ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    សត្វ​ថ្មី​ៗ​ច្រើន​ជាង 80 ប្រភេទ​នឹង​មក​ដល់​សប្តាហ៍​នេះ សម្រាប់​អ្នក​លេង​ហ្គេម Pokémon Go

សត្វ​ថ្មី​ៗ​ច្រើន​ជាង 80 ប្រភេទ​នឹង​មក​ដល់​សប្តាហ៍​នេះ សម្រាប់​អ្នក​លេង​ហ្គេម Pokémon Go

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

 1 Final 1000x150 copy

បន្ទាប់ពីហ្គេម Pokémon Go បានបត់បង់ប្រជាប្រិយភាព យ៉ាងឆាប់ៗរហ័ស នៅស្រុកខ្មែរយើង រួចមក យើងសង្កេត ឃើញថា មិនសូវមាន អ្នកដើរ ជិះកង់ ជិះម៉ូតូ ជិះឡាន តាមចាប់សត្វច្រើន ដូចកាលពី នៅកំពុង ពង្រីកមាឌឡើង តែមកដល់ពេល បច្ចុប្បន្នក៏មិនមែន មានន័យថា គ្មានអ្នកលេងវា ទៀតដែរ មានដែរ គ្រាន់តែមានតិច ជាងមុន រីឯនៅស្រុកគេ ឯណោះវិញ ចំនួនអ្នក លេងហ្គេម Pokémon Go នៅតែមាន ច្រើនដដែល ដូច្នេះក្រុមហ៊ុន NIANTIC នៅតែបន្ត កើបលុយជា រៀងរាល់ថ្ងៃ ដូចសព្វមុន ដងអញ្ចឹង។ ដោយសារតែ កើបលុយបាន បែបនេះហើយ NIANTIC ក៏នៅតែ បន្តធ្វើការ Update និងផ្គត់ផ្គង់ ទៅលើហ្គេម របស់ខ្លួនដដែល ហើយសប្ដាហ៍នេះ អ្វីដែលអស្ចារ្យ នោះគឺ អ្នកលេង ហ្គេម Pokémon Go ទាំងអស់នឹង ទទួលបានសត្វ ថ្មីៗចំនួន 80 ប្រភេទផ្សេងៗគ្នា ត្រៀមដាក់បន្ថែម ចូលក្នុងហ្គេម។

ជាមួយនឹងការបន្ថែមសត្វថ្មីច្រើនជាង 80 ប្រភេទថ្មីនេះ ហ្គេម Pokémon Go នឹងធ្វើការ Update ទៅជំនាន់ថ្មីមួយ ផ្សេងទៀត ដែលវានឹង ធ្វើការជួសជុល ទៅលើបញ្ហានានា ដែលកំពុង ជួបប្រទះ ពិសេសបញ្ហា Bug ជាដើម។ ហើយអ្វីដែល កាន់តែពិសេស នោះគឺ នឹងមានការ ផ្លាស់ប្ដូរថ្មី ជុំវិញរបៀប លេងហ្គេមនូវផ្នែក មួយចំនួន ដូចជាសកម្មភាព របស់សត្វ ដែលអ្នក កំពុងចាប់ ការបន្ថែមមក ជាមួយ Carousels ថ្មី អាចឲ្យអ្នកលេង ទាំងអស់ ជ្រើសរើសយក Berries និងគ្រាប់បាល់ ផ្ទាល់ចេញពី អេក្រង់ផ្ទាល់ និងការផ្លាស់ប្ដូរ ថ្មីៗមួយចំនួន ផ្សេងទៀត នៅក្នុងហ្គេម ទាំងមូល។ អ្វីដែលពិសេស ទៀតនោះគឺ Avatar របស់អ្នកនឹង មានការបន្ថែម ថ្មីនូវការកែប្រែ មួកថ្មី អាវថ្មី ខោថ្មី និង items មួយចំនួន ផ្សេងទៀត។

2cover

ដូច្នេះសម្រាប់ប្រិយមិត្តនៅស្រុកខ្មែរ ហើយកំពុងលេងហ្គេម Pokémon Go ដដែលនោះ អ្នកនឹង ទទួលបានចំណី អារម្មណ៍ថ្មី ហើយប្លែក ជាមួយកំណែ Update ថ្មីមកដល់ក្នុង សប្ដាហ៍នេះ។ កុំភ្លេច ចូលទៅកាន់ Play Store ឬ App Store ដើម្បី Update យក Version ថ្មីទាំងអស់គ្នា ក្នុងសប្ដាហ៍នេះ តែបើអ្នក ពុំទាន់ទទួល បានកំណែ Update ថ្មីក្នុងសប្ដាហ៍នេះ នោះទេ សូមធ្វើការ រង់ចាំដល់ សប្ដាហ៍ក្រោយ!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 10:19 AM, 16 February
  • ប្រភព: NIANTIC
  • Tag: កម្មវិធី & ហ្គេម