ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    ត្រៀម​ណា Gamers! ព្រោះ GTX 1080Ti នឹង​បង្ហាញ​ខ្លួន​ជាផ្លូវ​ការ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ​ឯង!

ត្រៀម​ណា Gamers! ព្រោះ GTX 1080Ti នឹង​បង្ហាញ​ខ្លួន​ជាផ្លូវ​ការ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ​ឯង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

និយាយដល់ GTX អ្នកដែលយល់ដឹងអំពី​កុំព្យូទ័រ​ប្រាកដ​ជា​បាន​ដឹង​ច្បាស់ មិន​ចាំបា​ច់​ខេមបូរីផត​និយាយ​បក​ស្រាយ​ច្រើន​ពេក​នោះ​ទេ ម្យ៉ាង​ក្រុម​ការងារ​យើង​ខ្ញុំ​ក៏​ចេញ​អត្ថបទ​ពត៌មាន ពិសេសអត្ថបទ​ពាក់ព័ន្ធទៅ​នឹង​​ចំនេះ​ដឹង​ទូទៅ​របស់ GPU របស់ក្រុមហ៊ុន Intel, nVIDIA និង AMD ច្រើនណាស់ទៅហើយដែរ។ ងាក​មកពត៌មានយើងសម្រាប់ថ្ងៃអាទិត្យនេះវិញគឺ យើងទទួលបានដំណឹងផ្លូវការហើយ​ថាក្រុមហ៊ុន​ផលិត​ឈីប nVIDIA ដ៏ល្បីល្បាញបានធ្វើសេចក្ដីប្រកាសនូវព្រឹត្តិការណ៍ផ្ទាល់ខ្លួនមួយមានឈ្មោះថា #ULTIMATEGEFORCE ដោយផ្ដោតសំខាន់បំផុតទៅលើការប្រកាសចេញនូវកំពូល GPU ខ្លាំងជាង​គេ​ជំនាន់​ថ្មីគឺ Nvidia Geforce GTX 1080Ti ថ្មី រឹតតែខ្លាំងជាង GTX 1080 បច្ចុប្បន្ន។

1cover

Final 1000x150 copy

ជុំវិញពត៌មានដែលយើងទទួលបាននេះ គឺយើងមិនទាន់បានទទួលបានដំណឹងលំអិតជុំវិញកម្លាំង ឬ​លក្ខណៈ​សម្បត្តិពិសេសរបស់ GTX 1080Ti នៅឡើយនោះទេ តែប្រាកដណាស់​គឺវានឹងមាន​កម្លាំង​ខ្លាំង​ជាង GTX 1080 ឆ្ងាយ ដែលវាអាចនឹងមានទំហំ VRAM ធំជាងមុន អាចលោតដល់ 10GB ឬ 12GB ផង​ក៏ថាបាន ខណៈ GTX 1080 មាន VRAM ត្រឹម 8GB ប៉ុណ្ណោះ។ ខេមបូរីផតសូមបញ្ជាក់ប្រាប់ថា ព្រឹត្តិការណ៍​របស់ nVIDIA ក្នុងការប្រកាសចេញកំពូលក្រាហ្វិចកាតសម្រាប់អ្នកលេងហ្គេម ឬចង់​បាន​ក្រាហ្វិច​ទុក Render មុខងារធំៗ និងធ្ងន់ៗនានានោះ នឹងធ្វើឡើងនៅថ្ងៃទី 28 ខែកុម្ភៈចុងខែនេះតែម្ដង ដែល​ត្រូវ​នឹងថ្ងៃទី 1 ខែមីនា ឆ្នាំ 2017 នៅស្រុកខ្មែរយើង ដោយក្នុងព្រឹត្តិការណ៍នោះ nVIDIA អាច​នឹង​ប្រកាស​ចេញ​នូវសមិត្ថផលនានាដ៏ទៃផ្សេងទៀត ដែលខ្លួនផលិតបាន។

2

ដូច្នេះរាល់ប្រិយមិត្តដែលចូលចិត្តលេងហ្គេម ក៏ដូចជាប្រិយមិត្តណាត្រៀមថវិកាទិញ GTX 1080 ឬ 1070 យកមកប្រើប្រាស់ជាមួយនឹងម៉ាស៊ីន Desktop របស់ខ្លួននោះ គប្បីរង់ចាំប៉ុន្មានថ្ងៃទៀតសិនទៅ ព្រោះថា GTX 1080Ti នេះគឺខ្លាំងហួសនិស្ស័យតែម្ដង ជាសវាងទិញ 1070 ឬ 1080 ហើយ បែជា​ស្ដាយ​ក្រោយ​ថា​ទិញ​ហួស ព្រោះ GTX 1080Ti ត្រៀមនឹងចេញដើមសប្ដាហ៍ក្រោយនេះ។ ពត៌មានបន្ថែម Cambo Report នឹងចេញផ្សាយឲ្យបានដឹងទាំងអស់គ្នានៅថ្ងៃ GTX 1080Ti ចេញជាផ្លូវការ ដូច្នេះសម្រាប់​ប្រិយមិត្ត​និយមអានពត៌មានបច្ចេកវិទ្យារបស់ក្រុមការងារយើងខ្ញុំ ពិសេសពត៌មានពាក់ព័ន្ធទៅ​នឹងកុំព្យូទ័រ​កុំភ្លេច​តាមដាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 9:03 AM, 26 February
  • ប្រភព: PCGamer
  • Tag: Accessories