ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Meizu M5s ប្រកាស​ចេញ​ហើយ ជាមួយ​តួ​ខ្លួន​ប្រណិត CPU 10 គ្រាប់ RAM 3GB និង​តម្លៃ 100$ ជាង​ប៉ុណ្ណោះ

Meizu M5s ប្រកាស​ចេញ​ហើយ ជាមួយ​តួ​ខ្លួន​ប្រណិត CPU 10 គ្រាប់ RAM 3GB និង​តម្លៃ 100$ ជាង​ប៉ុណ្ណោះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះគឺជាស្មាតហ្វូនដំបូងគេបង្អស់ ដែលក្រុមហ៊ុនចិន Meizu បានប្រកាសចេញ មុនដំបូងគេ ក្នុងឆ្នាំ 2017 វាមានឈ្មោះហៅ ជាផ្លូវការ M5s បង្កើតឡើង ក្នុងគោលដៅ វាយលុកទីផ្សារ ដែលកំពុង ចង់បានស្មាតហ្វូន ស៊េរីថ្មីៗ និងមានតម្លៃ ធូរថ្លៃបំផុត ជាមួយនឹង សមត្ថភាពប្រសើរ មានរូបរាង រចនាបថ ស្រស់ស្អាត ជាដើម។

1 Final 1000x150 copy

Meizu M5s ត្រូវបានប្រកាសចេញកាលពីម្សិលមិញនេះ ដែលវាមានតួខ្លួន ស្រោបឡើង ពីលោហៈធាតុស្រស់ស្អាត ដូចក្នុងរូបភាព ដោយមានស្នាមឆ្នូតៗ ពីរអូសកាត់តួខ្លួន និងមានប៊ូតុង Home នៅផ្នែក ខាងមុខ បង្កប់ជាមួយ សេនស័រស្កេន ក្រយ៉ៅដៃផងដែរ អមមក ជាមួយប៊ូតុង Power និងប៊ូតុងសម្លេងនៅ ខាងស្ដាំ ទាំងអស់។ ស្មាតហ្វូននេះមាន អេក្រង់ទំហំ 5.2 អ៊ីញ ជាប្រភេទ IPS ឌីសភ្លេ អាចបង្ហាញពណ៌ បានដិតល្មម អាចទទួលយកបាន ជាមួយសមត្ថភាព បង្ហាញរូបភាព បានកម្រិត HD ឬ 720p។

2cover

ស្មាតហ្វូនធុនមធ្យមនេះ បំពាក់មកជាមួយ CPU របស់ MediaTek លេខ MT6753 ជាប្រភេទ Octa-core មាន Core ដល់ទៅ 10 គ្រាប់ រត់ក្នុងល្បឿន 1.3GHz អមមកជាមួយ RAM ទំហំ 3GB និងមានអង្គផ្ទុក ទិន្នន័យក្នុងម៉ាស៊ីន 16GB និង 32GB ទៅតាមការ ជ្រើសរើស ពិសេសគឺយើង អាចបន្ថែម មេម៉ូរីកាតពី ខាងក្រៅបាន ដល់ទៅ 128GB ទៀតផង អស់ក្ដីបារម្មណ៍ ពីបញ្ហាឯកសារ ទៀតហើយ។ ជាងនេះ ទៅទៀត M5s មានកាមេរ៉ាខាង ក្រោយទំហំ 13 មេហ្គាភិចសែល មានកែវលែន ជាប្រភេទ PDAF ជាមួយកម្រិត Aperture ធំបំផុត F/2.2 អមមក ជាមួយភ្លើង Flash LED 1 គ្រាប់នៅខាង ក្រោមសម្រាប់ថតរូប និងវីដេអូ ក្នុងកម្រិត FullHD នៅទីកន្លែងងងឹត ឬពេលយប់ ចំនែកកាមេរ៉ា ខាងមុខមានទំហំ 5 មេហ្គាភិចសែល។

3

លក្ខណៈពិសេសជាងនេះទៀតនោះគឺថា យើងអាចប្រើប្រាស់ ស៊ីមកាតបាន ដល់ទៅ 2 ក្នុងពេលតែមួយ ដែលអាចប្រើប្រាស់ ជាមួយសេវា 4G LTE បានគ្រប់តំបន់ និងគ្រប់ប្រទេស តែម្ដង ដោយ Meizu អះអាង ថាទៅដល់ណាក៏ ស្មាតហ្វូននេះ Support សេវាដែរ។ សម្រាប់ការ ប្រើប្រាស់វិញ ម្ចាស់របស់វានឹង ពេញចិត្ត ព្រោះវាដំណើរការដោយ Android មានកម្លាំងថ្ម ដល់ទៅ 3000mAh និងមានមុខងារ Fast Charging ទៀតផង ធ្វើឲ្យវា ប្រើប្រាស់ បានយូរ និងសាកថ្មឆាប់ពេញ ទៀតផង ដោយនឹង មកដល់ក្នុងទីផ្សារ ឆាប់ៗខាងមុខនេះ ក្នុងតម្លៃទីផ្សារ ស្រុកចិន 115$ សម្រាប់ម៉ូឌែល 16GB និង 145$ សម្រាប់ ម៉ូឌែល 32GB។

4

សម្រាប់អ្នកគ្រោងនឹងក្លាយជាម្ចាស់របស់វាអាចជ្រើសរើសពណ៌ចំនួន 4 ផ្សេងៗគ្នាគឺ ខ្មៅ ទឹកប្រាក់ ទឹកមាស និងផ្កាឈូក ទឹកមាស ជាដើម។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 9:52 AM, 16 February
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