ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    ក្រុមហ៊ុនអាកាសចរណ៍ Qantas ជ្រើស​រើស Gear VR ចែក​រំលែក​ការ​កំសាន្ត​ពិតៗ​ជាមួយ​អ្នកដំនើរ!

ក្រុមហ៊ុនអាកាសចរណ៍ Qantas ជ្រើស​រើស Gear VR ចែក​រំលែក​ការ​កំសាន្ត​ពិតៗ​ជាមួយ​អ្នកដំនើរ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុនអាកាសចរណ៍ Qantas នៅអូស្ត្រាលីបានប្រកាស​ពី​ជើង​ហោះ​ហើរ​កំសាន្ត​ថ្មី​សំរាប់​អ្នក​ដំនើរ​ ថា្នក់​ដំបូង​របស់​ខ្លួន រួម​ជាមួយ​បទ​ពិសោធន៍​ថ្មី។ ជើង​ហោះ​ហើរ អ្នក​ដំនើរ​ថ្នាក់​ដំបូង​ចាប់​ផ្តើម​ពី​ចំនុច​ស៊ីដនី និង​មែលប៊ន ទៅ​កាន់​ឡូស អេនចេលេស ដោយ​ធ្វើ​ដំនើរ​តាម​រយៈ​យន្តហោះ​ធុន​ធំ AirBus A380 ហើយ​ពួក​គេ​បាន​ជ្រើស​រើស​ឧបករណ៍ Samsung Gear VR សំរាប់​ឲ្យ​អ្នក​ដំនើរ​ប្រើ​ប្រាស់​ទៀតផង។

cover

ជើងហោះហើរបែបកំសាន្តនេះនឹង​ដំនើរការរយៈពេល 3 ខែសិន ហើយ​ក្រុមហ៊ុន​អាកាស​ចរណ៍ Qantas មួយ​នេះ​នឹង​ចាត់​បុគ្គលិក​ចាំ​ស្រង់​មតិ​របស់​អ្នក​ប្រើ​ទាំង​នោះ ដើម្បី​ឲ្យ​ដឹង​ពី​ការ​ពេញ​ចិត្ត ឬ​មិន​ពេញ​ចិត្ត​ទាក់​ទង​នឹង Gear VR នេះ ហើយ​ក៏​ជា​ឱកាស​ដែល​អាច​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាកាស​ចរណ៍​នេះ​កាន់​តែ​មាន​ភាព ​ទាក់​ទាញ។ ជា​ពិសេស​នោះ​ក្រុមហ៊ុន Qantas នេះ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន Jaunt ដើម្បី​ឲ្យ​ពួក​គេ​បង្កើត​មាតិកា​រស់​រវើក​ដែល​រួម​បញ្ចូល​ទាំង​មុខងារ​ កំសាន្ត​ផ្សេងៗ​សំរាប់​ប្រើ​ប្រាស់​ជាមួយ Gear VR នេះ​ផងដែរ។

បន្តទៀតថា ក្រុមហ៊ុន Samsung ក៏មានគំរោងចំណាយដើម​ទុន​លើ​ឱកាស​នេះ ហើយ​បាន​និយាយ​ថា “ពួក​យើង​ជឿ​ជាក់​ថា Samsung Gear VR នឹង​បើក​ពិភព​ថ្មី​សំរាប់​អ្នក​ធ្វើ​ដំនើរ​ជាមួយ​ក្រុមហ៊ុន​អាកាស​ចរណ៍ Qantar ដែល​ពួក​គេ​នឹង​ទទួល​បាន​បទ​ពិសោធន៍​នៃ​បច្ចេក​វិទ្យា​ពិត​ដោយ​ពួក​គេ​ ផ្ទាល់” យោង​តាម Samsung Electronics Australia ។

សូមទស្សនាវីដេអូខាងក្រោម៖

សំរាប់ Samsung Gear VR នេះនឹងដាក់ឲ្យប្រើប្រាស់​ជាមួយ Galaxy Note 4 តែ​ម្តង ហើយ​នឹង​មាន​វត្តមាន​ក្នុង​ក្រុមហ៊ុន​អាកាស​ចរណ៍​នេះ​នៅ​ពាក់​កណ្តាល​ខែ​ កុម្ភៈ ហើយ​នៅ Los Angeles នៅ​ពាក់​កណ្តាល​ខែ​មីនា ដូច​នេះ​អ្នក​ដំនើរ​ថ្នាក់​ដំបូង​របស់​ពួក​គេ​ប្រាកដ​ជា​ទទួល​បាន​បទ​ ពិសោធន៍​បច្ចេក​វិទ្យា​ថ្មី​ដ៏​អស្ចារ្យ​មួយ​នេះ ហើយ​ការ​ធ្វើ​ដំនើរ​កំសាន្ត​ដោយ​រីក​រាយ​ទៀតផង។

 

 
  • ដោយ: Hong
  • 12:02 PM, 11 March
  • ប្រភព: Gizmodo Australia
  • Tag: នាឡិកាវៃឆ្លាត