ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    Apple ចេញរបាយការណ៍​ដល់​អ្នក​បង្កើត​កម្មវិធី​សំរាប់ Apple Watch ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​ហើយ​មុន​ខែកុម្ភៈ

Apple ចេញរបាយការណ៍​ដល់​អ្នក​បង្កើត​កម្មវិធី​សំរាប់ Apple Watch ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​ហើយ​មុន​ខែកុម្ភៈ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទោះបីជានាឡិកាឆ្លាតវៃ Apple Watch ដាក់លក់ជា​ផ្លូវ​ការណ៍​ក៏​មិន​ទាន់​គ្រប់​គ្រាន់​ដែរ ទាល់​តែ​ត្រូវ​ការ​កម្មវិធី​ពិសេសៗ ដែល​មាន​អត្ថ​ប្រយោជន៍​សំរាប់​ប្រើ​ជាមួយ​នាឡិកា​នេះ​ទើប​ប្រសើរ ដូច​នេះ​ក្រុមហ៊ុន Apple នៅ​តែ​សង្ឃឹម​ជឿ​ជាក់​លើ ពួក​អ្នក​បង្កើត​កម្មវិធី​ជាសំខាន់។

cover

យោងតាមពត៌មានដែលបានចេញផ្សាយប៉ុន្មានម៉ោង​មុន​នេះ​បន្តិច ដោយ​គេហទំព័រ​បរទេស​មួយ​បាន​បង្ហាញ​ថា ក្រុមហ៊ុន Apple បាន​ស្វែង​រក​សុទ្ធ​តែ​អ្នក​បង្កើត​កម្មវិធី​ជំនាញ ដែល​មាន​កេរិ៍្ត​ឈ្មោះ​ល្បីៗ និង​បទ​ពិសោធន៍​ខ្ពស់​មក​បង្កើត​កម្មវិធី​សំរាប់​នាឡិកា​ឆ្លាត Apple Watch របស់​ពួក​គេ​នេះ។ នៅ​ពេល​នេះ​មាន​ពាក្យ​ចចាម​អារ៉ាម​ចុង​ក្រោយ​បង្អស់​បាន​ចេញ​ផ្សាយ​ពី​ នាឡិកា​ឆ្លាត​នេះ​ថា​នឹង​ដាក់​លក់​នៅ​ខែ​មេសា ហើយ​ពត៌មាន​ដែល​យើង​បាន​ពាំនាំ​មក​នេះ​គឺ​ក្រុមហ៊ុន Apple បាន​ចេញ​របាយ​ការណ៍​ផ្ញើ​ទៅ​កាន់​អ្នក​បង្កើត​កម្មវិធី​សំរាប់​នាឡិកា​ឆ្លាត ​ទាំង​នោះ​ត្រូវ​រៀប​ចំ​ឲ្យ​បាន​រួច​រាល់​មុន​ថ្ងៃ​ទី 12 ខែកុម្ភៈ។ នេះ​ប្រហែល​ជា​ក្រុមហ៊ុន Apple ត្រូវ​ការ​សាក​ល្បង​ឲ្យ​បាន​ច្បាស់​លាស់​សិន មុន​ពេល​ចេញ​ប៉ុន្មាន​ខែ​ ទើប​ដាក់​ឲ្យ​ប្រើ​ប្រាស់​ហើយ​មើលទៅ។

1

នេះមិនមែនជាការភ្ញាក់ផ្អើលនោះទេ ដូចអ្វីដែលគ្រប់គ្នាបាន​ដឹង ក្រុមហ៊ុន Apple ពិត​ជា​ចង់​បាន​កម្មវិធី​មួយ​ចំនួន​សិន​មក​សាក​ប្រើ​ប្រាស់ ដើម្បី​ឲ្យ​ដឹង​ថា​វា​ដំនើរ​ការ​បាន​រលូន​នៅ​នាឡិកា​ឆ្លាត​របស់​ពួក​គេ​មុន​ សិន ដូច​នេះ​ទើប​នៅ​ពេល​ដែល​ដាក់​លក់​ជា​ផ្លូវ​ការ នាឡិកា​នេះ​អាច​ឲ្យ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​អតិថិជន។

  • ដោយ: Hong
  • 2:24 PM, 11 March
  • ប្រភព: MacRumors
  • Tag: នាឡិកាវៃឆ្លាត