ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    ថេប្លេត Galaxy Tab S3 អាច​នឹង​មាន​រូប​រាង​សាមញ្ញ ប៉ុន្តែ​មាន​លក្ខណៈ​សម្បត្តិ​ក៏​ខ្លាំង​គ្រាន់​បើដែរ

ថេប្លេត Galaxy Tab S3 អាច​នឹង​មាន​រូប​រាង​សាមញ្ញ ប៉ុន្តែ​មាន​លក្ខណៈ​សម្បត្តិ​ក៏​ខ្លាំង​គ្រាន់​បើដែរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Samsung ទើបតែ បានបង្ហើបអោយដឹង ​នូវថ្ងៃ​ចេញ Samsung Galaxy Tab S3 រួចមកហើយ នៅប៉ុន្មានសប្ដាហ៍ កន្លងមកនេះ។ ដោយខ្លួន នឹងប្រកាសចេញ Galaxy Tab S3 នៅប៉ុន្មានថ្ងៃ ខាងមុខទៀត នេះហើយ ក្នុងព្រឹត្តិការណ៍ ពិព័រ MWC 2017។

cover Final 1000x150 copy

មុននឹងដល់ថ្ងៃ ចេញនេះផងដែរ ក៏មានការ លេចចេញរូបរាង Samsung Galaxy Tab S3 បន្ដើរៗ ហើយមិនត្រឹម តែប៉ុណ្ណោះ ក៏បានលេច លក្ខណៈសម្បត្តិ ទៀតផង។ ដោយការ លេចចេញ រូបរាងនោះ គឺលេចចេញជា ការថត បង្ហាញ ពីប្រវែងតែម្ដង និងទំហំរូបរាង ទាំង ស្រុង ជាពិសេស គឺមាន Logo អក្ស Samsung បញ្ជាក់ យ៉ាងច្បាស់ទៀតផង។ សម្រាប់ លក្ខណៈសម្បត្តិវិញនោះ គឺក្រុមហ៊ុន Samsung អាចនឹងការ ធ្វើអោយ កម្លាំងម៉ាស៊ីន ស្រដៀងនឹង កំពូល ស្មាតហ្វូននានា អញ្ចឹង។

pic 1

ដើម្បី អោយទាន់សម័យ កម្លាំងម៉ាស៊ីន ខ្លាំង ដូចទៅនឹង Tablet ខ្លាំងៗ ពីក្រុមហ៊ុន នានា នោះ ក្រុមហ៊ុន Samsung ប្រហែល នឹងអាច ប្រើប្រាស់ បន្ទះឈីប CPU ខ្លាំង ដែលភាគច្រើន  ស្មាតហ្វូនកំពូល ច្រើនតែ ប្រើប្រាស់នោះ គឺ Snapdragon 820​ តែម្ដង ដែលបន្ទះឈីបនេះ ថ្វីត្បិតតែ មិនមែនស៊េរី ចុងក្រោយមែន តែវាខ្លាំង។

pic 2

សម្រាប់លក្ខណៈ សម្បត្តិផ្សេងៗ ទៀតនោះ Samsung Galaxy Tab S3 គឺអាចនឹងមានការ ភ្ជាប់មុខងារមួយ ដែលតភ្ចាប់ ក្ដារចុច បន្ថែមផងដែរ និងអ្វីដែល អស្ចារ្យនោះគឺ អាចនឹងមាន ភ្ជាប់ ជាមួយ ប៊ិច S Pen ដែលជាប៊ិចដ៏ ទំនើបក្នុងត្រកូល Galaxy Note។ សរុប នេះគ្រាន់ជា ការបែកធ្លាយ ជាពត៌មាន អោយយើងដឹង បណ្ដោះអាសន្ន សិនប៉ុណ្ណោះ គឺមិនទាន់យក ជាការនៅឡើយ នោះទេ ដូច្នេះ ប្រសិនបើចង់ដឹង ច្បាស់នូវ រូបរាងពិត លក្ខណៈសម្បត្តិពិសេស យ៉ាងណានោះ ទាល់តែចាំមើល ទាំងអស់គ្នា នៅព្រឹត្តិការណ៍ MWC 2017 ដែលជា ព្រឹត្តិការពិព័រ Samsung​ នឹង ត្រូវចេញ Galaxy Tab S3 នេះឯង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 12:11 PM, 21 February
  • ប្រភព: WCCF Tech
  • Tag: ថេបប្លេត