ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Asus ដាក់​បង្ហាញ​ម៉ាស៊ីន Router Gaming មាន​សេវា និង​ល្បឿន​ខ្លាំង

Asus ដាក់​បង្ហាញ​ម៉ាស៊ីន Router Gaming មាន​សេវា និង​ល្បឿន​ខ្លាំង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Asus គឺជា​ក្រុម​ហ៊ុន ជំនាញ និង​ល្បី​ល្បាញ​​ផ្នែក កុំព្យូទ័រ​មួយ មិនថា​ កុំព្យូទ័រ ធម្មតា រឺ កុំព្យូទ័រ យួរដៃ និង Gaming​ ក៏​ដោយ។ ក្រុម​ហ៊ុន Asus មិន​ដែលប​ង្អង់​នូវ​ការពង្រីក មុខជំនួញវិស័យកុំព្យូទ័រ ឡើយ និយាយ រួម​ទៅ អ្វីអោយតែទាក់ទងខាងផ្នែកកុំព្យូទ័រ មិនថា keyboard ក្រាហ្វិកកាត Monitor និង Mouse នោះ​ទេ។

cover

Final 1000x150 copy

ថ្មីៗនេះផងដែរ  ក្រុមហ៊ុន Asus ទើបតែប្រកាសចេញនៅ ម៉ាស៊ីន Router Gaming ថ្មី មួយទៀតហើយ ដែលមានម៉ូឌែល Asus DSL-AC88U Gaming។ ម៉ាស៊ីន Router​ មួយនេះផងដែរ ក្រុមហ៊ុន Asus បាន​​ធ្វើ​ការរចនាឡើង  ជាប្រភេទ  Gaming តែម្ដង។ ​ក្រុមហ៊ុន Asus ផ្ដោតសំខាន់ទៅនឹងការ លេងហ្គេម តាម​អ៊ីនធឺណេត ដោយវាមានលក្ខណៈ អូសល្បឿនលឿនល្អ ក្នុងការលេងហ្គេម អនឡាញយូរ មិនទាក់​ឡើយ​។ បើនិយាយពីសមត្ថភាព របស់វានោះគឺជា ប្រើប្រាស់ បច្ចេកវិទ្យា អូស ល្បឿនលឿន ADSL2/2+  និង ទំហំ​សេវាល្បឿន 5GHz និង 2.4Ghz។

pic 1

សម្រាប់  ល្បឿន 5GHz នោះគឺបំពាក់ ដោយ បច្ចេកវិទ្យា NitroQAM វាអាចជួយ អោយល្បឿន​អ៊ីនធឺណេតបន្ថែមពី 1734Mbps ទៅ 2167Mbps និង 2.4Ghz វិញ វាអាច ឡើងល្បឿនពី 800Mbps ទៅ 1000Mbps។  មិនត្រឹមតែប៉ុណ្ណោះវាធ្វើការបំឡែង ល្បឿនក្នុងការ លេងហ្គេម អូសបានកម្លាំង Bandwidth ទៅ​ដល់ 3167Mbps​ ដូច្នេះហើយធ្វើការអោយយើងលេងហ្គេម​គឺមិនងាយ ទាក់ឡើយ និង​អាច​​ធ្វើការ មើល វីដេអូ តាមអ៊ីនធើណេត​កម្រិត 4K វិញនោះក៏បានផងដែរ។ សរុបមក សេចក្ដី ម៉ាស៊ីន Router​ នេះខ្លាំងសាកសមនឹងអ្នក តរភ្ជាប់ អ៊ីនធឺណេតល្បឿនលឿន វាអាច​ជួយ​ក្នុង​ការ​លេង​ហ្គេម​អន​ឡាញ​មិនទាក់ និងសេវាខ្លាំងទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 1:36 PM, 17 February
  • ប្រភព: Techpowerup
  • Tag: Accessories