ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    នៅ​ឆ្នាំ 2025 ប្រទេស Norway នឹង​មាន​ការ​ប្រើ​ប្រាស់​ឡាន​អគិ្គសនី 100%

នៅ​ឆ្នាំ 2025 ប្រទេស Norway នឹង​មាន​ការ​ប្រើ​ប្រាស់​ឡាន​អគិ្គសនី 100%

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

រថយន្តក៏ជាចំណែកមួយផងដែរ នៃការបំផ្លាញបរិស្ថាន ជុំវិញខ្លួន ដូច្នេះហើយ ដើម្បីជួយ ថែរក្សា បរិស្ថាន នោះ អ្នកវិទ្យាសាស្រ្ត បានព្យាមយាម រកគន្លឹះ ផលិតឡាន អគិ្គសនីបន្តើរៗ ហើយ។ ហើយក្នុង​នោះ ក៏មាន ក្រុមហ៊ុន ឡានមួយចំនួន មានមួយៗ ហើយដែរ។ ការផលិតឡាន អគ្គិសនី នេះ គឺមិនមែនជា ការជួយ កាត់បន្ថយ នៃការបំពុលបរិស្ថាន នោះទេ គឺថែមទាំង អាចសន្សំសំចៃ នៃការទិញសាំង មកចាក់ ទៀតផង។

cover Final 1000x150 copy

ថ្មីៗ នេះផងដែរ ប្រទេស Norway គឺប្រទេស ដែល សំបូរដោយព្រៃឈើ ផងបរិស្ថានផង នោះបានបង្ហើប អោយដឹង អោយប្រភពត៌មាន មួយចំនួនខ្លួន នឹងមានការ ប្រើប្រាស់ រថយន្ត អគ្គិសនី ពេញផ្ទៃប្រទេស តែម្ដង។ នោះគឺនៅឆ្នាំ​ 2025​ ប៉ុន្មានឆ្នាំ ខាងមុខ ទៀតនេះ ដែលប្រទេស Norway នឹងមានអ្នក ប្រើប្រាស់ រថយន្តអគ្គិសនី 100%​ តែម្ដង ពីព្រោះអីឡូវនេះ ប្រទេសមួយ នេះកំពុង ប្រើប្រាស់ និងលក់ រថយន្ត អគ្គិសនី 37% ទៅហើយ ដូច្នេះ 8 ឆ្នាំទៀត នឹងគឺមានការ ប្រើប្រាស់បាន ទាំងអស់ហើយ។

pic 2 pic1

ម្យ៉ាងវិញទៀត ការប្រើប្រាស់រថយន្តអគ្គិសនី នេះផងដែរ  គឺរដ្ឋាភិបាល នឹងមានការ បន្ធូរបន្ថយ ពន្ធផ្លូវ រីឯពន្ធលក់ នាំចេញចូល វិញសម្រាប់ រថយន្ត អគ្គិសនី នេះគឺមិនគិតពន្ធ ទៀតផង។ រដ្ឋាភិបាល ប្រទេស Norway ធ្វើបែបនេះ គឺជាការជំរុញ ទាំងអ្នក លក់ ផលិត អោយកាន់តែច្រើន និង អ្នកទិញយក ទៅប្រើប្រាស់បាន គ្រប់ៗគ្នា មិនត្រឹមតែ មិនសូវថ្លៃ​ដោយ មិនគិតពន្ធ ជាពិសេសនោះ ជួយថែរក្សាបរិស្ថាន ពុំមានផ្សែងបំពុល និង ប្រជាពលរដ្ឋខ្លួន សន្សំសំចៃ ប្រាស់ ពីការទិញសាំង ចាក់រថយន្តទៀតផង។ ទាំងនេះគឺជា ការគិតគូរ ដ៏ល្អពីរដ្ឋាភិបាល ប្រទេស Norway ដល់ប្រទេស របស់គេ ជាពិសេសប្រជាជន របស់ខ្លួនផ្ទាល់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 10:28 AM, 25 February
  • ប្រភព: WCCF Tech
  • Tag: យានយន្ត