ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    បន្តិច​ទៀត​នេះ​ដល់​វេន Samsung បញ្ចេញ​អាវុធ​របស់​ខ្លួន​ហើយ! (មើល Livestream នៅ​ទីនេះ)

បន្តិច​ទៀត​នេះ​ដល់​វេន Samsung បញ្ចេញ​អាវុធ​របស់​ខ្លួន​ហើយ! (មើល Livestream នៅ​ទីនេះ)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុនមួយចំនួន បានបញ្ចប់ការបង្ហាញ ផលិតផល គ្រឿងអេឡិចត្រូនិច ដែលមានរួម មានដូចជា ថេប្លេត និងស្មាតហ្វូន ជាស្ថាពរហើយ ក្នុងនោះមាន ដូចជា ក្រុមហ៊ុន Huawei (បានដាក់បង្ហាញ នូវ Huawei P10 និង P10 Plus), ក្រុមហ៊ុន LG (បានដាក់បង្ហាញនូវ LG G6), (Nokia បានដាក់បង្ហាញ នូវ Nokia 3, Nokia 5, Nokia 3310) និងក្រុមហ៊ុន ផ្សេងៗ ជាច្រើនទៀត។

Cover Final 1000x150 copy

ហើយនៅពេលនេះដែរ បន្ទាប់ពីរង់ចាំ គេបង្ហើយអស់ ឥឡូវនេះ ក៏ដល់វេនរបស់ Samsung វិញម្តងហើយ ហើយថាតើ បន្តិច ទៀតនេះ តើ Samsung នឹងមានអ្វី ដើម្បីធ្វើអោយ អ្នកគាំទ្រ របស់ខ្លួន ភ្ញាក់ផ្អើលខ្លះ។

បើតាមតារាងកាលវិភាគ ថ្ងៃនេះ Samsung នឹងបង្ហាញតែ ថេប្លេត ជំនាន់ថ្មី តែមួយទេ នោះគឺ Galaxy Tab S3 ហើយដោយ ស្តេចទូរស័ព្ទ ក្នុងត្រកូល របស់ខ្លួន មិនត្រូវបាន ដាក់បង្ហាញនៅ ក្នុងថ្ងៃនេះទេ។ តាមប្រភពជាច្រើន បានបង្ហើប អោយដឹងថា Galaxy S8 នឹងលើកទៅ ខែក្រោយវិញ នៅក្នុងព្រឹត្តិការណ៍ ថ្មីមួយទៀត របស់ក្រុមហ៊ុន Samsung ផ្ទាល់។

ដូចនេះ ប្រសិនបើ អ្នកទាំងអស់គ្នា ចង់ដឹងពី លក្ខណៈសម្បត្តិ របស់ថេប្លេត ជំនាន់ថ្មីមួយនេះ ថាតើ វាពិសេស យ៉ាងណា ខ្លះនោះ អ្នកអាចទស្សនា វីដេអូផ្សាយ បន្តផ្ទាល់ វីដេអូខាងលើបាន ឬក៏អាច តាមដាន ពត៌មានទាន់ ហេតុការណ៍ ដែលខ្ញុំនឹង រៀបជូនផ្សាយ ឆាប់ៗបន្តិច ទៀតនេះ។ កុំភ្លេចណា ចាប់ផ្តើង ម៉ោង 1 ភ្លឺ ថ្ងៃច័ន្ទនេះហើយ!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

subscribe1-23

  • ដោយ: Mai
  • 12:15 AM, 27 February
  • ប្រភព: Samsun
  • Tag: ថេបប្លេត