សែ នាឡិកាខ្លួនបានជា ប្រភេទខ្សែទំហំ 22 មីលីម៉ែត្រ និង 20 មីលីម៉ែត្របាន តាមចិត្តចង់។ ជាងនេះ ទៅទៀត Huawei បានបំពាក់អាវក្រោះ ការពារទឹក និងធូលី IP68 មកជាមួយ វាស្រាប់ ងាយស្រួលប្រើប្រាប់ អាចពាក់បាន គ្រប់ស្ថានការណ៍ និងមាន កម្លាំងម៉ាស៊ីនដូច ខាងក្រោមនេះ៖

  • អេក្រង់ទំហំ 1.2​ អ៊ីញ បង្ហាញរូបភាពក្នុងកម្រិត 390 x 390p
  • អេក្រង់ជាប្រភេទ AMOLED
  • CPU Qualcomm Snapdragon Wear 2100
  • RAM ទំហំ 4GB
  • អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 4GB
  • ដំណើរការដោយ Android Wear ជំនាន់ 2.0 ថ្មី
  • មានមុខងារ GPU, WiFi និង Bluetooth
  • អាចដាក់ស៊ីមកាតបានជាប្រភេទ Nano Sim
  • កម្លាំងថ្ម 420mAh ប្រើបាន 2 ថ្ងៃ (Huawei បញ្ជាក់)

4 5 6 7 8

ប្រិយមិត្ត ដែលកំពុងលុងចិត្តលុងស្នេហ៍ជាមួយ Huawei Watch 2 នេះ អាចរង់ចាំមួយ រយៈពេលទៀត ទើបវាមានវត្តមាន នៅស្រុកខ្មែរយើង ដោយតម្លៃរបស់ Huawei បានប្រកាស នោះគឺ Watch 2 នេះនឹងចេញ លក់ក្នុងតម្លៃ 350$ ក្នុងទីផ្សារ អន្តរជាតិ ដូច្នេះនៅពេលមក ដល់ស្រុកខ្មែរ តម្លៃអាចនឹងឡើង ឬធូរថ្លៃ ជាងនេះ យើងនឹងរង់ចាំ មើលទាំងអស់គ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

subscribe1-23

  • ដោយ: Por
  • 11:21 AM, 27 February
  • ប្រភព: Phone Arena
  • Tag: នាឡិកាវៃឆ្លាត