ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    នេះ​ជា Galaxy Tab S3 ជាមួយ​រូប​រាង​ថ្មី, Speakers 4 និង​អាច​ប្រើ​ជាមួយ​ប៊ិច បូក​នឹង Keyboard បាន​ទៀតផង!

នេះ​ជា Galaxy Tab S3 ជាមួយ​រូប​រាង​ថ្មី, Speakers 4 និង​អាច​ប្រើ​ជាមួយ​ប៊ិច បូក​នឹង Keyboard បាន​ទៀតផង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទីបំផុត Samsung បានលុបបំបាត់ពាក្យចចាមអារ៉ាម ដែលធ្លាប់តែត្រូវបាន គេខ្សឹបខ្សៀវគ្នា កន្លងមកហើយ ដោយនៅក្នុង ពេលនេះ Samsung បានដាក់បង្ហាញ Galaxy Tab S ជំនាន់ទី ៣ ជាផ្លូវការហើយ នៅក្នុងព្រឹត្តិការណ៍ ដ៏ធំប្រចាំឆ្នាំ MWC 2017។ ចង់ដឹងថា ថេប្លេតមួយនេះ មានលក្ខណៈសម្បត្តិ​ និងលក្ខណៈពិសេស យ៉ាងណាខ្លះនោះ សូមតាមដាន ជាមួយខ្ញុំ ដែលខ្ញុំនឹង រៀបរាប់ជូន នៅក្នុងអត្ថបទនេះ តែម្តង!

Cover Final 1000x150 copy

រូបរាង/ រចនាបថ

ប្លែកពី ស៊េរីមុនៗ ដោយសម្រាប់ឆ្នាំនេះ ថេប្លេត Galaxy Tab S3 ត្រូវបានព័ទ្ធដោយ ស៊ុមរាងមូល ដែលធ្វើឡើង ពីលោហៈធាតុ មានសភាពរលោង មិនងាយនឹង ទទួលនឹង ភាពសឹកឆ្កូត នោះទេ។ លើកនេះដែរ វាមកតែមួយ ម៉ូឌែលប៉ុណ្ណោះ គឺម៉ូឌែល 9.7 អ៊ីញ ដែលមាន វិមាត្រដូចគ្នា ស្ទើរតែទាំងស្រុង ទៅហើយ ខុសគ្នាបន្តិច ត្រង់កម្រាស់ប៉ុណ្ណោះ ដោយថេប្លេត Tab S3 នេះ មានកម្រាស់ជាង 6.0mm ខណៈដែល Tab S2 មានកម្រាស់ ត្រឹមតែ 5.6 ប៉ុណ្ណោះ។

1 2 3

ចំណុចដែលប្លែក ទាក់ទងទៅនឹង រូបរាងរបស់វា ទៀតនោះ មានដូចជា រន្ធ Speaker បំពងសម្លេង ត្រូវបានកែប្រែ ទម្រង់រចនាបថថ្មី ដោយបានបន្ថែម ដល់ទៅ 4 ឯណោះ និងបាន ផ្លាស់ប្តូរទី រន្ធសាកប្រភេទថ្មី ថែមទៀតផង។

អេក្រង់

ដូចដែលបាន ជម្រាបជូនពីខាងលើ ដោយថេប្លេតនេះ មានអេក្រង់ទំហំ 9.7 អ៊ីញ ជាប្រភេទអេក្រង់ Super AMOLED អាចបង្ហាញរូបភាព បានក្នុងកម្រិត 1536 x 2048 និងមាន ដង់ស៊ីតេអេក្រង់ 264ppi។ ក៏សូមបញ្ជាក់ថា លក្ខណៈសម្បត្តិអេក្រង់ គឺនៅដដែល ដូចទៅនឹង ថេប្លេត ជំនាន់ចាស់ Tab S2 9.7 អ៊ីញដដែល គ្រាន់តែបន្ថែម មុខងារថ្មី អាច Support ជាមួយនឹង HDR តែប៉ុណ្ណោះ។

