ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    iPhone 8 នឹង​អាច​ប្រើ​អេក្រង់​កម្រិត 2K ដង់​ស៊ី​តេ​អេក្រង់ 521ppi ដែល​ច្បាស់​និង​ម៉ត់​មែនទែន

iPhone 8 នឹង​អាច​ប្រើ​អេក្រង់​កម្រិត 2K ដង់​ស៊ី​តេ​អេក្រង់ 521ppi ដែល​ច្បាស់​និង​ម៉ត់​មែនទែន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការចេញ ពត៌មានលេចធ្លាយ កាន់តែច្រើនទៅៗ​ហើយពី iPhone 8 គឺចេញមិនឈប់ឈរ សោះឡើយ។ សង្ស័យ តែ​ Apple​ ចង់ប្រកួតប្រជែង ជាមួយ នឹង Samsung ដើរអោយទាន់ នោះ គឺអាចនឹងរំលង iPhone 7S ក៏ថាបានដែរ។ លោក Ming-Chi kuo គឺជាអ្នក ជំនាញវិភាគ ពត៌មានបច្ចេក វិទ្យានៃ ប្រទេសជប៉ុន រូបលោកធ្លាប់ សន្និដ្ឋានម្ដងហើយ អំពីការពង្រីក អេក្រង់ របស់ iPhone 8 និង Apple បំបាត់ ប៊ូតុង Home។

cover Final 1000x150 copy

ហើយថ្មីៗ នេះផងដែរ ក៏បានលេចចេញរូបគម្រូ គម្រោងនៃការ ពង្រីកអេក្រង់ iPhone 8 តែម្ដង ប៉ុន្តែការ លេចចេញ រូបភាពគឺបាន មកពីលោក Kuo​ ជាអ្នកវិភាគ នេះតែម្ដង។ ដោយរូបភាព គម្រូអេក្រង់ របស់ iPhone 8 មើលទៅធំ​គ្មាន គែម ជាពិសេស នោះ អាចនឹងមាន ដង់ស៊ីតេ អេក្រង់  521ppi និង កម្រិតបង្ហាញ រូបភាព 2436 x 1125 គឺជាកម្រិត បង្ហាញរូបភាព 2K ទៀតផង។ មិនត្រឹមតែ ប៉ុណ្ណោះក្នុង រូបគម្រោងអេក្រង់  iPhone​ 8 នេះផងដែរ គឺជាគម្រោង ដែលប្រើប្រាស់ អេក្រង់ OLED ទៀត និងបំបាត់ Home ប៊ូតុងចោល ប្រហែលជា Apple អាចនឹង ភ្ជាប់មកនូវ Touch bar ដូចមក Macbook Pro ជំនួសវិញ ក៏ថាបាន។

pic 1

បន្ថែមទៀតនោះ​ដោយការលុបបំបាត់ ប៊ូតុង Home ចោលដូចនេះ ធ្វើអោយសភាព អេក្រង់ខាងមុខ ធំទូលាយ ដូច្នេះ ហើយ Apple អាច នឹងធ្វើការ ពង្រីអេក្រង់ ធំស្ទើរគ្មានគែម ទំហំអាចនឹង ឡើងដល់ 5.8 អ៊ីញ បើយោងតាម រូបភាពគម្រោង អេក្រង់មួយនេះ។ ទោះជាយ៉ាង ណាក៏ដោយ សរុបមក នេះគ្រាន់ ជាពត៌មាន លេចធ្លាយ ពីអ្នកវិភាគ ពត៌មាន ​បច្ចេកវិទ្យា ដ៏ល្បីពិតមែន ប៉ុន្តែនៅមិនទាន់ យកជាការ នៅឡើយ នោះទេ ដរាបណាមិន  Apple មិនទាន់ អះអាងនោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 10:59 AM, 17 February
  • ប្រភព: Redmond Pie
  • Tag: ទូរស័ព្ទ