ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    លេចចេញ រូបភាព​​​ពាណិជ្ជកម្ម Huawei P10 ហើយ មាន​អេក្រង់​កោង​ស្រស់​ស្អាត​ទៀត​ផង

លេចចេញ រូបភាព​​​ពាណិជ្ជកម្ម Huawei P10 ហើយ មាន​អេក្រង់​កោង​ស្រស់​ស្អាត​ទៀត​ផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Huawei ដែល​ជា ក្រុម​ហ៊ុន ផលិត​ស្មាត​ហ្វូន​ដ៏​ល្បីនៃ ប្រទេស ចិន គឺ​គ្រោង​នឹង​ចេញ​កំពូល​ស្មាត​ហ្វូន​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ​ទៀតហើយ។ ដូចមិត្តអ្នកអាន មួយចំនួនប្រហែលជាដឹង ហើយអោយតែស្មាតហ្វូន ចិន​​នោះគឺសូមកុំយល់ច្រលំ ថា វាមិនល្អ ទាំងអស់នោះ។ ដូចក្រុមហ៊ុន Huawei នេះអញ្ចឹង បានចេញនូវ​ស្មាត​ហ្វូន​​​កំពូល មួយ គឺ Huawei P9 នៅឆ្នាំមុននេះល្អហើយ​ ទាំង​កាមេរ៉ា និងលក្ខណៈ​សម្បត្តិគឺ​ខ្លាំង​មែន​ទែន។

cover

Final 1000x150 copy

ថ្មីៗ នេះផងដែរ ក៏លេចធ្លាយ រូបរាង ជារបៀបពាណិជ្ជកម្មរបស់ Huawei P10 Plus តែម្ដង។ ដោយ​មើល​តាម​រូបភាពបែកធ្លាយនេះផងដែរ គឺហាក់បីដូចពិតមែនអញ្ចឹង មានទាំង Logo និង បាន​បញ្ជាក់​ឈ្មោះ​យ៉ាង​ច្បាស់​ទៀត​ផង។ វាមានរូបរាងស្អាតមែនទែន ដោយមានអេក្រង់កោង​ មិនត្រឹមតែប៉ុណ្ណោះ​ Huawei P10 Plus មានមុខងារ ស្កេនក្រយ៉ៅដៃនៅខាងក្រោយទៀតផង។ បន្ថែមទៀតនោះ ក្នុងការ លេចចេញរូបភាព នេះផងដែរ បើយើងក្រលេក មើលរូបរាងពីក្រោយវិញនោះ គឺកាមេរ៉ា ហាក់បីដូចរក្សានូវដដែរលដូចទៅនឹង កាមេរ៉ា Huawei P9 ផងដែរ។

pic 1 2

ប៉ុន្តែនេះគ្រាន់ ជាការមើលតាមរូបភាពលេចធ្លាយ ប៉ុណ្ណោះ សម្រាប់លក្ខណៈសម្បត្តិទាំងនេះ គឺមិន​ទាន់​យក​ការ​បាននោះទេ។ ដូច្នេះបើសិនចង់ដឹងច្បាស់នោះ ទាល់តែ​ចាំមើលនៅព្រឹត្តិការណ៍ Huawei  ចេញ​នៅ ថ្ងៃទី 26 ពិព័រណ៍ MWC 2017 ខាងមុខនេះហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Visal
  • 2:26 PM, 16 February
  • ប្រភព: GSMArena
  • Tag: ទូរស័ព្ទ