ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    EOS M6 ចេញ​ថ្មី តូច​តែ​ខ្លាំង កាន់​តែ​ទំនើប និង​តម្លៃ​​ក្រោម 1000$

EOS M6 ចេញ​ថ្មី តូច​តែ​ខ្លាំង កាន់​តែ​ទំនើប និង​តម្លៃ​​ក្រោម 1000$

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប៉ុន្មានថ្ងៃកន្លង​ទៅ​ថ្មីៗ​នេះ Canon បាន​បញ្ចេញ​អាវុធ​ថ្មី​សម្រាប់​ជំនួស​អាវុធ​ស៊េរី​ចាស់​របស់​ខ្លួន​ហើយ ដោយ​ក្នុង​នោះ​រួម​មាន​ម៉ូឌែល EOS 77D និង EOS 800D ដែលសុទ្ធសឹងជាកាមេរ៉ាពពួក DSLR មាន​សមត្ថភាព​ខ្លាំងជាងមុន ផ្ដោតសំខាន់ទៅលើមុខងារ Focus ជាមួយនឹងតម្លៃខុសគ្នា​ទៅ​តាម​សមត្ថភាព​ផ្ទាល់។ ជាង​នេះទៅទៀត Canon ក៏នៅមានខ្សែស្រឡាយដេញត្រកូលមួយទៀតគឺ EOS M ដែលឆ្នាំ 2017 នេះ Canon បាន​ប្រកាសចេញជាផ្លូវការនូវ EOS M6 ស៊េរីថ្មី ជាមួយនឹងការផ្ដូររូបរាងថ្មី អមមក​ជាមួយ​នឹង​សមត្ថភាពកាន់តែខ្លាំងជាងមុនផងដែរ សាកសមបំផុតសម្រាប់អ្នកចង់បានកាមេរ៉ាមានតួខ្លួនតូច អាច​ដើរតួជាពពួក Digital ផង និងកាត់ទៅរក DSLR ផងដែរ។

1 2

Final 1000x150 copy

EOS M6 មានរូបរាងតូចជាមួយនឹងវិមាត្រសរុបត្រឹម 112 x 68 x 45 មីលីម៉ែត្រ ជាមួយទម្ងន់សរុប 343 ក្រាម (មិនរាប់បញ្ចូលកែវលែន) មានតួខ្លួនស្រោបឡើងដោយស្បែកនៅចំនុចពិសេសៗមួយចំនួនដូចក្នុងរូប ធ្វើឲ្យមានភាពងាយស្រួលចាប់កាន់ប្រើប្រាស់ ពិសេសដាក់តាមខ្លួនសាកសមសម្រាប់បុរស និងស្ត្រី​ស្ពាយ​តាម​ខ្លួនប្រើប្រាស់។ លក្ខណៈពិសេសរបស់ EOS M6 ថ្មីនេះគឺថា វាប្រើប្រាស់សេនស័រ CMOS ប្រភេទ APS-C ទំហំ 22.3 x 14.9 មីលីម៉ែត្រ សម្រាប់ចាប់យករូបភាព និងវីដេអូ ធ្វើឲ្យគុណភាពរូបភាព និង​វីដេអូ ដែល​បាន​ផលិតឡើងចេញពីកាមេរ៉ានេះមានគុណភាពខ្ពស់ដូចពពួក DSLR ធុនមធ្យមផងដែរ អគុណ​ទៅដល់សេនស័រ CMOS និង Processor ពពួក Digic 7 ជំនាន់ថ្មី មាន​សមត្ថភាព​ថត​យក​រូបភាព​ក្នុង​ទំហំ 24 មេហ្គាភិចសែលរបស់វា ជាមួយនឹងលក្ខណៈសម្បត្តិពិសេសៗដូចខាងក្រោមនេះ៖

  • កម្រិតពន្លឺ ISO ចាប់ពី 100 ឡើងទៅ 25600
  • ថតរូបជាប្រភេទ File RAW បាន
  • មាន White Balance ចំនួន 6 ជម្រើសផ្សេងៗគ្នា
  • ចំនុច Focus មានដល់ទៅ 49 ចំនុច
  • អាចផ្លាស់ប្ដូរកែវលែនជាប្រភេទ EF-M បាន
  • អេក្រង់ Touchscreen ទំហំ 3 អ៊ីញ ជាប្រភេទ TFT LCD មាន dot ដល់ទៅ 1,040,000 (អាចកាច់ចុះឡើងបាន)
  • ល្បឿន Shutter Speed យូបំផុត 30 វិនាទី
  • ល្បឿន Shutter Speed លឿនបំផុត 1/4000 វិនាទី
  • ល្បឿនថតរូបចំនួន 9 សន្លឹកក្នុង 1 វិនាទី
  • សមត្ថភាពថតវីដេអូបានកម្រិតត្រឹម FullHD ឬ 1080p ល្បឿន 60/30/24 fps
  • មានរន្ធ HDMI
  • រន្ធ USB 2.0
  • មុខងារ WiFi
  • មុខងារ NFC និង Bluetooth

EOS M6 មានមុខងារថតរូបច្រើនប្រភេទ មានន័យថាអ្នកមិនចេះប្រើប្រាស់កាមេរ៉ាក៏អាចប្រើវាដើម្បីថតរូប និងវីដេអូបានដែរ ពិសេសនោះសម្រាប់អ្នកចង់បាន ViewFinder អ្នកអាចទិញឧបករណ៍ Optic ViewFinder បានហើយយកមកបំពាក់ជាមួយម៉ាស៊ីនវាផ្ទាល់ ដើម្បីទទួលបានបទពិសោធន៍​ពេញ​ទំហឹង​ដូច​ការ​ប្រើប្រាស់ពពួក DSLR ផងដែរ។ សម្រាប់តម្លៃវិញ Canon EOS M6 នឹងត្រៀមចេញលក់ក្នុង​ទីផ្សារ​នៅខែមេសាខាងមុខនេះឯង ជាមួយតម្លៃដូចខាងក្រោម៖

  • EOS M6 Body (មានតែតួខ្លួន) តម្លៃប្រហែល 779$
  • EOS M6 មានកែវលែន 15-45mm តម្លៃ 899$
  • EOS M6 មានកែវលែន 18-150mm តម្លៃ 1279$

តម្លៃនេះគឺជាតម្លៃក្នុងទីផ្សារអន្តរជាតិ ហើយបើមកដល់ស្រុកខ្មែរវាអាចនឹងថ្លៃជាងនេះបន្តិច ដូច្នេះ​សម្រាប់​ប្រិយ​មិត្ត​កំពុងស្វែងរកកាមេរ៉ាពពួកត្រកូល M របស់ Canon ជាមួយនឹងរូបរាងរចនាបថតូចនោះ M6 គឺជា​ជម្រើស​ល្អបំផុតមួយ តែបើអ្នកគិតថានៅចាញ់ DLSR ធុនកណ្ដាលនោះ ជ្រើសរើសយក 800D ឬ 77D ក៏​បានទៅតាមទឹកប្រាក់ដែលអ្នកមានផ្ទាល់។

3 4 5 6cover 7

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 1:58 PM, 17 February
  • ប្រភព: SlashGear
  • Tag: កាម៉េរ៉ា