ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    AMD ចេញ CPU ជំនាន់​ថ្មី​ឈ្មោះ​ថា Ryzen កាន់​តែ​ខ្លាំង និង​តម្លៃ​ធូរ​ថ្លៃ​បំផុត! ល្អ​សម្រាប់ Gamer!

AMD ចេញ CPU ជំនាន់​ថ្មី​ឈ្មោះ​ថា Ryzen កាន់​តែ​ខ្លាំង និង​តម្លៃ​ធូរ​ថ្លៃ​បំផុត! ល្អ​សម្រាប់ Gamer!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

CPU ម៉ាក AMD នៅស្រុកខ្មែរយើងពុំទទួលបានការ ចាប់អារម្មណ៍ច្រើន ពីសំណាក់អ្នក ប្រើប្រាស់នោះទេ ហើយវាក៏ក្លាយ ទៅជាទម្លាប់ទៅ ហើយដែល CPU ម៉ាក AMD មិនអាចយកឈ្នះ ឬប្រកួតប្រជែងក្នុងទីផ្សារ ជាមួយនឹងម៉ាក Intel បាន តែមិនមែន មានន័យថាគ្មាន អ្នកប្រើ CPU របស់ AMD នោះទេ មានដែរ តែវាមាន តិចតួចប៉ុណ្ណោះ ចំនែកឯក្រៅ ប្រទេសវិញ AMD ក៏មិនអន់ខ្លាំង ដូចនៅស្រុក យើងដែរ មានន័យថាអ្នក ប្រើប្រាស់មានចំនួន ច្រើនគួរសម ព្រោះតម្លៃ CPU របស់វាធូរ ថ្លៃជាង Intel ចំនែកកម្លាំង គឺខ្លាំងអាចទទួលយក បានទៀតផង។

1 Final 1000x150 copy

បានជាដូច្នេះហើយ AMD នៅតែបន្តផលិតឈីប CPU របស់ខ្លួនចេញលក់ ជាបន្តបន្ទាប់ ដេញពីមួយជំនាន់ ទៅមួយជំនាន់ ធ្វើឲ្យក្រុមហ៊ុន ផលិត Motherboard ឬ Mainboard ជាច្រើន បន្តផលិត Board របស់ខ្លួន ឲ្យស៊ីគ្នា អាចប្រើប្រាស់ ជាមួយឈីប​ថ្មីៗ របស់ AMD បាន។ ជាក់ស្ដែងកាលពី ម្សិលមិញ AMD បានប្រកាស ចេញនូវ CPU ជំនាន់ថ្មីចំនួន 3 ម៉ូឌែលផ្សេង ទៀតហើយ ដែលសុទ្ធសឹង ជាឈីបជំនាន់ថ្មី វាមានឈ្មោះហៅ ជាផ្លូវការថា Ryzen មានដូចជា Ryzen 3, Ryzen 5 និង Ryzen 7 ដោយកម្លាំងរបស់វា ខុសគ្នាទៅតាម លេខដូចពពួក Intel Core i3, Core i5 និង Core i7 អញ្ចឹងដែរ តែគួរឲ្យស្ដាយ ដោយក្ដារដំបូង សម្រាប់ដើមឆ្នាំ 2017 នេះ AMD សម្រេចចិត្តប្រកាស ចេញតែ Ryzen 7 មុនគេប៉ុណ្ណោះ ចំនែកឯ Ryzen 3 និង 5 នឹងត្រៀមចេញ ក្នុងឆ្នាំនេះ តែពុំទាន់ច្បាស់ថា ថ្ងៃខែណា នោះទេ។

2 3

Ryzen 7 ស្ថិតនៅក្នុងត្រកូលថ្មីរបស់ AMD ដែលវាគឺជា CPU លំដាប់កំពូលដែល ចែកចេញជា 3 ម៉ូឌែលសម្រាប់ ឲ្យអតិថិជនធ្វើការ ជ្រើសរើសជាមួយ លេខសំគាល់ ដូចខាងក្រោម៖

