ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    ក្រុម​ហ៊ុន Chevrolet ចេញ​រថយន្ដស៊េរី​ថ្មីឆ្នាំ 2017 ល្បឿន​កប់ 318 គីឡូ​ម៉ែត​ក្នុងមួយ​​ម៉ោង

ក្រុម​ហ៊ុន Chevrolet ចេញ​រថយន្ដស៊េរី​ថ្មីឆ្នាំ 2017 ល្បឿន​កប់ 318 គីឡូ​ម៉ែត​ក្នុងមួយ​​ម៉ោង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្នុង​ឱកាសឆ្នាំ ថ្មី​នេះ​ផង​ដែរ ក្រុមហ៊ុន​ឡាន​នានា បាន​ចាប់ផ្ដើម ចេញ​បន្ដើរៗ​ហើយ​។ រួមមាន ក្រុមហ៊ុន Toyota; Audi, BMW ជាដើម ក្នុង​នោះ​ ផងដែរ មានក្រុមហ៊ុន Chevrolet ដោយថ្មីៗ នេះ​ក្រុមហ៊ុន មួយ​នេះ​ក៏​បានចេញនូវឡានស្ព័រថ្មី​មួយ​ ដែលអាចរត់បានល្បឿនលឿន​ ​គឺ​ម៉ូឌែល Chevy Camero ZL1 ស៊េរី​ឆ្នាំ 2017។

cover 0

 

Final 1000x150 copy

Chevy Camero ZL1 គឺជារថយន្ត ចេញថ្មី របស់ Chevrolet មានរូបរាងថ្មី មើលទៅ កាចម្យ៉ាងដែរ។ សម្រាប់រថយន្តនេះផងដែរមានកៅអីមួយ​ជួរប៉ុណ្ណោះ​ដោយសារ​ការតុបតែងមកជា​ឡានស្ព័រ​មាន​ល្បឿន​លឿន​គឺត្រូវការរាង ខ្លីបន្តិចហើយ។ ម្យ៉ាងវិញទៀតនោះ រថយន្តនេះគឺជារថយន្ត Automatic​គឺចូលលេខ​ដោយ​ស្វ័យប្រវត្តិ បាន 10​ លេខទៀតផង។ Chevy Camero Zl1 ថ្វីត្បិតតែវាមាន​រាង​តូច​មែន​ប៉ុន្តែ​ការ​ច្នៃប្រឌិត ដើម្បីបង្កើនកម្លាំង រថយន្តអោយលឿននោះគឺ រថយន្តនេះមាន បច្ចេកវិទ្យា supercharged 6.2L ហើយមានកម្លាំងម៉ាស៊ីន 8 រត់បានលឿននឹងល្អ និងមាន​ 650 នៃកម្លាំងសេះម៉ាស៊ីន។

1 2

អ្វីដែលពិសេសនោះរថយន្តនេះ គឺរត់បានលឿនខ្លាំង និង​កម្លាំងម៉ាស៊ីនធំទៀតនោះ ដូច្នេះហើយ មាន​កា​រ​បំពាក់ ទៅដោយបច្ចេកវិទ្យាទប់កម្ដៅទៀតផង នៅពេលដែលរត់យូរ និងមានល្បឿនលឿនគឺរថយន្តនេះ​ អាច​ទប់​កម្ដៅ​បាន​ល្អ​កុំ​អោយក្ដៅម៉ាស៊ីនខ្លាំង។ បន្ថែមទៀតនោះសម្រាប់ កម្លាំងម៉ាស៊ីនធំ​និងល្បឿន​លឿន​​ក្នុង​រថយន្ត គេក៏ធ្វើតេស្តនូវល្បឿនអោយដល់កប់ចង់ដឹងថារថយន្តនេះរត់បាន​ប៉ុន្មាននោះ។

pic 4

​រថយន្តនេះអាចរត់បានល្បឿនកប់តែម្ដង ត្រឹម 318 គីឡូម៉ែតក្នុងមួយម៉ោង។ រីឯតម្លៃរបស់ រថយន្តនេះ​វិញ​ក្រុមហ៊ុន Chevrolet បានដាក់តម្លៃចេញលក់​ហើយ ​ក្នុងតម្លៃ 63000​ ដុល្លារ សម្រាប់ ទីផ្សារ នៅ​អាមេរិច សម្រាប់​ប្រទេសកម្ពុជាយើងវិញនោះអាចមានតម្លៃថ្លៃជាងនេះទ្វេរដង។ សរុបមក​សេចក្ដីម​ក​រថយន្ត Chevy Camero ZL1 គឺជារថយន្តស្ព័រ ទាំងទំនើប​ ល្បឿលឿន និងតម្លៃ មិនខ្ពស់ខ្លាំង​ទៀត​នោះ​គឺសាក សម្រាប់អ្នកមានលុយច្រើនចូលចិត្ត នូវរថយន្តស្ព័រកៅអីពីរនោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:34 PM, 23 February
  • ប្រភព: Techno Buffulo
  • Tag: យានយន្ត