ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    មិន​ស្រលាញ់​កាស AirPods ពណ៌​ស​មែន​ទេ? អ្នក​អាច​ជ្រើស​រើស 58 ពណ៌​ផ្សេង​ទៀតបាន

មិន​ស្រលាញ់​កាស AirPods ពណ៌​ស​មែន​ទេ? អ្នក​អាច​ជ្រើស​រើស 58 ពណ៌​ផ្សេង​ទៀតបាន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាស AirPods គ្មានខ្សែរបស់ Apple ចេញលក់ក្នុងទីផ្សារ អន្តរជាតិក្នុងតម្លៃ 159$ ប៉ុណ្ណោះ ដែលមានជម្រើស តែមួយពណ៌ សម្រាប់ជ្រើសរើស គឺពណ៌ស ដូច្នេះសម្រាប់អ្នក ដែលស្រលាញ់កាស AirPods តែមិនចូលចិត្ត ពណ៌ស​ ដោយហេតុថា វាមិនស្រស់ស្អាត អត់ទាក់ទាញ និងឆាប់ ប្រឡាក់នោះ អ្នកអាចជ្រើសរើស ពណ៌ដ៏ច្រើន ចំនួន 58 ពណ៌ផ្សេងទៀត ដែលអ្នក ពេញចិត្តបាន ដោយគ្រាន់តែ ចំនាយ 289$ ប៉ុណ្ណោះ។

1cover Final 1000x150 copy

ជាមួយកាស AirPods មានច្រើនពណ៌សម្រាប់ ជ្រើសរើសនេះ គឺអ្នកមិនទទួលបាន អ្វីក្រៅពីពណ៌ពិសេស នោះទេ រាល់ផ្នែករឹង របស់កាស AirPods ដែលចេញពី រោងចក្រគឺរក្សា នៅដដែល មានន័យថា អ្នកទិញកាស AirPods តាមពណ៌ចិត្ត ខ្លួនស្រលាញ់នេះ គឺប្រៀបបានដូច ទៅនឹងការ ប្រើប្រាស់កាស AirPods ពណ៌ស ធម្មតាដែរ ដោយខុសត្រង់ ពណ៌ប៉ុណ្ណោះ ដែលពណ៌ទាំងនោះ ត្រូវបាន ស្រោបព័ទ្ធ ជុំវិញតួខ្លួន របស់កាស និងប្រអប់ដាក់ កាសតែម្ដង ជាមួយនឹង វត្ថុធាតុដើមមាន គុណភាពខ្ពស់ មិនមែនជ័រស្រួយ នោះឡើយ។ ហេតុនេះ ទាំងគុណភាពតួខ្លួន និងគុណភាព សម្លេង ប្រព័ន្ធតភ្ជាប់នានា នៅតែរក្សា នៅដដែល។

2 3 4

ដូច្នេះសម្រាប់ប្រិយមិត្តកំពុងអានអត្ថបទពត៌មាននេះ ហើយចង់ ទិញកាស AirPods ដែលអាចជ្រើសរើស បានចំនួន 58 ពណ៌ផ្សេងទៀត ទៅតាមចិត្ត ស្រលាញ់នោះ អ្នកអាចធ្វើការ កុម្ម៉ង់ទិញ Online បានដោយ ខ្លួនឯងតាម រយៈគេហទំព័រ ខាងក្រោម៖

សម្រាប់តម្លៃ 289$ ប្រៀបធៀបជាមួយតម្លៃ 159$ អ្នកអាច ពិចារណាបាន ថាតើគួរ ប្រើពណ៌ស ឬប្រើទៅតាម ពណ៌ដែលខ្លួន ពេញចិត្ត? តែតម្លៃនៅ ស្រុកខ្មែរយើង កាសគ្មានខ្សែ AirPods មិនមែន មានតម្លៃ 159$ នោះទេ!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:11 AM, 24 February
  • ប្រភព: iPhone Hacks
  • Tag: Accessories