4 5

កម្លាំងម៉ាស៊ីន

ជាមួយនឹង Tab S3 នេះដែរ វាត្រូវបាន បំពាក់មកជាមួយនឹង បន្ទះឈីប Snapdragon របស់ Qualcomm លេខ 820 អមដោយរ៉េមទំហំ 4GB ធំជាងមុន ខណៈដែល ជំនាន់ចាស់ មានទំហំត្រឹមតែ 3GB ប៉ុណ្ណោះ។ ជាងនេះទៅទៀត វាមានអង្គ ផ្ទុកទិន្នន័យ ទំហំ 32GB ពីក្នុងស្រាប់ ហើយយើង នៅតែអាច បន្ថែមខាងក្រៅ បានថែមទៀត ផងដែរ។

6

ជាមួយនឹង ការតម្លើងរ៉េម អោយធំជាងមុន អាចរត់បានល្បឿន 2.1GHz នេះ វាអាចនឹង ជួយអោយ Tab S3 អាចដំណើរការ កាន់តែប្រសើរ បន្ថែមទៀត ជាមួយនឹង ការអូសហ្គេម ដែលមាន ក្រាហ្វិកច្បាស់ ប្រើប្រាស់ កម្មវិធីច្រើន បានដោយគ្មាន ភាពទាក់រអាក់រអួល នោះឡើយ។

សមត្ថភាពកាមេរ៉ា

ចូលមកដល់ចំណុចពិសេស ដែលអ្នកប្រើប្រាស់ គ្រប់រូបតែង ចង់ដឹង នោះគឺផ្នែកកាមេរ៉ា ដោយថេប្លេតនេះ មានកាមេរ៉ាខាង ក្រោយទំហំ 13 មេហ្គាភិចសែល ធំជាងមុន ខណៈដែល Tab S2 មានត្រឹមតែទំហំ 8 មេហ្គាភិចសែល តែប៉ុណ្ណោះ។

7

សម្រាប់កាមេរ៉ា ខាងមុខវិញ វាមានទំហំ 5 មេហ្គាភិចសែល ធំជាងមុន ខណៈដែល Tab S2 មានទំហំ 2.1 ប៉ុណ្ណោះ។

ប្រព័ន្ធប្រតិបត្តិការ

ចូលមកដល់ពេលនេះ របស់ថ្មី គឺត្រូវតែដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ ចុងក្រោយហើយ… ហើយសម្រាប់ ថេប្លេតមួយ នេះដែរ ត្រូវបានដំណើរ ការដោយ​ Android Nougat 7.0 និងត្រូវ បានស្រោបឡើងដោយ ផ្ទៃអ៊ីនធើហ្វេស Touchwiz ជំនាន់ចុងក្រោយ មកជាមួយផងដែរ ដែលវាមានសភាព ដូចគ្នា ជាមួយនឹង Galaxy A ស៊េរី 2017 ដែរ។

Samsung-Galaxy-Tab-S3

កម្លាំងថ្ម

ធំជាងមុន និងស្ទើរតែធំជាងគេ ដោយក្នុងថេប្លេតនេះ ត្រូវបានបំពាក់មក ជាមួយនឹង ថាមពលថ្មទំហំ 6000mAh ធំជាង ដែលមាន ត្រឹមតែ 5870mAh ប៉ុណ្ណោះ។ ដូចនេះ​ វានឹងជួយអោយ ថាមពលថ្ម របស់យើង កាន់តែអាច ប្រើប្រាស់ បានយូរ បន្ថែមទៀត ហើយអ្វី ដែលកាន់តែ ពិសេសទៀតនោះ គឺវាក៏បាន ភ្ជាប់មកជាមួយនឹង រន្ធសាកប្រភេទ C និងភ្ជាប់មក ជាមួយនឹង បច្ចេកវិទ្យា Quick Charge ជួយអោយការ សាកបញ្ចូលថ្ម កាន់តែលឿន ថែមទៀតផង។

លក្ខណៈពិសេសផ្សេងៗទៀត

  • ភ្ជាប់ជាមួយនឹងប៊ិច S Pen
  • Speakers ចំនួន 4 តម្លើងដោយ AKG
  • Keyboard Port សម្រាប់ភ្ជាប់ទៅកាន់ Keyboard
  • រន្ធ USB Type-C

