ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ឥឡូវ​នេះ Instagram អាច​អោយ​អ្នក​ប្រើ​ប្រាស់ អាច​បង្ហោះ​រូប​ម្តង 10 បាន​ហើយ!

ឥឡូវ​នេះ Instagram អាច​អោយ​អ្នក​ប្រើ​ប្រាស់ អាច​បង្ហោះ​រូប​ម្តង 10 បាន​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មុខងារមួយដែល Instagram បានសន្យាថា នឹងបញ្ចេញដល់ អ្នកប្រើប្រាស់ ខ្លួននោះ ពេលនេះ ត្រូវបាន បញ្ចេញអោយ ប្រើប្រាស់ជា សាធារណៈហើយ ដោយនៅក្នុង ពេលនេះ អ្នកប្រើប្រាស់ ទាំងអស់ អាចធ្វើ ការបង្ហោះរូប បានច្រើន នៅក្នុងពេល តែមួយហើយ។

Cover Final 1000x150 copy

ដើម្បីបង្ហោះ គឺយើងគ្រាន់តែ ចុចលើប៊ូតុង Multi ហើយចាប់ផ្តើម រើសរូប ដែលយើងពេញចិត្ត និងចង់បង្ហោះ គឺជាការស្រេច តែម្តង។ ជាងនេះទៅទៀត ក្នុងនោះ យើងក៏អាច Edit រូបភាព ឬវីឌេអូ បន្ថែមពីលើទៀត ផងដែរ ដើម្បីកែអោយ វាកាន់តែទាក់ទាញ បន្ថែមទៀត។

1 2

ដូចនេះ ប្រសិនបើ អ្នកទាំងអស់គ្នា មានចំណាប់អារម្មណ៍នោះ សូមធ្វើការ អាប់ដេតកម្មវិធី Instagram នៅក្នុង Playstore និង Appstore ទៅកាន់ជំនាន់ចុង ក្រោយសិនណា។ តែក៏សូម បញ្ជាក់ថា ពេលនេះ មុខងារនេះ កំពុងតែ បើកអោយដំណើរការ ហើយ គ្រាន់តែ ពេលនេះ វារាងយឺត សម្រាប់ គណនី មួយចំនួនបន្តិច ដូច្នេះហើយ សូមអត់ធ្មត់ តិច​សិនណា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Mai
  • 10:48 AM, 23 February
  • ប្រភព: The Next Web
  • Tag: កម្មវិធី & ហ្គេម