ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    នេះគឺ​ជា​ឆ្នាំង​សាក​ថ្មលឿន ដែល​អាច​ប្រើ​បាន​ជាមួយ​ទូរស័ព្ទត្រកូល Xperia ជា​ច្រើន​ស៊េរី

នេះគឺ​ជា​ឆ្នាំង​សាក​ថ្មលឿន ដែល​អាច​ប្រើ​បាន​ជាមួយ​ទូរស័ព្ទត្រកូល Xperia ជា​ច្រើន​ស៊េរី

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់ទូរស័ព្ទជំនាន់​មុន យើង​ត្រូវ​ចំណាយ​ពេល​មិន​តិច​ជាង 4 ម៉ោង​នោះ​ទេ ដើម្បី​សាក​អោយ​វា​ពេញ​ម្តងៗ ក៏​ប៉ុន្តែ​នាពេល​បច្ចុប្បន្ន​នេះ បច្ចេក​វិទ្យា Quick Charge (សាក​ថ្ម​លឿន) ចាប់​ផ្តើមមានប្រើ ព្រោង​ព្រាត​ហើយ ដែលវានឹងចំណាយពេលពេញ មិនលើសពី មួយម៉ោងកន្លះនោះទេ។ យ៉ាងណាមិញ មិន​មែន​គ្រប់ទូរស័ព្ទទាំងអស់ សុទ្ធតែមានបច្ចេកវិទ្យានេះទេ ជាពិសេសគឺ សម្រាប់ទូរស័ព្ទ ស៊េរី Xperia តែ​ម្តង ដែលវាអាចធ្វើអោយអ្នក ថាំចិត្តបាន ដែលត្រូវចំណាយពេលច្រើន ដើម្បីសាកថ្មអោយចូលពេញ 100%។

cpver

Final 1000x150 copy

ក្រឡេកមកមើលឆ្នាំងសាកនេះមួយនេះវិញ វាខុសពីឆ្នាំងសាក Sony ដែលភ្ជាប់មកជាមួយ ក្នុង​ប្រអប់​ទូរស័ព្ទ របស់​អ្នក​បាន ពោល​វា​អាចសាកថ្ម បានលឿនជាងមុនទ្វេរដង។ ជាមួយដុំសាកនេះ វាអាច បញ្ចូល​ថាមពលទៅក្នុង ទូរស័ព្ទអ្នកបាន ចន្លោះពី 3.6 វ៉ុលទៅ 12 វ៉ុល ដែលវាក៏មាន ភ្ជាប់មកជាមួយ បច្ចេកវិទ្យា Qualcomm Quick charge 3.0 និង MediaTek’s Pump Express + 2.0។​ ចំពោះ​ឧបករណ៍ Sony ដែលអាចប្រើបាន ជាមួយវាវិញគឺមានច្រើនដូចជា៖

  • Xperia™ X
  • Xperia™ X Performance
  • Xperia™ XA
  • Xperia™ Z5
  • Xperia™ Z5 Dual
  • Xperia™ Z5 Compact
  • Xperia™ Z5 Premium
  • Xperia™ Z3+
  • Xperia™ Z3+ Dual
  • Xperia™ Z3 Compact
  • Xperia™ Z4 Tablet
  • Xperia™ Z3 Tablet Compact
  • Xperia™ Z2 Tablet

Screenshot_1

នេះគឺជា Accessories ដែលដាក់លក់ ចេញពីក្រុមហ៊ុន Sony ដោយផ្ទាល់មួយ ហើយអ្នកអាច​ពិចារណា ទៅលើវាបាន បើគិតថា ឆ្នាំងសាករបស់អ្នក វាមិនទាន់អាចសាក បានលឿនល្អ ទាន់ចិត្តរបស់​អ្នក​បាន។ គូសបញ្ជាក់ផងដែរថា វាអាចប្រើជាមួយ ខ្សែ USB ប្រភេទ C ធម្មតាក៏បាន រឺមួយក៏ខ្សែ USB mini ក៏បាន មិនប្រកាន់ទេ ហើយវាក៏មានសុវត្ថិភាពខ្ពស់ផងដែរ។ អ្នកអាចរកឆ្នាំងសាកនេះបាន នៅហាងលក់ទូរស័ព្ទដៃ សុខលី ហាក់សែ គួងអ៉ី អប្សរា បាយ័ន អានឆៃ ធានា អង្គរមាស ពិសិដ្ឋផ្សារដេប៉ូ ស៊ុនស៊ីម៉ិចកូ ណូជីម៉ា គីអូនសៀមរាប ពិសិដ្ឋបាត់ដំបង សុវណ្ណបីបាត់ដំបង ថាវីតាកែវ ហោប៊ុនហេង ហោប៊ុនហុង កំពង់សោម តាយឈាង កំពង់ស្ពឺ ដែលវាមានតម្លៃ 25$ សហរដ្ឋអាមេរិច។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Vongthear
  • 3:53 PM, 16 February
  • ប្រភព: Sony
  • Tag: Accessories