Samsung-Galaxy-Tab-S3-and-Galaxy-Book-official-images (4)

កាលបរិច្ឆេទពីការចេញលក់ និងតម្លៃអន្តរជាតិ

Galaxy Tab S3 នឹងចាប់ផ្តើមលក់ពីខែក្រោយ នេះទៅហើយ តែមិនប្រាកដថា ថ្ងៃណានោះទេ ហើយសម្រាប់តម្លៃវិញ បើចំពោះម៉ូឌែល Wi-Fi មានតម្លៃ ក្នុងទីផ្សារ ប្រហែលជា 700$ តែបើចំពោះ ម៉ូឌែល LTE មានតម្លៃ ប្រហែលជា 800$ ខុសគ្នា ដល់ទៅ 1 សន្លឹកឯណោះ។ ហើយក៏សូម បញ្ជាក់ថា នេះគឺជាតម្លៃមក ពីស្រុកក្រៅ តែបើមក ដល់ខ្មែរវិញ អាចនឹងក្រោមនេះ ទៅទៀត។

akrales_170223_1445_A_0153.0 Samsung-Galaxy-Tab-S3-and-Galaxy-Book-official-images (6) Samsung-Galaxy-Tab-S3-and-Galaxy-Book-official-images

ចំណាប់អារម្មណ៍

សរុបមក បន្ទាប់ពីតាមដាន ពីការបង្ហាញនេះ រួចមក ខ្ញុំអាចនិយាយបានថា ខ្ញុំពេញចិត្ត ជាមួយនឹង ការកែច្នៃថ្មី ទៅលើថេប្លេត ជំនាន់ថ្មីមួយនេះ ដោយក្នុងនោះ ខ្ញុំពេញចិត្តទៅលើ រូបរាងស្រោបឡើង លោហៈធាតុ សភាពរលោង និងមាន រាងមូល, អេក្រង់ធំ ទោះជាដដែល ក៏ដោយ, កម្លាំងម៉ាស៊ីនប្រសើរ អេមជាងមុន, កាមេរ៉ាទាំងក្រោយ និងមុខ ក៏ធំជាងមុន ហើយកាន់តែ ពិសេសនោះ គឺចំណុចពិសេស ដែលបាន រៀបរាប់ នៅខាងលើ តែម្តង។ ក៏ប៉ុន្តែ វាក៏មាន ចំណុចមួយ ដែលខ្ញុំ មិនសូវជា ពេញចិត្តផងដែរ គឺវាមិនមាន បំពាក់មក ជាមួយនឹង អាវក្រោះ ការពារពីការ ជ្រាបទឹក និងធូលីឡើយ ដោយប្រសិនបើ មុខងារនេះ មានទៀតនោះ ខ្ញុំជឿជាក់ថា អ្នកទាំងអស់គ្នា ក៏ប្រាកដជា ពេញចិត្តវា ដូចជាខ្ញុំដែរ។

អូ! ភ្លេចប្រាប់ពីដំណឹងល្អមួយទៀត ដោយជាមួយនឹង Galaxy Tab S3 នេះ ក៏កំពុងតែ ទាក់ចិត្ត ខេមបូរីផត អោយយក បង្កើតជាវីដេអូ ធ្វើបទបង្ហាញ សម្រាប់ប្រិយមិត្ត ទាំងអស់គ្នា ផងដែរ។ ដូចនេះ កុំភ្លេចរង់ចាំ តាមដាន និងគាំទ្រពួកយើង បន្ថែមទៀតណា … ពេលមកដល់ដៃ ពួកយើងភ្លាម ធានាថា នឹងផ្តល់ជា វីដេអូធ្វើ បទបង្ហាញ ជូនអ្នកទាំងអស់គ្នា តែម្តង។

ទស្សនាវីដេអូទាំងអស់គ្នា៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 2:26 AM, 27 February
  • ប្រភព: Samsung
  • Tag: ថេបប្លេត