ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ZTE សម្លឹង​ឃើញ​ប្រព័ន្ធ​អ៊ីនធើណេត 5G និង​ត្រៀម​បំពាក់​លើ​ស្មាតហ្វូន​របស់​ខ្លួន​មុនគេ!

ZTE សម្លឹង​ឃើញ​ប្រព័ន្ធ​អ៊ីនធើណេត 5G និង​ត្រៀម​បំពាក់​លើ​ស្មាតហ្វូន​របស់​ខ្លួន​មុនគេ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

យុគសម័យប្រព័ន្ធអ៊ីនធើណេត 5G ហាក់បីដូចជា នៅមិនឆ្ងាយទេ ដោយសារតែ មានក្រុមហ៊ុន ជាច្រើន កំពុងតែផ្តោតសំខាន់ និងសិក្សាទៅលើ ប្រព័ន្ធនេះ រហូតដល់មាន ក្រុមហ៊ុនទទួល បានជោគជ័យ លើការសាកល្បង ទៀតផង តែគ្រាន់មិនទាន់ បញ្ចេញឲ្យប្រើប្រាស់ ដោយសារតែ ខ្លាចប៉ះពាល់ ដល់ប៉ាតង់របស់ ក្រុមហ៊ុន ផ្សេងៗទៀត ដូចនេះក្រុមហ៊ុន ភាគច្រើន ហាក់បីដូចជា ធ្វើការ ទាំងសន្សឹមៗ។

cover Final 1000x150 copy

ទោះជាយ៉ាងណាក៏ដោយ ZTE ជាក្រុមហ៊ុនបច្ចេកវិទ្យា មួយដែលមានគេ ទទួលស្គាល់ច្រើន គួរសម បានសម្លឹងឃើញ ប្រព័ន្ធអ៊ីនធើណេត 5G និងជាប់ចិត្ត ចង់ដាក់ឲ្យ ស្មាតហ្វូន របស់ពួកគេ។ ពួកគេបានប្រកាស ជាផ្លូវការ តែម្តង និងមានឧបករណ៍ បង្ហាញក្នុងព្រឹត្តិការណ៍ MWC ខាងមុខនេះ ដែលអាច ជាស្មាតហ្វូន និងហៅថា ZTE Gigabit Phone បើយោងតាម ប្រភពដដែលនេះ រៀបរាប់។

1

មិនត្រឹមតែប៉ុណ្ណេះទេ ក្រុមហ៊ុននេះ នៅមានផលិតផល មួយចំនួនទៀត ត្រៀមបង្ហាញនៅក្នុង ព្រឹត្តិការណ៍នោះ ដូចនេះមិត្ត អ្នកអាន អាចរង់ចាំបាន ពេលមាន ដំណឹងភ្លាម ខេមបូ នឹងចេញផ្សាយ ឲ្យទាន់ ពេលវេលា ដូច្នេះ អ្នកនឹងបានដឹង កាន់តែច្បាស់ពី ស្មាតហ្វូននោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 8:35 AM, 17 February
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