  • AMD Ryzen 7 – 1800X
  • AMD Ryzen 7 – 1700X
  • AMD Ryzen 7 – 1700

ទាំង 3 លេខនេះវាមានកម្លាំងខុសគ្នា ទៅតាមទំហំទឹកប្រាក់ដែល អ្នកហ៊ានចំនាយ ដោយ 1800X គឺជាម៉ូឌែល កប់ជាងគេ វាប្រើប្រាស់គ្រាប់ Core ដល់ទៅ 8 និងមានបច្ចេកវិទ្យា Hyperthreading ធ្វើឲ្យ Core ទាំងនោះឡើង ដល់ទៅ 16 Cores រត់នៅក្នុង ល្បឿនធម្មតា 3.6GHz និងបង្កើនល្បឿន ទៅដល់ 4.0GHz ថែមទៀត ដោយប្រើមុខងារ Boost Clock Speed ដោយការធ្វើតេស្ដល្បឿន ឃើញថា Ryzen 7 – 1800X ខ្លាំងជាង Intel Core i7 – 6900K ចំនួន 9% ខណៈឈីប AMD នេះមានតម្លៃ ត្រឹមតែ 499$ ប៉ុណ្ណោះ ពេលវាប្រកាសចេញ លក់ក្នុងទីផ្សារ រីឯ Intel 6900K តម្លៃដល់ទៅ 1050$ ឯណោះ។

4

សម្រាប់ Ryzen 7 – 1700X វិញវាក៏មាន Core ចំនួន 8 គ្រាប់និង 16 Threads ដូចគ្នា ជាមួយនឹងកម្លាំង ភ្លើងស៊ីត្រឹម 95W ប៉ុណ្ណោះ មានសមត្ថភាព រត់ក្នុងល្បឿន 3.4GHz និងបង្កើនឡើង ដល់ 3.8GHz ដោយកម្លាំង របស់វា ខ្លាំងជាង Intel Core i7 – 6900K ចំនួន 4% និងខ្លាំងជាង Intel Core i7 – 6800K ដល់ទៅ 39% ឯណោះ ជាមួយនឹងតម្លៃ ត្រៀមចេញលក់ ត្រឹមតែ 399$ ប៉ុណ្ណោះ។ ចុងក្រោយ គេគឺ Ryzen 7 – 1700 ជាម៉ូឌែល ធូរថ្លៃជាងគេក្នុង 3 ម៉ូឌែលនេះ វាក៏មាន Core ចំនួន 8 គ្រាប់ដូចគ្នា ជាមួយនឹង Thread ចំនួន 16 ស៊ីភ្លើង 65W រត់ក្នុងល្បឿន 3.0GHz និងបង្កើនឡើង ទៅដល់ 3.7GHz ផងដែរ ហើយអ្វីដែល ពិសេសនោះ គឺវា ម៉ូឌែលលេខ 1700 របស់ AMD នេះវាលឿន ជាង Intel Core i7 – 7700K កំពុងពេញនិយម នាពេលបច្ចុប្បន្ន នេះដល់ទៅ 46% នៅពេលធ្វើ តេស្ដមុខងារ Multi-threaded ជាមួយនឹងតម្លៃ ត្រៀមចេញលក់ 329$ ប៉ុណ្ណោះ។

គួរបញ្ជាក់ប្រាប់ប្រិយមិត្តនិយមលេងកុំព្យូទ័រមានដូចជា Gamer, Designer, Architecture និងមានតម្រូវការ កុំព្យូទ័រខ្លាំងៗ ផ្សេងទៀតថា AMD នឹងចាប់ផ្ដើម បើកឲ្យអតិថិជន ខ្លួនកុម្ម៉ង់ទុកមុន (Pre-Order) នៅថ្ងៃទី 2 ដើមខែ កុម្ភៈ ឆ្នាំ 2017 ខាងមុខឆាប់ៗ នេះឯង ដូច្នេះតើ ត្រកូល Ryzen ថ្មីនេះអាចទាក់ទាញ ចិត្តរបស់អ្នក មិនឲ្យ ទិញឈីប CPU របស់ Intel បានឬក៏យ៉ាង ណានោះ អ្នកអាច ស្រាវជ្រាវបន្ថែម ជុំវិញ Specification របស់ CPU នីមួយៗហើយ ប្រៀបធៀបគ្នាជាមួយ នឹងកម្លាំង ក៏ដូចជាតម្លៃក្នុងទីផ្សារ ជាក់ស្ដែងបាន ព្រោះថា AMD មិនអន់នោះទេ គ្រាន់តែនៅស្រុកខ្មែរ យើងនិយមប្រើ អ្វីតាមគ្នា តែប៉ុណ្ណឹង។

5

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:27 AM, 23 February
  • ប្រភព: AMD
  • Tag: កុំព្យូទ័រ