ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Razer Power Bank ទើប​តែ​ចេញ​ថ្មី សាក​បាន​ទាំង​ស្មាតហ្វូន​និង​កុំព្យូទ័រ​យួរដៃ

Razer Power Bank ទើប​តែ​ចេញ​ថ្មី សាក​បាន​ទាំង​ស្មាតហ្វូន​និង​កុំព្យូទ័រ​យួរដៃ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Razer ដូចមិត្តអ្នកអានមួយចំនួនដឹងស្រាប់ ហើយ​ក្រុមហ៊ុន នេះគឺជាក្រុមហ៊ុន មួយដែល ពោរពេញទៅដោយ ផលិតផល ផ្នែកកុំព្យូទ័រ ហើយមានការ រចនានិងឌីហ្សាញ សម្រាប់ អ្នកលេងហ្គេម តែម្ដង។ ដោយខ្លួនពុំ ដែលលូកដៃ ក្នុងរឿង ស្មាតហ្វូនឡើយ ប៉ុន្តែថ្មីៗ នេះផងដែរ ក្រុមហ៊ុន មួយនេះ បានចេញនូវ ផលិតផល ថ្មីផងដែរ លើកនេះគឺ ទាក់ទងជាមួយ ស្មាតហ្វូន និងថេប្លេត វិញម្តង។

cover Final 1000x150 copy

ពោលគឺជា Razer Power Bank ដែលជាផលិតផល ថ្មីរបស់ Razer។ វាមានការ រចនាមក តូចងាយស្រួលដាក់តាម ខ្លួននិងមាន ស្លាកសញ្ញា Razer នៅចំខាងមុខ មើលទៅស្រស់ស្អាត ម្យ៉ាងដែរ។ វាត្រូវបាន ស្រោបឡើង ពីអាលុយមីញ៉ូម ផងដែរ ធ្វើអោយ Power Bank របស់ Razer ធ្ងន់បន្តិច ប៉ុន្តែ ក្នុងការជ្រុះ មិនងាយបាក់ បែកឡើយ។

pic 1 pic 2 pic 3

Razer Power Bank នេះមានរន្ធដោត ចំនួន ​2​ ផងដែរ វាមាន ជម្រើសច្រើន អោយយើង បានសាកថ្ម បានម្ដង 2 ឧបករណ៍ រួមមាន ស្មាតហ្វូន និង ថេប្លេត។ អ្វីដែលពិសេស នោះគឺវាមាន រន្ធដោត USB Type-C បន្ថែមទៀត ធ្វើអោយយើងអាច សាកថ្មជាមួយ កុំព្យូទ័រយួរដៃ បានទៀតផង។ សម្រាប់ ថាមពលថ្ម វិញ Razer Power Bank មានថាមពលថ្ម 12,800mAh ប្រភេទថ្ម Lithium-ion 46Wh។ ដូច្នេះវាអាច សាកថ្មបាន តែកុំព្យូទ័រយួរដៃ ស្ដើងតែ មួយប៉ុណ្ណោះ ប្រសិនចង់សាក ក្នុងការជំនួយ កុំព្យូទ័រយួដៃ របស់អ្នក សូមកុំសាកអ្វី ផ្សេងច្រើន ហើយចាំសាក កុំព្យូទ័រ យួរដៃនោះ។

pic 4 pic 5

ដូចមិត្តអ្នកអានដឹងស្រាប់ ហើយ Razer គឺជាក្រុមហ៊ុន ដ៏ល្បី និងផលិតផល មួយៗ របស់ក្រុមហ៊ុន មួយនេះ គឺមានតម្លៃ ថ្លៃ​ណាស់ ដូច្នេះហើយសម្រាប់ សមត្ថភាព ប៉ុននេះ នៃ Razer Power Bank នេះគឺ តម្លៃរបស់វា មិនថោក នោះឡើយ។ សម្រាប់តម្លៃ Razer Power Bank មួយនេះគឺ មានតម្លៃ ដល់ទៅ 149 ដុល្លារ។ សរុបមក នេះជា Power Bank ដែល តូចហើយស្ដើង គ្រាន់វាថ្លៃបន្តិច ប៉ុន្តែ​ប្រសិនបើ មិត្តអ្នកអាន ​ចង់រកនូវ Power Bank ណាអាច សាកថ្ម ជាមួយនឹង កុំព្យូទ័រយួរដៃ បាននោះគឺ Razer Power Bank ទាំងតូចរឹងមាំ ល្អ ងាយដាក់តាម ខ្លួនទៀតផង។

**សូមចុចត្រង់នេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

subscribe1-23

  • ដោយ: Visal
  • 11:16 AM, 24 February
  • ប្រភព: WCCF Tech
  • Tag: Accessories