ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Snapchat ដាក់​លក់​វ៉ែនតា​មាន​កាមេរ៉ា​អាច​ថត​បាន 115 ឌឺក្រេ ហើយ​ជាមួយ​នឹង​តម្លៃ 130$

Snapchat ដាក់​លក់​វ៉ែនតា​មាន​កាមេរ៉ា​អាច​ថត​បាន 115 ឌឺក្រេ ហើយ​ជាមួយ​នឹង​តម្លៃ 130$

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗនេះ Snapchat បានដាក់លក់ វ៉ែនតារបស់ខ្លួន ដែលមានបំពាក់ មកជាមួយនឹង កាមេរ៉ាមាន សមត្ថភាព មិនធម្មតា និងមើលទៅ ថែមទាំងទាន់ សម័យទៀត ជាមួយនឹងតម្លៃ 129,99$។ វាមាន ឈ្មោះថា Spectacles ហើយបើនិយាយ ពីសមត្ថភាព របស់វា គឺវាអាច ការពារពន្លឺ ព្រះអាទិត្យផង និងអាច ថតវីដេអូ បាន រយៈពេល 10 វិនាទីផង ហើយយើង ក៏អាចកំណត់ បន្ថែមដល់ 30 វិនាទី បានទៀត ផងដែរ។

Cover Final 1000x150 copy

ចំពោះកាមេរ៉ាដែលបានភ្ជាប់នេះ មានឡេនទំហំ 115 ឌឺក្រេ ដែលជិតស្មើនឹង អ្វីដែលភ្នែក របស់មនុស្សយើង អាចមើលឃើញ។ ហើយកាន់តែ ពិសេសទៅ ទៀតនោះ ថាមពលថ្ម របស់វា ក៏កាន់បានយូរ ថែមទៀត ផងដែរ ដែលអាចប្រើ បានពេញមួយថ្ងៃ ព្រមទាំងបាន​ បំពាក់មក ជាមួយនឹង បច្ចេកវិទ្យាធន់ មិនជ្រាបទឹក ទៀតផង។

វាអាចប្រើប្រាស់ ជាមួយនឹង ស្មាតហ្វូន Android ក៏បាន iOS ក៏បាន តាមរយៈកម្មវិធី ថ្មីមួយរបស់ Snapchat គឺកម្មវិធី Snapchat Memories ដោយភ្ជាប់ តាមប្រព័ន្ធ Wi-Fi។ ដូចនេះប្រសិនបើ អ្នកទាំងអស់គ្នា មានចំណាប់អារម្មណ៍ អាចធ្វើការ Order ពីវេបសាយ ផ្លូវការ របស់វាបាន ដែលមាន អាស័យដ្ឋាន www.spectacles.com

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 11:30 AM, 23 February
  • ប្រភព: Snapchat
  • Tag: Accessories